KPT+
ផលិតផលប្លែកៗ ១២ យ៉ាង របស់ប្រទេស ជប៉ុន មិនគិតថាមានពិត
Chindogu គឺជាពាក្យសំដៅទៅលើការផលិតវត្ថុប្លែកៗ ឬមិនចាំបាច់សម្រាប់សកម្មភាពប្រចាំថ្ងៃ។ ជាការពិតណាស់វត្ថុខាងក្រោមនេះ សុទ្ធតែគួរឲ្យចាប់អារម្មណ៍និងអាចប្រើប្រាស់បាន ប៉ុន្តែបើអ្នកយកវាចេញមកប្រើមែនប្រាកដជាមានអ្នកមើលមុខជាមិនខាន៖
១.ឆ័ត្រក្រវ៉ាត់ក

ផលិតផលនេះមានគោលដៅពិសេសសម្រាប់អ្នកធ្វើការ និងមានបំណងចង់យកឈ្នះអាកាសធាតុមិនទៀងទាត់ពេលទៅឬចេញពីធ្វើការ។
២. ជីឡៅសម្រាប់ថ្នាំបន្តក់ភ្នែក
ពូកែបន្តក់មិនចំមែនទេ? អស់បញ្ហាជាមួយនឹងវែនតាជីឡៅ ល្អបំផុតសម្រាប់អ្នកដៃញ័រខ្លាចប៉ះភ្នែក ឬបន្តក់ចេញក្រៅមិនចំភ្នែក។

៣. បំពង់ខ្ទប់សម្លេងច្រៀង
វាគឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់អ្នកចង់ច្រៀង តែច្រៀងមិនពិរោះ ឬខ្លាចថ្លង់ដល់អ្នកជិតខាង។ លើសពីនេះវាជួយកាត់បន្ថយភាពតានតឹងទៀតផង។

៤. ខ្នើយសម្រាប់ស្ដាប់សម្លេង
រាល់ដងចង់ប្រែខ្លួនតែខ្លាចស្ដាប់ព័ត៌មាន ឬតាមដានរឿងមិនច្បាស់ដាច់សាច់រឿង ឥលូវនេះសូម្បីតែគេងចំហៀងក៏អាចស្ដាប់ទូរទស្សន៍ច្បាស់ដោយអស់ក្ដីបារម្ភដែរ។

៥. ឪឡឹកបួនជ្រុង
ការពិតទៅវាជាឪឡឹកធម្មតាទេ ប៉ុន្តែភាពច្នៃប្រឌិតនៃប្រជាជនជប៉ុនចង់ធ្វើឲ្យឪឡឹកមានរាងបួនជ្រុងងាយស្រួលរើស ងាយស្រួលខ្ចប់ និងងាយដឹកជញ្ជូន គេដាំវាដោយប្រើប្រអប់ពេលកំពុងលូតលាស់។

៦. ប្រដាប់ស្រូបសម្លេង
អាស្រ័យទៅតាមទំហំស្ដាប់បានទាំងបីឋានតែម្ដង ផលិតជាពិសេសសម្រាប់អ្នកចង់ដឹងរឿងគេ ឬមានការងារជាគិញសម្ងាត់។

៧. ចង្កឹះមានកង្ហារ
អ្នកផលិតដឹងពីទុក្ខលំបាកអ្នកខ្ជិលផ្លុំមីពេលលើកពីចានមក ដូច្នេះផលិតផលនេះគឺផលិតជាពិសេសសម្រាប់អ្នកខ្ជិលៗតែម្ដង។

៨. ឆ័ត្រការពារភ្លៀងមួយចំហខ្លួន
ឆ័ត្រធម្មតាការពារតែសក់ក្បាលមិនអាចការពារខ្លួនបាន ១០០ភាគរយដូចឆ័ត្រនេះទេ។ មិនតែប៉ុណ្ណោះវាអាចការពារករណីចោរឆក់ផងដែរ។

៩. ខ្នើយសៀវភៅ
ខំសិក្សាពីព្រឹក រសៀលមិនទាន់ទេអស់កម្លាំងរលីង! នេះណែ ខ្នើយសៀវភៅសក្តិសមបំផុតសម្រាប់យកចូលបណ្ណាល័យ។ ធ្វើដូចអ្នកសិក្សាតាមពិតទៅអ៉ីងៗសោះ។

១០. ឆ័ត្រស្បែកជើង
ផលិតសម្រាប់អ្នកចូលចិត្តស្បែកជើងថ្លៃ ម៉ូដស្អាតៗ តែជួបវិបត្តិស្បែកជើងរីក របកដោយសារត្រូវទឹកភ្លៀង។ ឆ័ត្រនេះមានសភាពតូចងាយដាក់តាមខ្លួននិងមានពណ៌គួរឲ្យស្រលាញ់។

១១. ស្រោមចេក
ដើម្បីការពារចេកកុំឲ្យប្រឡាក់ពេលញ៉ាំមិនអស់ យើងបិទទុកញ៉ាំពេលក្រោយបន្ត។ មួយវិញទៀតងាយស្រួលយកតាមខ្លួនដាក់ក្នុងកាបូបឬកាតាបការពារការសង្កត់កំប៉ិតចេក។

១២. អាវសម្រាប់អេះខ្នង
អាវនេះល្អបំផុតសម្រាប់អ្នកពូកែរមាស់ខ្នង គ្រាន់តែប្រាប់លេខនិងអក្សរមកអ្នកជួយអេះមិនពិបាករាវរកទៀតឡើយ៕

ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ អត្ថប្រយោជន៍ ៩ យ៉ាងរបស់ទឹកខ្មេះដែល ជប៉ុន ទម្លាប់ប្រើចំពោះសុខភាព
ចុចអាន៖ ដឹងវិន័យប្លែកៗទាំង ១៨ នៅ កូរ៉េខាងជើង ហើយ ធានាលែងចង់ទៅប្រទេសនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ