Connect with us

KPT+

វិធីសាស្ត្រ ១០ យ៉ាង ដើម្បីឲ្យកូនក្មេងគេងលក់ស្រួល

បានផុស

នៅ

បន្ទាប់ពីអាយុ ៦ខែឡើងទៅ កូនក្មេងចាប់ផ្ដើមគេងលក់ស្រួលពេញលេញពេលយប់ហើយ យ៉ាងណាក្ដីការភ្ញាក់យប់ឡើងនៅតែអាចរើឡើងរហូតដល់អាយុចូលរៀន ។ ជាដំបូងអ្នកត្រូវដឹងច្បាស់សិនពីមូលហេតុដែលនាំឲ្យកូនតូចងើបពេលយប់ យោងទៅតាមសមាគមន៍គ្រូពេទ្យកុមារអ៊ីតាលីបានប្រាប់ពីគន្លឹះ ១០ ដើម្បីឲ្យកូនក្មេងមានទម្លាប់គេងល្អ និងគេងលក់ស្រួលរួមមាន៖

១. គេងឲ្យទៀងម៉ោង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនក្មេងគួរគេងចន្លោះម៉ោង ៨-៩យប់ ជារៀងរាល់ថ្ងៃ ។ ជៀសវាងគេងឆ្លាស់ម៉ោងនាំឲ្យទម្លាប់គេងរញ៉េរញ៉ៃធ្វើឲ្យពិបាកគេងលក់ និងគេងមិនគ្រប់គ្រាន់ ។

២. គេងនៅកន្លែងដដែល

ការពារកូនកុំឲ្យគេងលក់នៅលើសាឡុង ឬគ្រែប៉ាម៉ាក់ឲ្យសោះ និយាយរួមឲ្យតែខុសពីកន្លែងគេងរបស់កូន ។ ទង្វើដាក់ឲ្យកូនគេងឆ្លាស់កន្លែងនាំឲ្យកូនមានទម្លាប់គេងមិនល្អ និងមិនទៀងទាត់ ។

៣. ញែកឲ្យដាច់រវាងការញ៉ាំអាហារ និងការគេង

ជាក់ស្តែង វាមិនអាចអនុវត្តចំពោះកូនក្មេងប៉ុន្មានខែដំបូងឡើយ ។ ប៉ុន្តែពេលធំបន្តិចអ្នកគួរធ្វើការសង្កេតពីការងងុយរបស់ក្មេងនិងបញ្ឈប់ការបញ្ចុកទឹកដោះគោបណ្ដើរ ដាក់ឲ្យគេងបណ្ដើរ ។

៤. ដាក់កាលវិភាគអាហារប្រចាំថ្ងៃ និងអាហារសម្រន់ឲ្យច្បាស់លាស់

ទម្លាប់គេងទទួលការជះឥទ្ធិពលពីទម្លាប់ពេលថ្ងៃដូចគ្នា ដូច្នេះការគេង និងការញ៉ាំអាហារ សុទ្ធតែសំខាន់សម្រាប់ទម្លាប់រស់នៅ ។

៥. មិនឲ្យកូនប្រើគ្រឿងអេឡិចត្រូនិចបន្ទាប់ពីអាហារពេលល្ងាច

គ្រឿងអេឡិចត្រូនិចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការគេង និងការភ្ញាក់របស់មនុស្ស មិនថាជាកុមារ ឬមនុស្សពេញវ័យឡើយ ។ បើមិនអាចអត់សោះ ហោចណាស់ឈប់ប្រើមុនគេង ១ម៉ោងក៏ល្អដែរ ។

៦. កុំឲ្យកូនញ៉ាំច្រើនពេក ឬផឹកទឹកច្រើនពេកមុនចូលគេង

បន្ទាប់ពីយើងញ៉ាំឆ្អែតហើយទៅគេង វាមិនស្ងប់ទេដោយសារតែ ការចាល់អាស៉ីត និងការរំលាយអាហារ ។ 

៧. គ្រប់គ្រងពន្លឺ

វិធីល្អបំផុតគឺដាក់ឲ្យកូនគេងក្នុងបន្ទប់ងងឹត ប៉ុន្តែពេលព្រឹកត្រូវបើកវាំងនន ឬភ្លើងឲ្យភ្លឺខុសផ្ទុយដាច់ស្រឡះពីពេលយប់ ។ 

៨. ចៀសវាងជាតិកាហ្វេអ៉ីនបន្ទាប់ពីម៉ោង ៤ល្ងាច

ហាមទទួលទានសូកូឡា ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៉ីនដូចជា តែ និងទឹកក្រូចកំប៉ុងជាដើម ។

៩. ជំរុញរបបអាហារឲ្យមានតុល្យភាព

ដរាបណារបបអាហារមានតុល្យមាន ទម្លាប់គេង និងទម្លាប់រស់នៅផ្សេងៗទៀតក៏ល្អទៅតាមអាហារដែរ ។  

១០. កុំឲ្យគេងជាមួយ 

អាយុចាប់ពី ៨ខែឡើងទៅ ប៉ាម៉ាក់គួរបំបែកបន្ទប់គេងរបស់កូនឲ្យនៅដាច់ដោយឡែក ។ បើកូនទាមទារវត្តមានរបស់ឪពុកម្ដាយកណ្ដាលយប់ អ្នកត្រូវលួងលោមឲ្យកូនគេងនៅគ្រែរបស់គាត់វិញដដែល ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ គួរដឹងអំពី SIDS ឬ​ អាការ ធ្វើឲ្យទារក បាត់បង់ជីវិតភ្លាមៗដោយគ្មានមូលហេតុ

ចុចអាន ៖ គ្រូពេទ្យហាមមិនឲ្យប្រើម្សៅហ៊ុយលើទារកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម១១ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម