KPT+
មកស្គាល់បុគ្គលល្បីៗទូទាំងពិភពលោក ៩ រូប មាន ជំងឺខ្វាក់ពណ៌
ជំងឺខ្វាក់ពណ៌គឺសំដៅទៅលើការមើលពណ៌មិនឃើញ ឬមើលឃើញទៅជាពណ៌ផ្សេងច្រើនកើតលើបុរសជាជាងស្ត្រី ។ ខាងក្រោមនេះជា បុគ្គលល្បីៗនៅលើពិភពលោកទាំង ៩ ដែលមានជំងឺខ្វាក់ពណ៌៖
១. Bill Clinton

Bill Clinton ជាអ្នកនយោបាយជនជាតិអាមេរិក បម្រើការជាប្រធានាធិបតីទី ៤២ ពីឆ្នាំ ១៩៩៣ ដល់ ២០០១ ។ ពីមុនលោកធ្លាប់ធ្វើជាអភិបាលរដ្ឋ Arkansas ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ និងលើកទីពីរនៅឆ្នាំ ១៩៨៣ ដល់ ១៩៩២ និងជាអគ្គមេធាវីនៃរដ្ឋ Arkansas ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៧៩ ។ គាត់មានបញ្ហាខ្វាក់ពណ៌ក្រហម និងបៃតង ។
២. Keanu Reeves

Keanu Charles Reeves គឺជាតារាសម្តែងជនជាតិកាណាដា កើតនៅទីក្រុង Beirut និងធំធាត់នៅទីក្រុង Toronto ។ រឿងល្បីមួយក្នុងចំណោមរឿងល្បីៗជាច្រើនគឺ “John Wick” ដែលទទួលបានការគាំទ្រពីសំណាក់មហាជនរាប់លាននាក់ ។
៣. Mark Zuckerberg

Zuckerberg មានបញ្ហាខ្វាក់ពណ៌ក្រហម និងពណ៌បៃតង ។ គាត់អាចមើលឃើញពណ៌ខៀវល្អជាងគេ ។ ហេតុនេះហើយទើប Facebook មានឡូហ្គោពណ៌ខៀវ ។
៤. ព្រះអង្គម្ចាស់ William

ព្រះអង្គម្ចាស់ William មានព្រះបន្ទូលជាសាធារណៈថា ទ្រង់ខ្វាក់ពណ៌បៃតង និងពិបាកបែងចែកពណ៌លឿងផងដែរ។
៥. John Kay

លោក John Kay មានបញ្ហាខ្វាក់ពណ៌មួយទំហឹងតែម្ដង ពិភពលោករបស់គាត់ពោរពេញដោយពណ៌ស ខ្មៅ និងប្រផេះ។
៦. Jack Nicklaus

លោកបានឲ្យដឹងថា ខ្លួនមានបញ្ហាខ្វាក់ពណ៌ក្រហម និងពណ៌បៃតង រាល់ពេលដែលគាត់ឃើញវាទាំងពីរនៅក្បែរគ្នាវាផ្លាស់ប្ដូរទៅជាពណ៌បែកត្នោតម្យ៉ាង ។
៧. John Dalton

John Dalton មានសមត្ថភាពមើលបានត្រឹមតែបីពណ៌ប៉ុណ្ណោះគឺពណ៌ខៀវ ស្វាយ និងលឿង ។ ក្រៅពីនេះ គាត់គឺជាអ្នកគីមីវិទូ រូបវិទ្យា និងឧតុនិយមជនជាតិអង់គ្លេស ជាពិសេសត្រូវបានគេស្គាល់ពីការបញ្ចូលទ្រឹស្តីអាតូមចូលទៅក្នុងគីមីវិទ្យា ។
៨. Paul Newman

ដំបូងគាត់មានក្ដីស្រមៃចង់ក្លាយជាអ្នកបើកយន្តហោះ ដោយសារតែបញ្ហាខ្វាក់ពណ៌ទើបក្ដីស្រមៃនេះមិនអាចទៅរួច ។
៩. Loren Long

Loren Long កើតឆ្នាំ១៩៦៤ គឺជាអ្នកនិពន្ធសៀវភៅកុមារជនជាតិអាមេរិកដែលល្បីខាងគំនូរ។ គាត់ឈ្នះពានរង្វាន់ Society of Children’s Book Writers and Illustrator’ (SCBWI) Golden Kite Award សម្រាប់គំនូរសៀវភៅរូបភាពក្នុងឆ្នាំ២០០៤ សម្រាប់ I Dream of Trains ដោយ Angela Johnson ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន៖ តារាអន្តរជាតិ ១០ រូប ល្បីខាងអសីលធម៌ប្រចាំតារាងឆ្នាំ ២០២២

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?