កីឡា
មកស្គាល់កីឡាចម្លែកៗ ៨ ប្រភេទ នៅលើពិភពលោក
នៅលើលោកនេះពោរពេញដោយរឿងប្លែកៗ និងមនុស្សចម្លែកៗគ្រប់ប្រភេទ ពួកគេពូកែបង្កើតធ្វើរឿងដែលនឹកស្មានមិនដល់ណាស់ ។ ខាងក្រោមនេះជាកីឡា ៨ប្រភេទ បង្កើតឡើងដោយមនុស្សមកពីជុំវិញពិភពលោក ៖
១. រមៀលខ្លួនពីលើកូនភ្នំ (The Cooper’s Hill Cheese-Rolling and Wake)ប្រទេសអង់គ្លេស

ព្រឹត្តិការណ៍ក្នុងទីក្រុង Gloucester ប្រទេសអង់គ្លេស ទទួលបានភាពល្បីល្បាញជាអន្តរជាតិពីការប្រើប្រាស់ ល្បឿនលឿន កម្លាំងខ្លាំង និងមានចំនួនអ្នករបួសច្រើន ។ របៀបលេងមានលក្ខណៈងាយស្រួលដោយគ្រាន់តែរមៀលខ្លួនមួយទំហឹងធ្វើយ៉ាងណាដល់ដីមុនគេគឺជា “អ្នកឈ្នះ” ។
២. បីប្រពន្ធ (Wife Carrying) ប្រទេសហ្វីនឡេន (Finland)

មួយក្រុមមានសមាជិក ២នាក់គត់គឺ ប្រុស១ ស្រី១ តម្រូវឲ្យបុរសបីស្ត្រីហើយរត់ប្រណាំងគ្នា ហាមធ្លាក់មនុស្សស្រីដាច់ខាត ។
៣. ផ្ដួលសសរ (Bo-Taoshi) ប្រទេសជប៉ុន

មួយប្រកួតមានពីរក្រុម មួយក្រុមមានសមាជិក ៧៥នាក់ តម្រូវឲ្យផ្ដួលសសរក្រុមទៅវិញទៅមកដោយរុញច្រានបជ្រៀតគ្នា ។
៤. ហក់លើសត្វអូដ្ឋ (Camel Jumping) ប្រទេសយេម៉ែន (Yemen)

កីឡានេះជាកីឡាក្នុងកុលសម្ព័ន្ធ Zaraniq នៅភាគខាងលិចប្រទេសយេម៉ែន លេងផ្ដោតទៅលើល្បឿន និងកម្លាំង ដើម្បីហក់រំលងអូដ្ឋឱ្យច្រើនតាមដែលអាចធ្វើទៅបាន ។ យ៉ាងណាមិញ កីឡារំលងអូដ្ឋកំពុងរង់ចាំការទទួលស្គាល់ពី PETA នៅឡើយទេ ។
៥. កាច់មេជើង (Toe-Wrestling) ប្រទេសអង់គ្លេស

កីឡាកាច់មេជើងមានលក្ខណៈស្រដៀងទៅនឹងកីឡាកាច់ដៃដែរ របៀបលេងគឺតម្រូវឲ្យអ្នកប្រកួតទាំងពីរថ្ពក់មេជើងចូលគ្នា ផ្ដួលបាតជើងទៅលើឥដ្ឋ ។ មិនចម្លែកទេដែលវាជាកីឡាបង្កើតឡើងដោយមនុស្សស្រវឹង ៤នាក់ ។
៦. អ៊ុតខោអាវ (Extreme Ironing) អន្តរជាតិ

កីឡានេះតម្រូវឲ្យអ្នកលេងអ៊ុតខោអាវនៅខាងក្រៅផ្ទះកំឡុងពេលធ្វើសកម្មភាពផ្សេងៗដូចជា រត់ឡើងភ្នំ ហក់ឆ័ត្រយោង ឬហែលទឹកជាដើម ។
៧. ហុកគីក្នុងទឹក (Underwater Hockey) ប្រទេសអង់គ្លេស

អ្នកប្រកួតត្រូវបង្អត់ដង្ហើម រួចលេងហុកគីតាមធម្មតា សម្រាប់ទីតាំងវិញគេច្រើនប្រកួតនៅក្នុងអាងទឹកដែលមានសភាពថ្លា ។
៨. អូសពពែ (Buzkashi) ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)

កីឡានេះមិនមែនសម្រាប់អ្នកខ្សោយបេះដូងទេ ក្រុមអ្នកលេងតម្រូវឲ្យជិះសេះព្យាយាមអូសពពែងាប់មួយក្បាលចូលទៅគោលដៅសត្រូវ ។ លើសពីនោះ អ្នកលេងមានបន្ថែមការប្រើប្រាស់ខ្សែតីឲ្យមើលទៅកាន់តែកាចជាងធម្មតា ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មុខរបរចម្លែក ៤ប្រភេទ អាចរកចំណូលបានខ្ពស់ សឹងមិនគួរឱ្យជឿ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា