Connect with us

KPT+

៥ ចំណុចពីរាជបុត្ររបស់ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន អាចស្នងរាជ្យបន្តពីបិតាទ្រង់

បានផុស

នៅ

ព្រះរាជបុត្រ Dipangkorn Rasmijoti ប្រសូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៥ ទ្រង់គឺជាបុត្រ​ពៅ​ដែលមាន​មាតា​ព្រះនាម Srirasmi Suwadee ​ជាអតីតមហេសី​ទីបីរបស់​ស្ដេច Maha Vajiralongkorn​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុត្រា​អង្គ​នេះ ​ក៏ធ្លាប់​មាន​សារព័ត៌មាន​ធំៗ​ចុះ​ផ្សាយ​ពី​ព្រះ​កិត្តិនាម​ទ្រង់ ​បន្ទាប់ពី​បិតា​ទ្រង់​ប្រកាស​ថា ​ព្រះរាជបុត្រ Dipangkorn នឹង​ស្ថិត​នៅ​ជួរ​បន្ទាប់​នៃ​រាជបល្ល័ង្ក​របស់​ប្រទេស​ថៃ។ ទោះយ៉ាងណា ​គ្រប់យ៉ាង​នៅ​មាន​​អាថ៌កំបាំង​ពី​ព្រះអង្គម្ចាស់​រាជ​ទាយាទ​​មាន​ព្រះជន្ម​ ១៧ វស្សា ខណៈ​រឿង​ខ្លះ​អំពី​ទ្រង់ ​​​មនុស្ស​ជាច្រើនប្រហែល​ជា​មិន​បាន​ដឹង​លម្អិត​នោះទេ។

១ ទ្រង់​គឺជា​បុត្រ​តែមួយគត់​ដែល​ទទួល​ស្គាល់​ជាផ្លូវការ​របស់​ស្ដេច Maha Vajiralongkorn

តាមពិតរាជបុត្រ Dipangkorn មានបងប្អូនប្រុស៤នាក់ទៀត ប៉ុន្តែ​ស្ដេច​ Maha Vajiralongkorn មិន​ទទួល​ស្គាល់​ជា​ផ្លូវការថាជា​បុត្រា​ទ្រង់​ឡើយ ចាប់តាំង​ពី​មាតា​របស់បុត្រា៤អង្គនេះ​គឺអតីតមហេសី Sujarinee Vivacharawongse បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ទៅរ​ស់នៅ​សហរដ្ឋអាមេរិក​។ ព្រះ​រាជ​បុត្រ​អង្គ​នេះ ជា​បុត្រ​តែ​មួយ​គត់​របស់​ស្ដេច​​​បច្ចុប្បន្ន​ ​ព្រមទាំងទទួល​ស្គាល់​និង​ជា​អ្នក​ស្នងរាជ​បន្ត​ពី​ទ្រង់​ប៉ុណ្ណោះ។

២ ទ្រង់​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​យុទ្ធនាការ​របស់​មាតា

មាតា​របស់ទ្រង់ព្រះនាម Srirasmi បាន​ចាប់ផ្ដើម​យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ​ដែល​មាន​ចំណងជើងថា “Sai yai rak chak mae su luk” បកប្រែថា “ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ពីម្តាយដល់កូន” ។ រូបភាពបុត្រា​របស់​មហេសី​កាល​នៅទារក​ត្រូវ​បាន​បង្ហាញ។ វីដេអូ​មួយ​នៅលើ YouTube ដែល​ត្រូវ​បាន​បំផុស​គំនិត​ដោយ​យុទ្ធនាការនេះ បង្ហាញ​ពី​រូបភាពនិង​ឈុតខ្លីៗរបស់ទ្រង់​ទាំងពីរជា​មួយគ្នាយ៉ាងកក់ក្ដៅ។

៣ ទ្រង់​រស់នៅដាច់ដោយឡែក​ពីមាតា

មាតារបស់​ព្រះអង្គ អតីតមហេសី Srirasmi Suwadee បាន​រៀបអភិសេក​ជាមួយព្រះអង្គម្ចាស់ Vajiralongkorn ពីឆ្នាំ ២០០១ ដល់ ២០១៤។ នៅពេលព្រះអង្គម្ចាស់​តូច​មានព្រះជន្ម ៩ វស្សា សមាជិក​គ្រួសារ​មាតា​របស់​ព្រះអង្គ​ចំនួន ៧ អង្គ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និងបរិហារកេរ្តិ៍​ព្រះមហាក្សត្រ ដែល​ជា​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ។ មហេសី Srirasmi ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​រាជវង្ស​ទាំងអស់ ហើយ​ឥឡូវ​នេះទ្រង់​រស់នៅ​ដោយ​ឯកោ​នៅ​ក្រៅ​ទីក្រុង​បាងកក បើ​ទោះ​បី​ជា​ទ្រង់​មិន​ត្រូវ​បាន​គេ​ឃើញ​តាំង​ពី​ឆ្នាំ ២០១៤ ជា​ឆ្នាំ​ដែលបុត្រា​របស់​ទ្រង់​បាន​ឃើញ​ទ្រង់​លើក​ចុង​ក្រោយ​ក៏​ដោយ។

៤ ព្រះរាជបុត្រ​គឺ​ជា​អ្នក​ស្នងរាជ្យ មិនមែន​ជា​អ្នក​ស្នង​មរតក​ទេ

តាម​ច្បាប់​រាជវាំង ព្រះអង្គម្ចាស់ Dipangkorn ជា​អ្នក​ដំបូង​គេ​ក្នុង​ជួរ​រាជបល្ល័ង្ក។ ទោះ​យ៉ាងណា​ក៏ដោយ ដោយ​សារ​មាតា និង​ស្ដេច​ Maha Vajiralongkorn បាន​លែងលះ​គ្នា ទ្រង់​អាច​ជំនួសឬសន្មត់ថាជាក្សត្រ​ស្នងរាជ្យ។ ប្រសិន​បើ​ស្ដេច​មាន​បុត្រាជាមួយ​មហេសីបច្ចុប្បន្ន ក្នុង​ស្ថានភាព​នោះ ព្រះរាជបុត្រ​ថ្មី​នឹង​ឡើង​សោយរាជ្យ ហើយ​ទទួល​តំណែង​ព្រះអង្គម្ចាស់ ខណៈរាជបុត្រ Dipangkorn លែងជា​អ្នក​ដំបូង​ក្នុង​ជួរ​រាជបល្ល័ង្កហើយ។

៥ ទ្រង់​បាន​ចាប់ផ្ដើម​ការងារ​ស្ម័គ្រចិត្ត

ក្នុង​ព្រះជន្ម ១៤ ព្រះវស្សាប៉ុណ្ណោះ ព្រះអង្គម្ចាស់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​សម្អាត​បង្អួច និង​គូរ​ជញ្ជាំង​ប្រាសាទ​នៃ​វិមាន​ Rangsri Vadhana Memorial ដែល​តម្កល់​ព្រះ​សារីរិកធាតុ​របស់​អតីត​ព្រះ​មហាក្សត្រី Sunanda Kumariratana។ ទ្រង់​ក៏​បាន​ផ្ដល់​អាហារ និង​ទឹក​ដល់​ប្រជាពលរដ្ឋ​ដែល​មក​បោះតង់​នៅ​តាម​បណ្ដោយ​ព្រះ​បរម​សព។ ក្នុង​ព្រឹត្តិការណ៍​ស្ម័គ្រចិត្ត​មួយ​ទៀត​ក្នុង​ប្រទេស​អាល្លឺម៉ង់ ទ្រង់​បាន​បង្ហាញ​ពី​បំណង​ចង់​ធ្វើ​អំពើ​ល្អ​សម្រាប់​អ្នក​ដទៃ​ថែម​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខ​តំណែង​ធំ​ៗ

ចុចអាន៖បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម