Connect with us

KPT+

រឿង ៨ យ៉ាង ពីសត្វអំពិលអំពែកគូទភ្លឺ

បានផុស

នៅ

សត្វអំពិលអំពែកគឺជាសត្វគួរឲ្យចាប់អារម្មណ៍ណាស់ ដោយសារគូទវាមានភ្លើងប្លែកខុសពីសត្វល្អិតផ្សេងៗ។ ក្រៅពីភ្លើងភ្លឺៗនៅគូទវា នៅមានរឿងប្លែកៗជាច្រើនទៀត គួរឲ្យចង់ដឹងពីសត្វអំពិលអំពែកដូចជា៖

១. ទាក់ទងគ្នាតាមរយៈភ្លើង

អំពិលអំពែកប្រើភ្លើងដើម្បីទំនាក់ទំនងទូទៅដូចជាការការពារទឹកដី គំរាមកំហែងសត្រូវ និងផ្ដល់សញ្ញាឲ្យសត្វឈ្មោលដែលវាពេញចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ផលិតភ្លើងត្រជាក់

១០០ភាគរយនៃថាមពលត្រូវបានបញ្ចេញជាពន្លឺ ចំណែកឯក្នុងកន្ទុយរបស់អំពិលអំពែកគេរកឃើញសារធាតុគីមីពីរគឺ Luciferase ជាអង់ស៊ីមដែលបង្កឱ្យមានពន្លឺ និងLuciferinដែលធន់នឹងកំដៅ ហើយបញ្ចេញពន្លឺនៅក្រោមលក្ខខណ្ឌណាមួយ។

៣. ពងភ្លឺ

ពងអំពិលអំពែកបញ្ចេញពន្លឺដើម្បីឆ្លើយតបទៅនឹងការរំញោចដូចជាការប៉ះ ឬ រំញ័រ។

៤. ស៉ីគ្នាឯង

អំពិលអំពែកជាសត្វស៉ីសាច់ជាអាហារ កូនដង្កូវរបស់វាស៉ីខ្យងនិងជន្លេន ចំណែកឯសត្វពេញវ័យវិញមិនដឹងជាស៊ីអីឲ្យប្រាកដទេ ប្រហែលជាស៉ីលំអងរុក្ខជាតិ ឬមិនស៉ីអ្វីសោះបើតាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រ។

៥. អាយុខ្លី

អំពិលអំពែកពេញវ័យមានអាយុសមល្មមដើម្បីបន្តពូជរួចស្លាប់ទៅវិញ ដោយសារតែអាយុខ្លីដូច្នេះមិនពិបាកស៊ីអ្វីទេ។

៦. មាននៅគ្រប់ទ្វីប

សត្វល្អិតដូចជាអំពិលអំពែកចូលចិត្តបរិយាកាសក្ដៅហើយសើមទើបពួកវាលូតលាស់នៅតំបន់ត្រូពិច និងចេញមកនៅរដូវក្តៅទៅគ្រប់ទ្វីបទាំងអស់លើកលែងតែអង់តាក់ទិកមួយ។

៧. មានប្រយោជន៍សម្រាប់វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ

គេអាចប្រើសារធាតុគីមីពីសត្វអំពិលអំពែកចាក់ចូលទៅក្នុងកោសិកាជំងឺដើម្បីតាមដានការផ្លាស់ប្ដូរកោសិកាក្នុងការសិក្សាស្រាវជ្រាវជំងឺរួមមានជំងឺមហារីក និងជំងឺសាច់ដុំ។ក្រៅពីនេះធាតុគីមីរបស់វាត្រូវគេយកធ្វើជាឧបករណ៍រាវរកអេឡិចត្រូនិច បំពាក់ទៅក្នុងយានអវកាស ដើម្បីរកមើលជីវិតនៅក្នុងលំហខាងក្រៅ ក៏ដូចជាការបំផ្លាញអាហារ និងការចម្លងរោគបាក់តេរីនៅលើផែនដីផងដែរ។

៨. មានរសជាតិអត់ឆ្ងាញ់ទេ

កំឡុងពេលមានសត្វចង់ស៉ីវា អំពិលអំពែកនឹងសម្រក់ឈាមដែលមានរសជាតិល្វីងនិងពុលដល់សត្វមួយចំនួន។

គួររំលឹកដែរថា អំពិលអំពែកកំពុងប្រឈមមុខនឹងការគម្រាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រក ការបំពុលពន្លឺ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការប្រែប្រួលអាកាសធាតុ គុណភាពទឹកមិនល្អ និងសត្វរាតត្បាតជីវិតវា៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាចម្រៀង ស៊ិន សុភ័ក្រ្ត ស្ងាត់ៗបង្ហាញមុខនារីដ៏ស្រស់ស្អាតម្នាក់ ថែមទាំងអះអាងថាជាគូដណ្តឹង

ព័ត៌មានជាតិ៤៩ នាទីutes មុន

ផ្លូវក្រាលកៅស៊ូមួយខ្សែ​ប្រវែង​ជាង ៥ គីឡូម៉ែត្រ នៅ​ស្រុក​បាធាយ​ ត្រៀមសម្ពោធ​​ដាក់​​ឲ្យ​ប្រើប្រាស់​នៅខែមីនា​នេះ

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

តបតាមការសួររក! សេន រ៉ានុត និពន្ធនិងច្រៀងបទ «លោកពុក» ផ្ញើជូនសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

យោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត

សេដ្ឋកិច្ច២ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២៣ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម