Connect with us

KPT+

Salt Bae មានប្រវត្តិបែបណា មុនក្លាយជាស្ដេចរោយអំបិលលើសាច់អាំងខ្ចប់សន្លឹកមាស

បានផុស

នៅ

អ្នកចូលចិត្តសាច់អាំងនិងនិយមលេងអ៉ិនធើណេត ប្រាកដជាស្គាល់ Salt Bae ច្បាស់ដោយសារហាងសាច់អាំងរោយអំបិលដ៏ល្បីល្បាញរបស់លោក ដែលមានទីតាំងនៅទីក្រុង ញូយក, ឌូបៃ, អ៊ីស្តង់ប៊ុល និងទីតាំងផ្សេងទៀត នៅជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ដេចរោយអំបិលរូបនេះមាន​ឈ្មោះ​ពិត​ថា Nusret Gökç ​ បាន​ក្លាយ​ជាតារា​​អ៊ីនធឺណិតដែលមានគេទទួលស្គាល់ ហើយ​មនុស្ស​ជុំវិញ​ពិភពលោក​បាន​សម្រុក​ចូល​ភោជនីយដ្ឋាន​របស់​លោក ​ដោយសារ​តែ​ស្នាដៃ​អំបិល​លើ​អាហារ​ដ៏​ចំណាន។ Salt Bae បាន​បម្រើ​អាហារ​ដល់​តារា​ល្បីៗដូចជា Leonardo Di Caprio, DJ Khalid និង David Bechkam និង​អ្នក​នយោបាយ​មក​ពី​ជុំវិញ​ពិភពលោក​ ឲ្យ​បាន​ស្គាល់​ពី​ស្នាដៃ​អាំង​សាច់​រោយ​អំបិល​។ ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ​ដែល Nusret មាន​ទ្រព្យសម្បត្តិ​ច្រើន​ និង​ទទួល​បានការ​ចាប់​អារម្មណ៍​ពី​ភាព​ជោគជ័យ​ទាំងអស់​របស់​លោក​ នៅ​ក្នុង​ជាជីព​ជាចុងភៅមួយរូប។

លោកកើតនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៨៣ ក្នុង​គ្រួសារ​ជនជាតិ​ Kurdish ដ៏ក្រីក្របំផុត នៃ​ក្រុង Erzurum ប្រទេស​តួកគី ឪពុករបស់គាត់គឺ Faik ដែលជាកម្មករអណ្តូងរ៉ែ ហើយម្តាយ Fatima គឺជាមេផ្ទះ។ គាត់មានបងប្អូន ៣ នាក់គឺ Erman Ugur និង Ozgur។ លោកបាន​ឈប់​រៀន​នៅ​អាយុ ១១ ឆ្នាំ​ ហើយ​ក្លាយ​ជា​កូន​ជាង​កាត់​សាច់ ដើម្បី​ជួយទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​របស់​គ្រួសារ​។​ ពេល​នោះ​ហើយ​ គឺ​ជា​អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​បំផុស​គំនិត ​ឲ្យ​ក្លាយ​ជា​ចុងភៅ។​ នៅក្នុង​ឆ្នាំ ២០០៩ Gokce បាន​ផ្លាស់​ទៅ Buenos Aires ជា​កន្លែង​ដែល​លោក​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ ហើយ​បាន​ស្វែងយល់​បន្ថែម​អំពី​ឧស្សាហកម្ម​សាច់។ បន្ទាប់មក​នៅឆ្នាំ ២០១០ នៅអាយុ ២៧ ឆ្នាំ​ លោកបាន​បើក​ហាង​សាច់អាំង Nusr-Et ដំបូង​ នៅ​ក្នុង​សង្កាត់​មួយ នៃ​ទីក្រុង​អ៊ីស្តង់ប៊ុល។

មិន​យូរ​ប៉ុន្មាន​ ពាណិជ្ជករ​ទួកគី​ម្នាក់​ បាន​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋានរបស់លោក ហើយ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​បាន​បណ្ដាក់ទុន ​បើក​ទីតាំង​បន្ថែមទៀតជាមួយលោក។ ក្នុង​ឆ្នាំ ២០១៧ កេរ្តិ៍ឈ្មោះ​របស់​ Salt Bae ​បាន​កើន​ឡើង បន្ទាប់​ពី​វីដេអូ​របស់​លោក ​កំពុង​រៀបចំ​អាហារ​ត្រូវ​បាន​បង្ហោះ​នៅ​លើ Instagram និង Twitter នៅក្នុងភោជនីយដ្ឋានផ្ទាល់របស់លោក។

អាកប្បកិរិយា​ប្រកប​ដោយ​ទំនុកចិត្ត និង​វិធី​ដែលលោកប្រោះអំបិលលើអាហារ បានធ្វើ​ឲ្យ​វីដេអូ​នេះ​រីករាល​ដាលពេញបណ្ដាញសង្គមត្រឹមមួយពព្រិចភ្នែក ហើយ​ឈ្មោះ Salt Bae ត្រូវ​បាន​គេដាក់​រហស្សនាមនិងស្គាល់​យ៉ាង​ច្បាស់ ​ដោយសារ​ភាព​ល្បីល្បាញ​តាម​អ៊ីនធឺណិត និង​​ទីតាំង​ដែលលោកបានបើក កាន់​តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ គិត​ត្រឹម​ឆ្នាំ ២០២២ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​បុរស​វ័យ ៣៩ ឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណសរុបគឺ ៤២.៥ លានដុល្លារអាមេរិកឯណោះ។​ គាត់មានរថយន្តប្រណិតៗជាច្រើនដូចជាLamborghini Huracan Performante, Lamborghini Aventador SV, Bentley Continental GT, Mercedes- AMG G63, Lamborghini Urus, និង Rolls Royce Cullinan និងថែមទាំងមានផ្ទះប្រណិតធំៗជាច្រើនផងដែរ។

ទោះយ៉ាងណា ត្បិតថា​ Salt Bae ទទួលបានកេរ្តិ៍ឈ្មោះ​ល្បីល្បាញក៏ពិតមែន តែស្ដេចរោយអំបិលរូបនេះកំពុងត្រូវបាន FIFA ស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីរូបលោកបានបំពានច្បាប់ FIFA ដោយចូលទៅខាងក្នុងតារាងបាល់ទាត់ដើម្បីអបអរជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖FIFA បើកការស៊ើបអង្កេត ក្រោយស្ដេចរោយអំបិល Salt Bae បំពានច្បាប់ចូល ទីលានប្រកួត World Cup

ចុចអាន៖អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៩ នាទីutes មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម