KPT+
ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ
ស្ត្រេសគឺជាជំងឺសម័យទំនើប ដែលមានគ្រោះថ្នាក់ខ្លាំងនៃសតវត្សរ៍ទី ២១នេះ។ វាក៏ជាកត្តាចម្បងដែលនាំឱ្យមានបញ្ហាសុខភាពមួយចំនួនផ្សេងទៀតផងដែរ។
តោះ! មកស្វែងយល់ពីជំងឺនេះទាំងអស់គ្នា!
រោគសញ្ញាទូទៅ

ស្ត្រេសរ៉ាំរ៉ៃមានអាការៈដូចជា គេងមិនលក់ ឈឺឆ្នឹងខ្នង ចុករោយស្មា ឈឺតាមសន្លាក់ តានតឹងអារម្មណ៍ ឆាប់ខឹង និង ពិបាកគ្រប់គ្រងអារម្មណ៍។ល។
ភាគច្រើនរោគសញ្ញាទាំងនេះ ប៉ះពាល់ពីក្នុងផ្លូវចិត្ត ហើយឈានដល់ផ្នែកផ្សេងទៀតនៃរាងកាយ។ ស្ត្រេសនៅតែជាប់ក្នុងខ្លួន ប្រសិនបើមិនរកវិធីដើម្បីដោះស្រាយ និងយកវាចេញទេនោះ។
គ្រោះថ្នាក់នៃស្រ្តេស

ស្ត្រេសគឺជាឃាតកសម្ងាត់នៅក្នុងសង្គមសព្វថ្ងៃ។ ជំងឺនេះចូលរួមចំណែកដោយផ្ទាល់ និងជាបុព្វហេតុចម្បងនៃការស្លាប់នៅលើពិភពលោករួមមាន៖ ជំងឺមហារីក ជំងឺបេះដូង ជំងឺសួត ជំងឺក្រិនថ្លើម និងការធ្វើអត្តឃាត។
ប្រសិនបុគ្កលណាអនុញ្ញាតឱ្យស្រ្តេសដឹកនាំជីវិត គេអាចសម្រេចចិត្តមិនបានត្រឹមត្រូវ ឬបង្កហានិភ័យនៃជំងឺដែលបានរៀបរាប់ខាងលើនេះ។
ប្រភេទនៃស្រ្តេស
យោងតាមវិទ្យាសាស្រ្តបានពន្យល់ថា ស្ត្រេសមាន ២ ប្រភេទគឺ ស្រ្តេសធម្មតា និងស្រ្តេសរ៉ាំរ៉ៃ។
ភាពតានតឹងប្រចាំថ្ងៃអំពីបញ្ហាជីវិតរបស់យើងជា ស្រ្តេសធម្មតា។ វានឹងមិនមានផលវិបាកយូរអង្វែងទេ ដរាបណាយើងមិនឲ្យវាក្លាយទៅជាស្ត្រេសរ៉ាំរ៉ៃ។
រីឯភាពតានតឹងអូសបន្លាយយូរអង្វែងដែលធ្វើឱ្យមនុស្សបាត់បង់ការគ្រប់គ្រងផ្លូវចិត្ត ជាស្រ្តេសរ៉ាំរ៉ៃ។ ។ ស្រ្តេសនេះបង្កឱ្យរាងកាយបញ្ចេញអរម៉ូនដែលប៉ះពាល់ដល់ខួរក្បាល និងធ្វើឲ្យរាងកាយប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ផ្នែកសុខភាពនានា។

ឥទ្ធិពលរបស់ស្រ្តេសលើរាងកាយ
ស្ត្រេសជះឥទ្ធិពលអវិជ្ជមានស្ទើរតែគ្រប់ប្រព័ន្ធនៃសរីរាង្គទាំងអស់ ដែលក្នុងនោះរួមមាន៖
ទី១ ប្រព័ន្ធសាច់ដុំ។ វាធ្វើឱ្យស្មាចុករោយ តឹងណែន និងមានអារម្មណ៍ឈឺខ្នងជារឿយៗ។ ក្រៅពីនេះ នាំឱ្យមានការឈឺក្បាល ប្រកាំង និងការថប់បារម្ភ។
ទី២ ប្រព័ន្ធដង្ហើម។ នៅពេលនរណាម្នាក់មានអារម្មណ៍ស្រ្តេសខ្លាំងពេក ការដកដង្ហើមនឹងបង្កើនល្បឿនជាងមុន ជំរុញឈាមនិងអុកស៊ីសែនកាន់តែច្រើនទៅសាច់ដុំ ដែលធ្វើឲ្យពួកគេដកដង្ហើមញាប់ខ្លាំង។
ទី៣ ប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់។ បើសិនជាស្ត្រេសរ៉ាំរ៉ៃ វាអាចបណ្តាលឲ្យរលាកសរសៃឈាម ជំងឺលើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ទី៤ ប្រព័ន្ធក្រពះ និងពោះវៀន។ នៅពេលដែលយើងមានភាពតានតឹងខ្លាំង អាចប៉ះពាល់ដល់ចំណង់អាហារ ឬអាចទទួលទានច្រើនពេកខុសធម្មតា ដែលនេះអាចបណ្តាលឱ្យមានការច្រាលអាស៊ីតធ្វើឱ្យប្រព័ន្ធក្រពះពោះវៀនរលាក ហើយចាប់ផ្តើមហើមពោះ ក្អួតចង្អោរ និងរមួលក្រពើ។
ចុងក្រោយ ស្រ្តេសអាចជះឥទ្ធិពលអវិជ្ជមានដល់ការបន្តពូជ។ វាអាចកាត់បន្ថយចំណង់ផ្លូវភេទ កាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស និងរារាំងសមត្ថភាពមានផ្ទៃពោះចំពោះស្ត្រី។

ធ្វើយ៉ាងណាអាចបណ្ដេញស្រ្តេសចេញពីរាងកាយ?
ការបញ្ចេញស្រ្តេសចេញពីរាងកាយអាចមានដំណើរការខុសៗគ្នា អាស្រ័យលើមនុស្សនិងស្ថានភាពរបស់ពួកគេ។ ប៉ុន្តែអ្នកជំនាញបានណែនាំវិធីទូទៅមួយចំនួន ដែលមានប្រសិទ្ធិផងដែររួមមាន៖
រកកន្លែងស្ងប់ស្ងាត់ដើម្បីធ្វើសមាធិ៖ ចាប់ផ្តើមបិទភ្នែក ដកដង្ហើមវែងៗ ដោយដកដង្ហើមចូលតាមច្រមុះ ហើយដកដង្ហើមចេញតាមមាត់។ ដកដង្ហើមបែបនេះឲ្យបាន៣ដង នោះនឹងជួយសម្រួលចង្វាក់បេះដូងបានស្ងប់ជាងមុន។
ហាត់ប្រាណ៖ ចាប់ផ្ដើមហាត់យូហ្គា (Yoga) ឬប្រដាល់សេរី អាចបញ្ចេញភាពតានតឹងបានច្រើន។ ក្រៅពីនេះ អាចយកការម៉ាស្សាជាការបញ្ចេញភាពតានតឹងបានផងដែរ ព្រោះវាជួយសម្រួលដល់ការចុករោយនៃសាច់ដុំ ស្មា និងឆ្នឹងខ្នង។
ចែករំលែកវិបត្តិជាមួយអ្នកស្និទ្ធស្នាល៖ សើច និងញញឹមឲ្យច្រើន ទោះជាមិនចង់ក៏ដោយ។ ចំណាយពេលជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ដោយជជែកជាមួយពួកគេអំពីបញ្ហារបស់យើងដើម្បីឲ្យបានធូរស្រាលនូវបន្ទុកដែលកំពុងស្ពាយ។ ធ្វើបែបនេះយើងនឹងទទួលបានអារម្មណ៍ស្រស់ថ្លាជាងមុន ទោះតិចតួចក្ដី តែវានឹងរសាយបន្តិចម្ដងៗ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឧស្សាហ៍គេងភ្ញាក់ទាំងកណ្ដាលយប់ មកពីមូលហេតុទាំង ៦ នេះ
ចុចអាន៖ ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម២១ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា