KPT+
តោះ! មកស្គាល់ពីសួនផ្កា ៤កន្លែង ដែលបង្ហាញសម្រស់យ៉ាងផូរផង់នៅខេត្តបាត់ដំបង
សួនផ្កាដ៏ស្រស់ស្អាត៤កន្លែង នៅក្នុងខេត្តបាត់ដំបង បានទាក់ទាញភ្ញៀវទេសចរជាច្រើន ព្រមទាំងបានជួយឱ្យពួកគេមានអារម្មណ៍ល្អ និងរីករាយនៅពេលបានបានឃើញ និងស្រូបក្លិនរបស់ផ្កាទាំងអស់នោះ។ តើអ្នកចង់ដឹងទេថា តើកន្លែងសួនផ្កាទាំង៤នោះ នៅទីណាខ្លះទៅ?
១.ចម្ការទំពាំងបាយជូរ និងសួនផ្កាស្រុករតនមណ្ឌល
សួនចម្ការទំពាំងបាយជូរ និងសួនផ្កាស្រុករតនមណ្ឌល ស្ថិតនៅក្នុងភូមិត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ តាមផ្លូវទៅកាន់ខេត្តប៉ៃលិន នៅខាងស្តាំដៃ។ នៅទីនោះ មានជាចំការទំពាំងបាយជូរ ហើយក៏មានដាំជាផ្កាឡាវេនឌ័រ និងផ្កាចម្រុះពណ៌ជាច្រើនប្រភេទទៀតដែលអាចនាំអារម្មណ៍លោកអ្នកមានភាពរីករាយបាន។ មិនតែប៉ុណ្ណោះ ក៏មានស្រះទឹកយ៉ាងធំ និងមានលក់នូវទឹកទំពាំងបាយជូរ ដែលផលិតដោយស្នាដៃអ្នកបាត់ដំបងផ្ទាល់តែម្តង។
២.សួនផ្ការីករាយ ខេត្តបាត់ដំបង
មិនត្រឹមតែជាសួនផ្កា ដែលផ្តល់នូវរូបភាពស្រស់ស្អាតនោះទេ សួនផ្ការីករាយ ក៏មានជាការតុបតែង ស្លៀកសម្លៀកបំពាក់បែបបុរាណៗ មើលទៅពិតជាស្រស់ស្អាតមែនទែន។ សួនផ្កានេះ ក៏មានតុបតែងជាស្ពានផង ជាខ្ទមតូចមួយផង និងមានកន្លែងថតរូបជាច្រើន គួរឱ្យទាក់ទាញ។ សួនផ្ការីករាយ មានទីតាំងស្ថិតនៅ ភូមិអូរស្រឡៅ ឃុំវត្តតាម៉ីម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជិះហួសវត្តបួខ្នារ ប្រហែល១គីឡូម៉ែត្រ រួចបត់តាមផ្លូវដីក្រហម។
៣.ផ្ទះផ្កា
ប្រសិនជាលោកអ្នកធ្វើដំណើរទៅកម្សាន្តនៅភ្នំបាណន់ លោកអ្នកអាចឈាងចូលលេងផ្ទះផ្កានេះបាន ដែលស្ថិតនៅស្រុកបាណន់ និងផ្លូវទៅភ្នំបាណន់ផ្ទាល់តែម្តង។ នៅទីនោះ ត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរនានា ហើយក៏មានការគាំទ្រច្រើនផងដែរ។
៤.សួនផ្កា ឡាអេសេវិន
សួនផ្កា ឡាអេសេវិន មានទីតាំងស្ថិតនៅ ជិតផ្សាពោធិវង្ស ក្រុងបាត់ដំបង ហើយតម្លៃសំបុត្រសម្រាប់ចូលទស្សនាក្នុងម្នាក់ៗគឺ ៤,០០០៛។ នៅសួនផ្កាឡាអេសេវិន ត្រូវបានគេរៀបចំ និងកែលំអជាមួយនឹងផ្ទះវីឡាពណ៌សមួយសម្រាប់ថតរូបលេងកម្សាន្ត ជាមួយនឹងការដាំដើមផ្កាដំណក់ភ្លៀង តម្រៀបគ្នា និងជាជួរៗ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
ដូច្នេះ ប្រសិនជាលោកអ្នកដែលរស់នៅតំបន់នោះ ឬ បានទៅលេងខេត្តបាត់ដំបង សូមកុំភ្លេចចូលលេងសួនផ្កាទាំងនោះផង ព្រោះអាចឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានអារម្មណ៍ល្អ ក្រោយបានស្រូបក្លិន និងឃើញពីសម្រស់ផ្កាទាំងនោះ៕
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ