Connect with us

KPT+

បុគ្គលិកធ្វើការក្នុងអូហ្វីស បើចេញរោគសញ្ញា ៣ នេះប្រញាប់ជួបពេទ្យ

បានផុស

នៅ

Office Syndrome គឺជាជំងឺពេញនិយមសម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការ​ក្នុង​ការិយាល័យ។ មនុស្សជាច្រើនប្រហែលជាគិតថា វាជាការឈឺចាប់ទូទៅធម្មតា​ដែល​លេបថ្នាំ​ហើយ​នឹង​បាត់ទោវិញឯកឯង។ ប៉ុន្តែ​កុំធ្វេសប្រហែសឬ​ព្រងើយកន្តើយ​ឲ្យសោះ ដោយសារតែ​ការ​ឈឺចាប់ពេលខ្លះ មានសឹងរាល់ថ្ងៃ​​ ខណៈវាជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ការិយាល័យ​ដែល​យើង​គួរ​តែដឹង។

១ ឈឺ​សាច់​ដុំ​ផ្សេងៗ

ប្រសិនបើអ្នកមានការឈឺចាប់ នៅក្នុងសាច់ដុំ​ មិនថា​ឈឺស្មា ឈឺខ្នង ឈឺក ឈឺដៃ ឈឺកដៃទេ វាអាចទៅរួចដែលអ្នកបាន​ចាប់ផ្តើម​ទទួលរង​ពីជំងឺ​ការិយាល័យ​នៅ​ដំណាក់កាលដំបូង។ មូលហេតុដែលអ្នកឈឺចុកចាប់ក្នុងខ្លួន គឺដោយសារតែអ្នកអាចអង្គុយ​នៅកន្លែងធ្វើការ​ដដែលៗ​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​មាន​រោគ​សញ្ញា​កកកុញ។ ការឈឺចាប់ទាំងនេះនឹង​ក្លាយ​ទៅ​ជា​រ៉ាំរ៉ៃ ទោះបីជាអ្នកមិនអង្គុយធ្វើការក៏ដោយ ​តែ​នៅ​តែឈឺចាប់​រហូត។

២ ឈឺក្បាល

ការឈឺក្បាលធម្មតា ឬយូរៗឈឺម្ដងកាលមិនបាន​ចាត់ថ្នាក់​ជាដំណាក់កាល​ដំបូង​នៃ​រោគ​សញ្ញា​ការិយាល័យ​នោះទេ។ ប៉ុន្តែ​ប្រសិន​បើ​ការឈឺក្បាល​របស់​អ្នក ​វា​កើតឡើងញឹកញាប់​ នោះ​មិនមែនជាការឈឺក្បាលធម្មតា​ទេ។ ប៉ុន្តែ​វា​ជា​ការ​ឈឺក្បាល​ដែល​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​ដល់​ភ្នែក រួម​ទាំង​អ្នក​ដែល​ធ្វើ​ការ​ខ្លាំង ​រហូត​ដល់​គ្មាន​ពេល​សម្រាក គេង​តិច និង​មាន​ភាព​តានតឹង​ជា​ច្រើន​។ នេះ​ក៏​ជា​មូលហេតុ​ដំបូង​នៃ​មនុស្ស​ដែល​ទទួល​រង​ពី​ជំងឺ​ការិយាល័យ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ម្រាមដៃ​នឹង​ជាប់គាំង​ឬ​ជាប់​សសៃ

ធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ ប្រាកដណាស់​អ្នក​ត្រូវប្រើដៃវាយអក្សរគ្រប់ពេល​​ រួម​ទាំង​ការ​ប្រើ​ដៃ​កាន់​ទូរសព្ទ​ក្នុង​ទីតាំង​ដដែល​រយៈ​ពេល​យូរ។ នេះជា​មូលហេតុ​ដែល​ម្រាមដៃពេលខ្លះឈឺ ឬពិបាកធ្វើ​ចលនា​ ឥរិយាបថ​នេះ​អាច​នាំឲ្យ​មាន​ការ​រលាក​សរសៃ​ពួរ រួម​ទាំង​ការ​រលាក​នៅ​ក្នុង​សរសៃពួរ​នៃ​ម្រាមដៃ ធ្វើឲ្យ​សរសៃពួរកាន់​តែក្រាស់។ សម្រាប់​ហេតុផលនេះ វា​នាំ​ឲ្យ​ម្រាមដៃ​របស់​យើង ​មិន​អាច​លាតសន្ធឹង​បាន​ធម្មតា​នោះទេ។

សម្រាប់​បុគ្គលិក​ដែល​​ធ្វើ​ការ​ដូច​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ អាច​មាន​ជំងឺ​ការិយាល័យ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​នេះ។ ដូច្នេះ​ហើយ យើង​គួរ​សង្កេត​មើល​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​ឲ្យ​បាន​ល្អ។ ប្រសិនបើ​មាន​រោគ​សញ្ញា​ណាមួយ​កើត​ឡើង អ្នក​ត្រូវ​ប្រញាប់​ព្យាបាល​ជាបន្ទាន់​ ជាមួយ​វិធីសាស្ត្រ​វេជ្ជសាស្ត្រ​តាម​ការណែនាំ​ពី​គ្រូពេទ្យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើការផឹកទឹកត្រជាក់ ពិតជាគ្រោះថ្នាក់ដល់សុខភាពមែនទេ?

ចុចអាន៖អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការញ៉ាំមឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

Sokha Hotels

ព័ត៌មានពេញនិយម