KPT+
មកស្គាល់យីហោគ្រឿងអលង្ការប្រណីតៗបំផុតលើលោក!
បច្ចុប្បន្នគ្រប់គ្នា សុទ្ធតែមានលទ្ធភាពប្រើគ្រឿងអលង្ការ គ្រាន់តែថោក និងថ្លៃប៉ុណ្ណោះ។ យ៉ាងណាមិញ អលង្ការថ្លៃៗមានតែអភិជនទេ ទើបមានលទ្ធភាពទិញមកលម្អប្រាណ ព្រោះពួកគេចង់បង្ហាញពីភាពឆើតឆាយនិងភាពមានបានរបស់ខ្លួន។ ហើយទាំងនេះជាចំណាត់ថ្នាក់យីហោគ្រឿងអលង្ការថ្លៃបំផុតទាំង ១០ នៅលើពិភពលោកដែលមានតែសេដ្ឋីៗទេ ទើបទិញមិនគិតពីតម្លៃកប់ពពករបស់វា។
១០. Chopard

ក្រៅពីផលិតនាឡិកាស្វីសដ៏ប្រណីត យីហោ Chopard ត្រូវបានគេស្គាល់ផងដែរសម្រាប់ការប្រមូលផ្ដុំគ្រឿងអលង្ការដ៏ប្រណីតៗ។ Chopard ត្រូវបានផលិតឡើងដោយប្រើស្រទាប់ក្រាស់នៃមាស ១៨ ការ៉ាត់ និងត្បូងមានតម្លៃបំផុត។ មិនត្រឹមតែប៉ុណ្ណោះ Chopard យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវត្ថុធាតុដើមខ្លាំងណាស់ ដើម្បីឲ្យផលិតផលរបស់ខ្លួនកាន់តែមានតម្លៃថ្លៃនិងគុណភាពល្អ។
៩. Mikimoto

ការផលិតគ្រឿងអលង្ការ យីហោ Mikimoto ជ្រើសរើសតែគជ់ខ្យងល្អៗដែលរួមមាន គជ់ខ្យងសមុទ្រខាងត្បូង គជ់ខ្យងពណ៌ផ្កាឈូក ត្បូងឃ្មុំតាហ៊ីទីន គជ់ពណ៌ស និងគម្រូដ៏កម្រផ្សេងទៀត។ លើសពីនេះទៀតគ្រឿងអលង្ការរបស់ Mikimoto ប្រើតែមាស និងផ្លាទីន ១៨ ការ៉ាត់ គ្រឿងបន្លាស់ដែក ក៏ដូចជាពេជ្រថ្នាក់កំពូលៗ។
៨. Bvlgari

Bvlgari ជាម៉ាកប្រណីតដែលល្បីឈ្មោះតាំងពីម៉ូដនាឡិការហូតដល់គ្រឿងអលង្ការ។ Bvlgari មានមូលដ្ឋាននៅទីក្រុងរ៉ូម បានរួមបញ្ចូលគ្នានូវភាពឆើតឆាយនៃអលង្ការរបស់ខ្លួន បូករួមទំនោរបែបប្រពៃណីអ៊ីតាលី។ យីហោនេះផលិតដោយរួមមានត្បូងធំៗ សម្រាប់ផ្ចិតផ្ចង់រាងក្រាស់បន្តិច ជាមួយនឹងថ្ម cabochon។ ក្រៅពីត្បូងល្អៗ Bvlgari ប្រើមាស ១៨ ការ៉ាត់សម្រាប់ការផលិត។
៧. Piaget

Piaget ដំបូងបានចាប់ផ្តើមជាក្រុមហ៊ុនផលិតនាឡិកានៅស្វ៊ីស។ នៅពេលអាជីវកម្មកាន់តែរីកចម្រើនយីហោនេះបានឈានចូលទៅក្នុងគ្រឿងអលង្ការ។ សព្វថ្ងៃនេះ Piaget មានមោទកភាពក្នុងការរួមគ្នារវាងការរចនាម៉ូដបែប Classic និងទំនើបបញ្ចូលគ្នា ដែលមានភាពរលោងនិងដិតច្បាស់។ រូបរាងដ៏ល្បីល្បាញបំផុតរបស់ Piaget គឺ ផ្កាកុលាប។
៦. Graff

Graff គឺជាកំពូលនៃយីហោដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកមាននិងអភិជននានា។ អ្វីដែលធ្វើឱ្យការប្រមូលផ្ដុំរបស់ Graff មិនត្រឹមតែជាសិល្បៈហត្ថកម្ម ឬគុណភាពនៃត្បូងពេជ្រ លោហធាតុ និងបំណែកថ្លៃៗនោះទេ ផ្ទុយទៅវិញវាជាទំហំនៃថ្មដែល Graff ប្រើក្នុងខ្សែអលង្ការ។
៥. Tiffany & Co

នៅពេលនិយាយអំពីគ្រឿងអលង្ការ មហាជនជាច្រើនប្រាកដជានឹកដល់ Tiffany ដែលជាយីហោប្រណីតដ៏ធំមួយ។ អលង្ការយីហោនេះ មិនមែនសម្រាប់តែស្ត្រីប៉ុណ្ណោះទេ តែវាក៏ផលិតសម្រាប់បុរសនិងកុមារផងដែរ។ Tiffany ចាប់ផ្តើមប្រតិបត្តិការតាំងពីនៅឆ្នាំ ១៨៣៧ ដោយសិប្បករដ៏ជំនាញៗ។
៤. Buccellati

Buccellati បង្កើតគ្រឿងអលង្ការដ៏ឆើតឆាយពីមាសអ៊ីតាលីល្អបំផុត។ ក្រុមហ៊ុនគ្រឿងអលង្ការដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមនេះ បានរចនាជាខ្សែកនិងខ្សែដៃបែបរ៉ូម៉ាំង ដែលលក់ដាច់បំផុត។ Buccellati ក៏មានមោទកភាពផងដែរ ក្នុងការរចនារូបរាងគ្រឿងអលង្ការដ៏គួរឱ្យទាក់ទាញដូចជា លោហធាតុដែលប្រើត្បូងនិងពេជ្រដែលមានគុណភាពខ្ពស់។
៣. Van Cleef & Arpels

Van Cleef & Arpels តែងតែបង្ហាញភាពឆើតឆាយ ដែលត្រូវបានច្នៃចេញនៅក្នុងរបស់របរចាស់ៗរបស់ពិភពលោក។ វាផលិតពីធាតុផ្សេងៗដែលហួសសម័យ ប៉ុន្តែជារចនាបថផ្ទាល់ខ្លួនដែលប្លែកពីគេ។ ម៉ូដរបស់ Van Cleef & Arpels មានលក្ខណៈប្រពៃណី និងបែបនិទានកថា ប៉ុន្តែមានអ្នកជំនាញបច្ចេកទេសក្នុងការច្នៃប្រឌិតម៉ូដ។
២. Cartier

Cartier គឺជាយីហោដែលបង្កើតឡើងក្នុងឆ្នាំ ១៨៦០។ Cartier បានក្លាយជាគ្រឿងអលង្ការសម្រាប់រាជវង្សតាំងពីយូរយារណាស់មកហើយ ។ ខ្លារខិនគឺជាការរចនាដែលត្រូវបានគេស្គាល់ច្រើនបំផុត។ បច្ចុប្បន្ន Cartier ដែលត្រូវបានកែប្រែនិងបង្កើតឡើងវិញជាថ្មីម្តងទៀតដើម្បីទាក់ទាញអតិថិជន។
១. Harry Winston

អាជីវកម្មគ្រឿងអលង្ការលោក Harry Winston បានចាប់ផ្តើមនៅឆ្នាំ ១៩៣២ ហើយបានឈានមុខគេតាំងពីពេលនោះមក។ ដោយប្រើតែត្បូងពេជ្រល្អៗ និងលោហធាតុល្អបំផុត Harry Winston ជាម៉ាកទាន់សម័យដោយព្រោះប្រមូលផ្ដុំអ្នកជំនាញគ្រឿងអលង្ការកំពូលៗ។ មិនត្រឹមតែឆើតឆាយប៉ុណ្ណោះទេ អលង្ការនេះក៏ធន់បានយូរផងដែរ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រមូលយីហោទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក
ចុចអាន៖ ដំណើរកម្សាន្តដំបូងទៅកាន់អឺរ៉ុប ចៀសវាងរឿងទំាងនេះកុំឱ្យស្តាយក្រោយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ