KPT+
កម្រឃើញ សត្វ ៧ ប្រភេទមានពណ៌ផ្កាឈូក គួរជាទីប្លែកភ្នែក
ជាធម្មតា មិនថាសត្វកម្រឬសត្វទូទៅនោះទេមិនសូវជាមានពណ៌ផ្កាឈូកឡើយ ភាគច្រើនមានពណ៌ខ្មៅ ត្នោត ឬពណ៌សជាដើម។ ហេតុដូចនេះហើយ ទើបធ្វើឲ្យសត្វពណ៌ផ្កាឈូកក្លាយជាទីចាប់អារម្មណ៍ សម្រាប់មនុស្សដូចខាងក្រោម៖
១. Roseate Spoonbill

សត្វបក្សីនេះបានពណ៌ផ្កាឈូកពីអាហារប្រចាំថ្ងៃរបស់វា (ក្ដាមនិងបង្គា) ប៉ុន្តែសម្រស់ពណ៌ផ្កាឈូកមិនបានផ្ដល់ផលល្អដល់សត្វបក្សីនោះឡើយ ក្នុងកំឡុងពេលឆ្នាំ១៩០០ គេយកវាធ្វើជាផ្លិតសម្រាប់មនុស្សស្រីប្រើប្រាស់។ នាពេលបច្ចុប្បន្ន សត្វបក្សីនេះត្រូវទទួលការការពារយ៉ាងពេញលេញនិងមានសុវត្ថិភាពនៅក្នុងរដ្ឋផ្លរីដា ដោយគ្មានក្ដីបារម្ភចំពោះរឿងដាច់ពូជ។
២. សេះសមុទ្រ Bargibant’s Pygmy

សេះសមុទ្រ Bargibant’s Pygmy រស់នៅលើស្លាបផ្កាថ្ម និងជាសត្វពូកែលាក់ខ្លួនបន្លំជាមួយផ្កាថ្ម។ វាត្រូវបានគេរកឃើញពេលកំពុងសិក្សាពីផ្កាថ្មក្នុងឡាបូពិសោធន៍មួយ សេះនោះគឺជាពូជ Syngnathidae មានប្រវែងពីកន្លះទៅមួយអ៉ីញប៉ុណ្ណោះ។
៣. កណ្ដូបអ័រគីដេ

សត្វកណ្ដូបនេះមានរូបរាងស្រដៀងផ្កា និងមានសមត្ថភាពទាក់ទាញសត្វល្អិតជាងផ្កាមែនទែនទៅទៀត។
៤. ផ្កាយសមុទ្រ
នៅលើលោកមានផ្កាយសមុទ្រសរុបប្រមាណ ២០០០ប្រភេទ មានច្រើនពណ៌បូករួមទាំងពណ៌ផ្កាឈូកផងដែរ។ ពណ៌ផ្កាឈូករបស់វាជួយបណ្ដេញសត្រូវនិងលាក់ខ្លួនយ៉ាងមានប្រសិទ្ធិភាព។

៥. ដូហ្វីនទន្លេអាម៉ាហ្សូន
គេស្គាល់វាថា boutu, boto, ឬ bufeo ដែលជាត្រីដូហ្វីនទឹកសាបធំបំផុត ហើយប្រែពណ៌ផ្កាឈូកពេលវាចម្រើនវ័យ។ ក្នុងឆ្នាំ ២០១៨ ដូហ្វីនទន្លេអាម៉ាហ្សូនត្រូវដាក់បញ្ចូលក្នុងបញ្ជី IUCN ដោយសារតែបញ្ហា ប្រើពួកគេធ្វើជានុយ នេសាទដោយប្រើឧបករណ៍ផ្ទុះ និងការបំពុលទន្លេដើម្បីរុករករ៉ែ។

៦. Axolotl
អ្នកខ្លះហៅវាថា “ត្រីម៉ិចស៉ិកចេះដើរ” ក្រៅពីពណ៌ផ្កាឈូកពួកវាមានពណ៌ស ខ្មៅ លឿង និងបៃតង។ មិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ពួកវាមានសមត្ថភាពបង្កើតនិងព្យាបាលអវៈយវៈដែលបាត់បង់ទៅបានទៀតផង។

៧. បង្កងសក់ពណ៌ផ្កាឈូក

ការពិតទៅវាមិនមែនជាបង្កងទេ សត្វល្អិតទំហំកន្លះអ៉ីញនេះស្ថិតក្នុងអម្បូរ Anomurans មានពណ៌ផ្កាឈូកដើម្បីលាក់ខ្លួនក្នុង giant barrel sponges ដែលជាផ្ទះរបស់វា៕
ប្រែសម្រួលដោយ៖ វារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី