KPT+
សត្វ ១០ ប្រភេទ មិនគួរឲ្យជឿថាមានក្នុងជីវិតពិត
លើលោកនេះមានសត្វអ្វីដែលអាចគេចផុតពីការស្រាវជ្រាវរបស់មនុស្សបានទៅ សូម្បីតែនៅក្នុងទឹកសមុទ្រជ្រៅខ្លាំងប៉ុណ្ណានៅតែមនុស្សអាចទៅដល់។ សត្វប្លែកៗ ស្អាតៗសុទ្ធតែធ្លាប់ឃើញច្រើនមកហើយ ប៉ុន្តែថ្ងៃនេះ “កម្ពុជាថ្មី” នឹងនាំប្រិយមិត្តមកស្គាល់សត្វដែលមិនសមមានក្នុងជីវិតពិតដូចជា៖
១. ត្រីប្រចៀវលាបក្រែម

អ្នកវិទ្យាសាស្ត្រជឿជាក់ថា បបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅនេះដើរតួនាទីយ៉ាងសំខានក្នុងការទាក់ទាញញី-ឈ្មោល និងចំណី។ អ្វីដែលកាន់តែហួសចិត្តគឺត្រីនេះអត់ចេះហែលទឹកទេ វាប្រើព្រុយដើរលើដីបាតទឹក។
២. ក្ដាមពីងពាងជប៉ុន

ក្ដាមជើង៨ប្រភេទនេះមានទម្ងន់ប្រហែល ៤៥ផោន វាជាសត្វដែលមានវាគឺជា arthropod ដ៏ធំបំផុត (សត្វដែលមានគ្រោងឆ្អឹង រាងកាយផ្នែក និងអវយវៈរួមគ្នា) នៅលើពិភពលោក។
៣. ក្ដាន់ Tufted

សត្វក្ដាន់ Tufted មាននៅក្នុងប្រទេសចិន និងមីយ៉ាន់ម៉ា វាមានចង្កូមពីរដូចបិសាចជញ្ជក់ឈាម ប៉ុន្តែមិនចេះបឺតឈាមនរណាទេ។ ចង្កូមនិងស្នែងរបស់វាគឺសម្រាប់តែប្រយុទ្ធនារដូវបន្តពូជប៉ុណ្ណោះ។
៤. Aye-Aye

កន្ទុយដូចកំប្រុក ភ្នែកដូចទីទុយ មុខដូចសំពោច សត្វខាងលើនេះមានម្រាមដៃវែងៗរស់នៅកោះនៃម៉ាដាហ្គាស្កា និងមានរបៀបរកចំណីស្រដៀងសត្វត្រសេះ។
៥. Mole ច្រមុះផ្កាយ

នេះជាសត្វពូកែរុកដី វាគ្មានរោម និងខ្វាក់ភ្នែក។
៦. Saiga Antelope

ខ្លួនស្រដៀងឈ្លូស ដល់ងាកមកមើលមុខកាត់អូដ្ឋបន្តិចដំរីបន្តិច មានច្រមុះសម្រាប់ការពារដីនារដូវក្ដៅនិងខ្យល់ត្រជាក់នារដូវរងា។ សូមបញ្ជាក់ដែរថា សត្វនេះជាសត្វជិតផុតពូជហើយ។
៧. Gerenuk

ឈ្មោះនេះបានមកពីភាសាសូម៉ាលីមានន័យថា “កសត្វកវែង” វាមានកវែងមិនសូវផឹកទឹក និងចេះឈរជើងពីតាំងពីអាយុ ២សប្ដាហ៍មកម្ល៉េះ។
៨. មឹក Dumbo

មឹក Dumbo មិនមានទឹកពណ៌បាញ់ដាក់សត្រូវទេដោយសារតែវានៅកន្លែងងងឹតហើយ ផ្ទុយទៅវិញវាមានសមត្ថភាពប្រែទំហំនិងពណ៌ពេលចាំបាច់។
៩. អណ្ដើកអត់ស្នូក

វាត្រូវបានគេដាក់ក្នុងបញ្ជីក្រហម IUCN ដោយសារតែប្រឈមមុខនឹងការជិតផុតពូជ។
១០. កង្កែបពណ៌ស្វាយ

កង្កែបពណ៌ស្វាយរស់នៅ Western Ghats ជាជួរភ្នំក្នុងប្រទេសឥណ្ឌា ត្រូវបានគេសម្គាល់ថាធាត់និងមានពោះហើម។ វាចូលចិត្តនៅក្រោមដី និងឡើងមកលើផ្ទៃដីមិនបានពីរសប្តាហ៍ផងក្នុងមួយឆ្នាំៗដើម្បីបន្តពូជតែមួយមុខគត់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ សត្វអាក្រក់ៗ ១០ ប្រភេទ នៅក្នុងមហាសមុទ្រមិនសូវមានអ្នកស្គាល់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ