Connect with us

KPT+

យុវជនមួយក្រុម ប្ដេជ្ញាធ្វើយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ នៅទូទាំង ២៥ រាជធានី-ខេត្ត

បានផុស

នៅ

ក្រុមការងារ សៀវភៅមួយ សហគមន៍មួយ គ្រោងបើកសម្ពោធជាផ្លូវការនៃ កម្មវិធីសៀវភៅមួយ សហគមន៍មួយ (One book One community) នៅទាំង ២៥ រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមនៅ ខេត្តកំពងស្ពឺ នៅថ្ងៃទី១៣ ១៤ ១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឡាក់ ប្រធាន កម្មវិធីអភិវឌ្ឍន៍បណ្ណាល័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា គោលបំណងសំខាន់របស់កម្មវិធី គឺផ្ដោតលើការរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់ដល់ការអប់រំ និងកម្មវិធីបណ្ដុះទន្លាប់ការអាន ដោយផ្ដល់ជូនជាសៀវភៅចំនួន ២៥ ០០០ ក្បាល សម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា, បង្កើនការយល់ដឹងបន្ថែមពីវប្បធម៌អានសៀវភៅ និងសង្គមពុទ្ធិ ចូលរួមគាំទ្របណ្ណាល័យនៅតាមសហគមន៍ កសាងសមត្ថភាពធនធានមនុស្សចាប់ពីថ្នាក់មូលដ្ឋាន និងផ្ដល់ឱកាសឱ្យពួកគេទទួលបាននូវជីវភាពដែលល្អប្រសើរ និងអាចបន្តការសិក្សានៅក្រៅប្រទេស។

លោក សុខ ឡាក់ បានឱ្យដឹងបន្ថែមថា បណ្ណាល័យខេត្តកំពង់ស្ពឺ ចូលរួមជាម្ចាស់ផ្ទះដំបូងគេ ក្នុងការរៀបចំយុទ្ធនាសៀវភៅមួយ សហគមន៍មួយ មុននឹងចេញទៅ ២៤ ខេត្តក្រុងទៀត។

លោក សុខ ឡាក់ លើកឡើងថា៖ “មកដល់ពេលនេះ យុទ្ធនាការនឹងចេញជារូបរាងនៅខេត្តកំពង់ស្ពឺ រួចក៏កំពុងជជែកជាមួយខេត្តដទៃទៀតក្នុងការចូលរួមធ្វើយុទ្ធនាការនេះឱ្យចេញជារូបរាងផងដែរ។  ដើម្បីដំណើរការយុទ្ធនាការនេះ ២៥ខេត្តក្រុង វាទាមទារការចូលរួមពីស្ថាប័ន និងសាធារណជនជាច្រើន ហើយវាក៏អាស្រ័យពីកិច្ចសហការណ៍នៅតាមខេត្តផងដែរ។ អ្វីដែលសង្ឃឹមនោះ នឹងមានការចូលរួមពីស្ថាប័នផ្សេង ក្នុងការជំរុញវប្បធម៌អាននៅសហគមន៍ផ្សេង”។

លោក សុខ ឡាក់ បញ្ជាក់ថា បច្ចុប្បន្នមាន សហព័ន្ធសេវាកម្មអប់រំកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការរៀបចំដំណើរការកម្មវិធី, ក្រុមហ៊ុន CamKPI ចូលរួមជួយរៀបចំកម្មវិធី វាគ្មិនសម្រាប់កម្មវិធី, អង្គការ Sipar ចូលរួមយ៉ាងសកម្មរឿងបណ្ណាល័យចល័ត និងការងារផ្សេងៗ។

ជាមួយគ្នានេះ លោក សុខ ឡាក់ បានឱ្យដឹងថា៖ “យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ជួបឧបសគ្គមួយចំនួនដូចជាបញ្ហា ធនធានមនុស្ស ធនធានបច្ចេកទេស ធនធានហិរញ្ញវត្ថុ។ បញ្ហាធនធានមនុស្ស គឺគៀគរស្ថាប័នចូលរួមជាមួយគ្នា និងជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងការចូលរួម, បញ្ហាបច្ចេកទេស គឺព្យយាមធ្វើតាមលទ្ធភាបដែលអាចធ្វើបាន, បញ្ហាធនធានហិរញ្ញវត្ថុ ក្រុមការងារកំពុងដុតដៃដុតជើងក្នុងគៀរគរតាមរូបភាពស្វែងរកពីការឧបត្ថម្ភពីក្រុមហ៊ុនផង​ ពីបុគ្គលផង”។

លោក សុខ ឡាក់ លើកឡើងថា វប្បធម៌អាន ពិតជាមានសារៈសំខាន់ក្នុងការជំរុញគុណភាពធនធានមនុស្ស និងការអភិវឌ្ឍន៍សង្គមជាតិ។ សង្គមដែលខ្វះវប្បធម៌អាន នឹងបង្កើនថ្លៃដើមផលិតកម្ម និងហានិភ័យសង្គម។ លោក អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួម យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ទាំងអស់គ្នា និងអាចចូលរួមបរិច្ចាគតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដើម្បីរួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍ នៅទូទាំង ២៥ខេត្ត/រាជធានី នៅកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ថ្ងៃសមរាត្រី! នី មុន្នីនាថ រាំរបាំមុខប្រាសាទអង្គរ បំផុសការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ទៅកាន់ពិភពលោក

ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ២៥ នាទីutes មុន

រោងចក្រធំមួយនៅខេត្តកំពង់ស្ពឺ ប្រកាសជ្រើស​រើស កម្មករនិយោជិត ៣ពាន់កន្លែង

ព័ត៌មានជាតិ៥២ នាទីutes មុន

ពលរដ្ឋ​ខេត្ត​តាកែវ និង​កណ្តាល​ ទទួល​​អាទិភាព​​បម្រើ​​ការងារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

កីឡា៥៤ នាទីutes មុន

ក្រោយការប្រកួតយប់មិញ លោក Tuchel ថា Foden និង Rashford នៅស្ទើរត្រង់ចំណុចនេះ

ជីវិតកម្សាន្ដ៥៥ នាទីutes មុន

ស្រីអុីត ចេញមុខការពារនាយ ចឺម ខណៈបទថ្មីត្រៀមសម្រាប់ចូលឆ្នាំរងការរិះគន់ និងប្រមាថកប់ៗមាត់

កីឡា២៤ ម៉ោង មុន

កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី

ព័ត៌មានជាតិ១៩ ម៉ោង មុន

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម