Connect with us

KPT+

ទីបំផុតរកឃើញមូលហេតុបណ្ដាលឲ្យភ្នែកសត្វរមាំង ប្ដូរពណ៌នារដូវរងារហើយ

បានផុស

នៅ

ថ្មីៗនេះអ្នកវិទ្យាសាស្ត្រសង្កេតឃើញ ស្រទាប់កញ្ចក់ក្រោយគ្រាប់ភ្នែករបស់សត្វរមាំងផ្លាស់ប្ដូរពីពណ៌លឿងមាសទៅជាពណ៌ខៀវដិតនារដូវរងារយ៉ាងចម្លែក ។ សម្រាប់ករណីភ្នែករមាំងប្ដូរពណ៌ អ្នកវិទ្យាសាស្ត្របានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាយអាថ៌កំបាំង និងរបៀបដែលពួកគេធ្វើការផ្លាស់ប្តូរពណ៌ភ្នែក ទម្រាំតែចេញជាលទ្ធផលពួកគាត់ពិសោធន៍លើគ្រាប់ភ្នែកអស់មួយថង់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់រមាំងរស់នៅគឺជាតំបន់ត្រជាក់ក្នុងប្រទេសន័រវេស ឬ Utqiagvik ក្នុងរដ្ឋអាឡាស្កា ទីនោះមិនមានព្រះអាទិត្យឆ្លងកាត់ជើងមេឃអស់រយៈពេលជាង ៦០ថ្ងៃរៀងរាល់រដូវរងារ ធ្វើឲ្យខ្លួនរមាំងសើមពី១២-២៤ម៉ោងរាល់ថ្ងៃដូចគ្នា ។ ជាក់ស្ដែងតំបន់នេះមិនមែនងងឹតទាំងស្រុងឡើយ វាមានពន្លឺបន្តិចជះពីព្រះអាទិត្យមក ប៉ុន្តែត្រូវស្រូបពណ៌លឿងនិងទឹកក្រូចដោយស្រទាប់អូហ្សូនអស់បន្សល់ទុកតែពណ៌ខៀវដិត ។

ពន្លឺដែលជះមកនេះហើយជាមូលហេតុចម្បងក្នុងការផ្លាស់ប្ដូរពណ៌ភ្នែកសត្វរមាំង និងជួយស្វែងរកអាហារពេលធ្លាក់ព្រិលដោយសារតែ Lichens (ចំណីរបស់រមាំង) ស្រូបយកពន្លឺយូវីដែលធ្វើឲ្យភ្លឺពេលងងឹតទើបរមាំងអាចមើលឃើញយ៉ាងងាយស្រួល ។ តាមពិតទៅ Tapeta របស់សត្វរមាំងកើតឡើងពីសរសៃខូឡាជែនតិចតួច ដែលផ្ដុំនៅក្នុងសារធាតុរាវ បង្កើតជាគ្រីស្តាល់ឆ្លុះបញ្ចាំងរីផ្លិច ដូច្នេះវាមានចំណាំងផ្លាតពណ៌ខៀវដិតជះចូលក្នុងភ្នែករបស់រមាំងដូចយើងឃើញក្នុងរូបភាពខាងលើ ។

យ៉ាងណាមិញ លក្ខណៈពិសេសនៃភ្នែករមាំងអាចបង្កគ្រោះថ្នាក់ដល់វាវិញផងដែរដោយសារតែកាំរស្មីយូវីកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងផ្ដល់ផលប៉ះពាល់ដល់ជីវិតភាវៈរស់ដទៃទៀតមិនចាញ់រមាំងប៉ុន្មានទេ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន៖ មកស្គាល់ សត្វជៀមស្អាត និងថ្លៃបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម