KPT+
មកស្គាល់ឈ្មោះសំពៅចោរសមុទ្រល្បីៗប្រចាំប្រវត្តិសាស្ត្រពិភពលោក ៦ គ្រឿង
ចោរសមុទ្រល្បីៗនាជំនាន់មុនមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទេ សូម្បីតែសំពៅដែលពួកគាត់ប្រើប្រាស់ក៏ល្បីល្បាញទៅតាមអ្នកប្រើដែរ។ មិនតែប៉ុណ្ណោះសំពៅនីមួយៗមានឈ្មោះត្រឹមត្រូវដូចមនុស្សទៀតផងដូចជា៖
១. Queen Anne’s Revenge

លោក Edward Teach មានរហស្សនាមថា “Blackbeard ឬ ពុកមាត់ខ្មៅ” ធ្លាប់ជាចោរសមុទ្រដ៏គួរឲ្យខ្លាចបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងឆ្នាំ ១៧១៧ ខែវិច្ឆិកា គាត់បានប្លន់សំពៅបារាំងធំមួយឈ្មោះ La Concorde ជាសំពៅដឹកទាសករទៅជួញដូរ ហើយគាត់ជួសជុលនិងដំឡើងកាំភ្លើង ៤០ដើមនៅលើសំពៅរួចដាក់ឈ្មោះថា Queen Anne’s Revenge។ អាស្រ័យលើ កាំភ្លើង ៤០កាណុង Blackbeard ក៏ក្លាយជាអ្នកគ្រប់គ្រងសមុទ្រការ៉ាប៊ីននិងឆ្នេរខាងកើតនៃអាមេរិកខាងជើង។ ដល់ឆ្នាំ ១៧១៨ សំពៅនេះត្រូវបានបោះបង់ចោលនិងរកឃើញវិញនៅក្នុងទឹកនៃរដ្ឋខារ៉ូលីណាឆ្នាំ១៩៩៦ដោយអ្នកស្រាវជ្រាវ ចំណែកឯវត្ថុដែលរកឃើញដូចជាកណ្ដឹងនិងយុថ្កាត្រូវបានរក្សាទុកនៅសារមន្ទីរជាតិ។
២. Royal Fortune

លោក Bartholomew Roberts មានរហស្សនាមថា “Black Bart” ធ្លាប់ជាចោរសមុទ្រដ៏ជោគជ័យមួយរូបដែលប្លន់និងចាប់សំពៅរាប់រយគ្រឿងក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ សំពៅកម្មសិទ្ធិគាត់ទាំងអស់មានឈ្មោះថា Royal Fortune ប៉ុន្តែសំពៅធំបំផុតរបស់គាត់ត្រូវបំពាក់កាំភ្លើងធំ ៤០កាណុងដែលធ្វើឲ្យគេគ្រប់គ្នាខ្លាចរអា។ ជាអកុសល Roberts ត្រូវបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធជាមួយ Swallow ក្នុងខែកុម្ភៈឆ្នាំ១៧២២ នៅលើសំពៅនោះ។
៣. Whydah

ក្នុងឆ្នាំ១៧១៧ ខែកុម្ភៈ ចោរសមុទ្រ Sam Bellamy ប្លន់បានសំពៅដ៏ធំមួយរបស់ប្រទេសអង់គ្លេសប្រើសម្រាប់ដឹកទាសករទុកជួញដូរឈ្មោះ “ Whydah” ហើយដំឡើងកាណុងបាញ់ចំនួន ១៨ដើមលើវា។ យ៉ាងណាក្ដីគាត់ធ្វើការលូកលុយផ្លូវនាវានៅសមុទ្រអាត្លង់ទិកត្រឹមរយៈពេលខ្លីប៉ុណ្ណោះ មិនដល់២ខែផងសំពៅ Whydah ត្រូវជួបប្រទះព្យុះខ្ទិចខ្ទីអស់។ បំណែកនៃ Whydah ត្រូវបានរកឃើញក្នុងឆ្នាំ១៩៨៤ ហើយវត្ថុបុរាណរាប់ពាន់ត្រូវបានគេរកឃើញបូករួមទាំងកណ្ដឹងសំពៅនិងយកទៅរក្សាទុកនៅសារមន្ទីរក្នុង Provincetown រដ្ឋMassachusetts។
៤. Revenge

លោកមេទ័ព Stede Bonnet មិនគួរណាក្លាយជាចោរសមុទ្រសោះ គាត់ធ្លាប់ជាម្ចាស់ចម្ការដ៏មានទ្រព្យស្តុកស្តម្ភម្នាក់មកពី Barbados ថែមទាំងមានគ្រួសារមានប្រពន្ធផងដែរ ស្រាប់តែដល់អាយុ ៣០ឆ្នាំ គាត់បែកគំនិតធ្វើជាចោរសមុទ្រទៅវិញ។ លើសពីនេះ លោក Stede គឺជាចោរសមុទ្រតែមួយគត់ដែលទិញសំពៅផ្ទាល់ខ្លួនដើម្បីចេញប្លន់ ក្នុងឆ្នាំ១៧១៧ គាត់ដាក់កាំភ្លើង ១០កាណុងនៅលើសំពៅនិងឲ្យឈ្មោះវាថា Revenge មានន័យថា “សងសឹក”។ ក្រោយមកទៀតជាពេលដែលគាត់ប្រយុទ្ធនៅខាងក្រៅចាញ់ ហើយមកជួបជុំគ្នាជាមួយនឹង Blackbeard បែរជាត្រូវ Blackbeard ក្បត់ដោយចាប់គាត់ទៅប្រហារជីវិតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៧១៨។
៥. Adventure Galley

ឆ្នាំ ១៦៩៦ លោកកាពីតែន William Kidd គឺជាតារាដែលកំពុងរះក្នុងរង្វង់អ្នកដើរលេងសមុទ្រ ដល់ឆ្នាំ១៦៨៩លោកចាប់បានសំពៅបារាំងដ៏ធំមួយមកធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន និងមានឱកាសរៀបការជាមួយកូនស្រីអ្នកមានម្នាក់ទៀត។ ដប់ឆ្នាំក្រោយមក លោក William ធ្វើការបញ្ចុះបញ្ចូលមិត្តភក្តិអ្នកមានៗជាច្រើនមកផ្ដល់មូលនិធិទៅលើបេសកកម្មក្នុងសមុទ្រ (ការចាប់សំពៅសត្រូវមកធ្វើជារបស់ខ្លួនស្របច្បាប់ ដោយសារសង្គ្រាម)។ គាត់ធ្វើសំពៅមួយឡើងឈ្មោះ “Adventure Galley” មានកាំភ្លើង ៣៤កាណុងសម្រាប់ចេញប្រយុទ្ធប្លន់សំពៅបារាំងនិងចោរសមុទ្រ។ ជាអកុសលផែនការរបស់គាត់មិនកាក់កបឡើយទើបតម្រូវឲ្យគាត់ធ្វើជាចោរសមុទ្រទាំងបង្ខំ ដោយសារតែមិនចង់ក្លាយជាមនុស្សអាក្រក់ផ្ទុយពីសន្ដានខ្លួន លោក William ក៏សម្រេចចិត្តសារភាពក្នុងគោលបំណងស្ដារកិត្តិយសឡើងវិញ យ៉ាងណាក្ដីគាត់ត្រូវបានកាត់ទោសព្យួរកដដែល។
៦. Fancy

លោក Henry Avery មាននាទីជាមន្ត្រីនៅលើសំពៅ Charles II ដែលជាកម្មសិទ្ធិអង់គ្លេសសម្រាប់បម្រើដល់ស្តេចអេស្ប៉ាញ បានដឹកនាំពួកនាវិកដែលចង់បះបោរមកធ្វើជាកូនចៅរបស់ខ្លួនហើយយកសំពៅនោះទៅផ្លាស់ប្ដូរឈ្មោះថា Fancy ដើម្បីចេញប្លន់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៦៩៤។ ព្រឹត្តិការណ៍ប្លន់ធំបំផុតរបស់ពួកគេគឺស្ថិតនៅសមុទ្រឥណ្ឌា ឆ្នាំ១៦៩៥ ខែកក្កដា ព្រោះសំពៅដែលពួកគេប្លន់មានឈ្មោះថា Ganj-i-Sawai ជាសំពៅកំណប់របស់ឥណ្ឌាដ៏ធំបំផុតមួយធ្វើឲ្យការប្លន់លើកនោះជាលើកចុងក្រោមតែម្ដង។ លោក Avery ត្រឡប់ទៅសមុទ្រការ៉ាប៊ីនវិញដោយភាពស្កប់ស្កល់ហើយបាត់ពីប្រវត្តិសាស្ត្រសូន្យឈឹង៕
ប្រែសម្រួលដោយ៖ វារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ