KPT+
បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខតំណែងធំៗ
ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា ទ្រង់ធ្លាប់រៀបអភិសេកដល់ទៅ៣ដង និងមានបុត្រាបុត្រី៧អង្គឯណោះ។ ត្បិតថាមានបុត្រដល់ទៅ៧អង្គ ប៉ុន្តែបើនិយាយពីឯកជនភាពរបស់បុត្រនីមួយៗ គឺពុំសូវមានព័ត៌មានចុះផ្សាយច្រើនទេ ខណៈអង្គខ្លះមានមុខតំណែងធំៗក្នុងដៃ ខ្លះទៀតក៏បានចាកចេញពីប្រទេសធ្វើជារាស្ត្រសាមញ្ញ។
ខាងក្រោមនេះ គឺជាបុត្រា បុត្រី ៧ អង្គ របស់ព្រះមហាក្សត្រ Maha Vajiralongkorn ៖
១ ព្រះនាង Bajrakitiyabha Narendira Debyavati

ព្រះនាងប្រសូតនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៧៨ ជាបុត្រីច្បងរបស់ស្ដេច Maha Vajiralongkorn និងអតីតម្ចាស់ក្សត្រី Soamsawali។ បច្ចុប្បន្នទ្រង់គឺជាឯកអគ្គរដ្ឋទូតរបស់ប្រទេសថៃប្រចាំប្រទេសអូទ្រីស។ ប៉ុន្តែមុនជាឯកអគ្គរដ្ឋទូតទ្រង់បានបម្រើការជាបេសកកម្មអចិន្ត្រៃយ៍របស់ថៃ ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ដោយឡែកកាលពីពេលថ្មីនេះៗ ព្រះនាង Bajrakitiyabha ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនចូលសម្រាកក្នុងមន្ទីពេទ្យដោយសារតែរោគបេះដូង ខណៈពេលកំពុងហ្វឹកហាត់ជាមួយសត្វសុនខរបស់ព្រះនាងសម្រាប់ការប្រកួតមួយនៅខេត្ត Nakhon Ratchasima។
២ ព្រះនាង Sirivannavari Nariratana Rajakanya

ទ្រង់ប្រសូតនៅថ្ងៃទី ៨ មករា ១៩៨៧ គឺជាបុត្រីតែមួយគត់របស់ស្ដេច Vajiralongkorn និងអតីតមហេសី Sujarinee Vivacharawongse ខណៈទ្រង់គឺសមាជិករាជវង្សមួយរូបក្នុងជួរស្នងរាជ្យ និងទទួលងារជាស្ដេចក្នុងចំណោមបងប្អូនទ្រង់៤អង្គទៀត។ មិនត្រឹមតែមានងាររាជវង្សប៉ុណ្ណោះទេ ប៉ុន្តែព្រះនាងក៏ជាអ្នកច្នៃម៉ូដល្បីឈ្មោះ ជាអ្នកជិះសេះ និងជាអតីតកីឡាករវាយសីផងដែរ។ ទ្រង់ថែមទាំងត្រូវបានលើកតម្កើងឋានៈជាព្រះនាងដ៏ខ្ពង់ខ្ពស់ដោយព្រះរាជបញ្ជារបស់ជីតាទ្រង់គឺព្រះអង្គ Bhumibol Adulyadej នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០៥។ ថ្វីត្បិតតែទ្រង់ជាប់ចំណាត់ថ្នាក់លេខ ២ លើរាជបល្ល័ង្កក៏ដោយ ក៏ទ្រង់តែងរកចំណូលបានដោយខ្លួនឯងក្នុងនាមជាអ្នកច្នៃម៉ូដដ៏ជោគជ័យម្នាក់។ ទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់ មានប្រហែល៣០ លានដុល្លារ។
៣ ព្រះអង្គម្ចាស់ Juthavachara Mahidol

ប្រសូតនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៧៩ ជាបុត្ររបស់អតីតមហេសី Sujarinee Vivacharawongse។ ក្រោយមកទ្រង់ក៏ក្លាយជារាស្ត្រសាមញ្ញ លែងមានតំណែងជារាជបុត្រ បន្ទាប់ពីត្រូវបណ្ដេញចេញពីប្រទេសថៃ ទៅរស់នៅសហរដ្ឋអាមេរិកជាមួយព្រះមាតា។
៤ ព្រះអង្គម្ចាស់ Chakriwat Vivacharawongse

ទ្រង់ប្រសូត្រនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៣ ជាព្រះអនុចព្រះអង្គម្ចាស់ Juthavachara Mahidol ដែលមានមាតារួមគ្នា និងបច្ចុប្បន្ននេះទ្រង់ជាគ្រូពេទ្យនៅសហរដ្ឋអាមេរិក ដែលត្រូវបណ្ដេញចេញដូចគ្នា។
៥ ព្រះអង្គម្ចាស់ Vatcharawee Vivacharawongse

ប្រសូត្រនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៨៥ រាជបុត្រអង្គនេះក៏ត្រូវបានបណ្ដេញចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយមាតា រួមទាំងបងប្អូន៣នាក់ទៀត។ សម្រាប់ព័ត៌មានលម្អិតរបស់ទ្រង់ គឺពុំមានលើបណ្ដាញសង្គមឬព័ត៌មានការចុះផ្សាយណាមួយឡើយ។ ប៉ុន្តែលេចឮថា ទ្រង់គឺប្រធានក្រុមហ៊ុនលើទឹកដីអឺរ៉ុប។
៦ Vacharaesorn Vivacharawongse

ទ្រង់ប្រសូត្រនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨១ មានមាតាជាអតីតមហេសី Sujarinee Vivacharawongse ដែលត្រូវបណ្ដេញចេញទៅរស់នៅសហរដ្ឋអាមេរិកដូចគ្នា។ ចំពោះតំណែងរបស់ទ្រង់ គឺពុំមានលម្អិតទេ។
៧ ព្រះរាជបុត្រ Dipangkorn Rasmijoti Sirivibulyarajakumar

ព្រះរាជបុត្រ Dipangkorn ប្រសូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៥ ទ្រង់គឺជាបុត្រពៅដែលមានមាតាព្រះនាម Srirasmi Suwadee ដែលជាអតីតមហេសីទីបីរបស់ស្តេច Maha Vajiralongkorn។ រាជបុត្រតូចអង្គនេះគឺជាសមាជិកនៃរាជវង្សចក្រី និងជាអ្នកស្នងមរតកឡើងគ្រងរាជ្យរបស់ប្រទេសថៃផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក