KPT+
នាវាកម្សាន្តរបស់ពូទីន តម្លៃ ៧០០ លានដុល្លារ ភាគច្រើនសុទ្ធតែបិទមាស មិនលើកលែងសូម្បីក្រដាសបង្គន់
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចំណាយប្រាក់យ៉ាងច្រើនចាយលើនាវាទំនើបដែលឈ្មោះថា The Scheherazade តាមតួអង្គរបស់មហាក្សត្រី Persian ក្នុងរឿងព្រេងនិទានមជ្ឈិមបូព៌ា ខណៈវាមានតម្លៃ ៧០០ លានដុល្លារឯណោះ។

ជាមួយគ្នានេះដែរ កម្មករសុំមិនបញ្ចេញឈ្មោះម្នាក់បានរាយការណ៍ថាជាប់ពាក់ព័ន្ធនឹងការសាងសង់នាវាទំនើបនេះបានប្រាប់សារព័ត៌មាន The Sun ថា នាវាប្រណិតនេះមានប្រវែង១៤០ម៉ែត្រ និងកំពស់៦ជាន់ ចតនៅ Marina di Carrara ក្នុងប្រទេសអ៊ីតាលី។ វាប្រៀបដូចជាទីក្រុងតូចមួយរបស់ពូទីន ដោយក្នុងនោះមានអាងហែលទឹកជាច្រើន បន្ទប់ទឹកធ្វើពីថ្មម៉ាប កន្លែងស្ប៉ា សូណា រោងកុន កន្លែងហាត់ប្រាណ ឧទ្ធម្ភាគចក្រចំនួន២លើនាវានោះផងដែរ។

លើសពីនេះលក្ខណៈពិសេសផ្សេងទៀតនៃនាវាកម្សាន្ត៦ជាន់នេះ ផ្ទុកទៅដោយនៃគ្រឿងបរិក្ខារ អស្ចារ្យនិងទំនើបគ្រប់ជាន់ រួមទាំងអាងចិញ្ចឹមត្រី១៦ហ្វីត ទូរទស្សន៍១៥ ហ្វីតដែលលាតសន្ធឹងលើជញ្ជាំងទាំងមូល និងតុដ៏ធំដែលមានអាចធ្វើចលនាដោយខ្លួនឯង ដើម្បីឲ្យភ្ញៀវអង្គុយលេងឬដាក់របស់ផ្សេងៗ បើទោះបីជាសមុទ្រមានសភាពរលកធំៗក៏ដោយ។

ជាងនេះទៅទៀត ក្នុងបន្ទប់ទឹករបស់នាវា The Scheherazade បានបំពាក់ដោយម៉ាស៊ីនទឹកមាស King Midas និងឧបករណ៍ដាក់ក្រដាសបង្គន់ធ្វើពីមាសសុទ្ធ បូករួមទាំងកម្រាលឥដ្ឋដែលបម្លែងទៅជាអាងទឹក ដូចនៅលើសមុទ្រផ្ទាល់ ខណៈគ្រប់ផ្ទៃទាំងអស់សុទ្ធតែជាថ្មម៉ាប ឬមាស។ The Scheherazade ក៏មានប្រព័ន្ធសន្តិសុខ “រដ្ឋនៃសិល្បៈ” ជាមួយនឹងឧបករណ៍ចាប់រ៉ាដាចំនួនបួន ត្រូវបានដាក់បញ្ចូលនៅលើនាវា ដោយធានាថាមិនមានសកម្មភាពគួរឲ្យសង្ស័យកើតឡើងនៅលើនាវាដ៏ប្រណិត។
ទោះយ៉ាងណា The Scheherazade ដ៏ទំនើប នៅតែមានភាពស្រពិចស្រពិលនូវឡើយ ខណៈមានពាក្យចចាមអារ៉ាមខ្លះថា វាមានផ្ទុកទៅដោយឧបករណ៍ទំនើបៗដែលអាចលាក់កំបាំងមិនឲ្យអ្នកណាដឹងឡើយ។ ជាពិសេសនោះគឺ គ្មានអ្នកណាដឹងទេថា ពូទីននឹងវិលមកកាន់កាប់នាវាកម្សាន្តនេះបន្តឬយ៉ាងណានោះទេ៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខតំណែងធំៗ
ចុចអាន៖បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?