KPT+
ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ក្នុងឆ្នាំ២០២៣ ចំនួនជាង ៦៧០ កន្លែង
នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានជូនដំណឹងស្ដីពី គម្រោងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសក្នុងឆ្នាំ២០២៣ ដោយដំណឹងជាបឋម ១៤ ស្ថាប័នមកពីប្រទេសសចំនួន ៩ នឹងផ្ដល់អាហារូបករណ៍សិក្សាជូននិស្សិតកម្ពុជាចំនួន ៦៧២ នាក់ ខណៈអាចនឹងមានប្រទេសជាមិត្តឯទៀត ក៏នឹងផ្ដល់ អាហារូបករណ៍សិក្សានេះដែរ។

ប្រទេសដែលបានផ្ដល់អាហារូបករណ៍ជាបឋមនោះមានដូចជា ចិនរដ្ឋាភិបាល ជប៉ុន ហុងគ្រី សាធារណរដ្ឋគូបា សហព័ន្ធរុស្សី វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា។ ចំណែកកម្រិតបណ្ដុះបណ្ដាលមានដូចជា ស្រាវជ្រាវ មធ្យមសិក្សាបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧត្ដមសិក្សា ក្រោយឧត្ដមសិក្សា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត។

ចំនួនអាហារូបករណ៍មានការប្រែប្រួលតាមការជាក់ស្ដែង។ ព័ត៌មានលម្អិត សូមទាក់ទង ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍
ដែលមានអាសយដ្ឋាន៖ អាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត