Connect with us

KPT+

៥​ មូលហេតុ​ធ្វើ​ឲ្យក្មេងសម័យឥឡូវ មិនសូវមានសុជីវធម៌

បានផុស

នៅ

ស្របពេលសម័យកាលកាន់តែជឿនលឿន តែសីលធម៌របស់មនុស្សហាក់ធ្លាក់ចុះជាងមុនទៅវិញ។ ជាពិសេសក្មេងៗសម័យទំនើប ត្រូវបានមើលឃើញថា មិនសូវមានសុជីវធម៌ប៉ុន្មានទេ បើប្រៀបធ្រៀបទៅនឹងក្មេងជំនាន់មុន។ ហេតុអ្វីក៏មានការធ្លាក់ចុះនៃសីលធម៌រស់នៅបែបនេះ?

ខាងក្រោមនេះ ជាហេតុផលត្រួសៗ ៥យ៉ាង ថាតើហេតុអ្វីក្មេងសម័យនេះ មិនសូវមានសុជីវធម៌ល្អ៖

១. ឪពុកម្តាយចូលចិត្តប្រើផ្លូវកាត់ពេក

សព្វថ្ងៃក្មេងៗមានថេប្លេត អាយផត និងអ្វីជាច្រើនទៀត ដើម្បីអាចពួកគេរីករាយនឹងតន្ត្រី ភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្តដោយមិនចាំបាច់រង់ចាំយូរ។

គុណវិបត្តិជាមួយនឹងការកម្សាន្ត និងភាពងាយស្រួលបែបនេះ គឺថាឪពុកម្តាយមិនសូវមានទំនាក់ជាមួយកូនៗ របស់ពួកគេបានច្រើន ឬស្និទ្ធស្នាលដូចពីមុនទេ។ ទាំងនេះធ្វើឲ្យកុមារប្រឈមនឹងការដាច់ទំនងទំនងជាមួយឪពុកម្ដាយ និងមនុស្សនៅខាងក្រៅ ដោយពួកគេវក់វីតែជាមួយនឹងបណ្ដាញសង្គម។

២. ឪពុកម្តាយទំរើសកូនពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុកម្តាយសម័យថ្មីផ្តល់ឱ្យកូនៗ នូវអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន។ វាមិនមែនជារឿងអាក្រក់នោះទេបើគ្រាន់តែឲ្យរបស់ល្អទៅកូន តែវានឹងមានបញ្ហាចំពោះតម្រូវការហួសហេតុពេក។ នៅពេលឪពុកម្ដាយផ្តល់របស់របរដល់កូនគ្រប់ពេលដែលពួកគេទាមទារ វាធ្វើឲ្យក្មេងកាន់តែទំរើសចង់បានតាមចិត្ត ដោយក្លាយទៅជាក្មេងងរង៉ក់ ក្បាលខូច បើសិនគេមិនបានរបស់ដែលគេចង់បាន។

៣.  ឪពុកម្តាយគ្មានពេលសម្រាប់កូនៗ

ឪពុកម្ដាយភាគច្រើនរវល់ការងារខ្លាំង ដោយមានពេលតិចតួចក្នុងការមើលថែកូនៗដោយផ្ទាល់។ ឪពុកម្ដាយខ្លះ យកកូនទៅដាក់នៅសាលាតាំងពីព្រឹកដល់ល្ងាចក៏មាន។ បញ្ហនេះធ្វើឲ្យកូនមិនសូវបានស្និទ្ធជាមួយឪពុកម្ដាយ ហើយសង្គមខាងក្រៅមានឥទ្ធិពលច្រើនជាងលើក្មេងៗ។

ដូច្នេះការរៀបចំពេលវេលាដើម្បីចំណាយជាមួយកូនៗវាមានសារសំខាន់ណាស់។ វាជួយឲ្យក្មេងយល់ថា ពួកគេមិនមែននៅម្នាក់ឯង ទទួលបានភាពកក់ក្ដៅ និងចេះស្ដាប់បង្គាប់ឪពុកម្ដាយផងដែរ។

៤. ឪពុកម្ដាយអត់ទ្រាំពេក

ជារឿយៗនៅពេលដែលកូនធ្វើខុស ឪពុកម្ដាយតែងតែអត់ធ្មត់ ព្រោះគិតថាកូននៅក្មេងមិនទាន់យល់អ្វីឡើយ។ ប៉ាម៉ាក់ភាគច្រើនយល់ថា កុមារល្ងង់ និងគ្មានកំហុសទេ បើសិនគេធ្វើអ្វីមួយដែលមិនត្រឹមត្រូវ ព្រោះពួកគេមិនដឹងអី។ ការបណ្ដោយដោយពុំបានអប់រំដល់កូន វាធ្វើឲ្យក្មេងទំរើស និងមិនចេះស្ដាប់បង្គាប់។ ជាការសំខាន់ណាស់ដែលឪពុកម្ដាយត្រូវកែឥរិយាបថអាក្រក់ៗរបស់កូនឱ្យបានឆាប់ ដើម្បីឱ្យពួកគេដឹងថា ទម្លាប់ខ្លះខុស។

៥. ខ្វះទំនាក់ទំនងជាមួយមនុស្សខាងក្រៅ

ឪពុកម្តាយសម័យទំនើបព្យាយាមអប់រំកូនតែនៅក្នុងគ្រួសារប៉ុណ្ណោះ។ ជួនកាលសូម្បីតែជីដូនជីតារបស់កូនៗ  ក៏ពុំមានឱកាសទូន្មានក្មេងៗដែរ។ ការទុកឲ្យក្មេងៗគ្មានទំនាក់ទំនងជាមួយមនុស្សពេញវ័យ ឬវ័យចំណាស់ឲ្យបានច្រើន នៅពេលពួកគេធំឡើង វានឹងធ្វើឲ្យពួកគេគិតថា ទោះមិនមានទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងសហគមន៍ក៏មិនថ្វីដែរ។ ដូច្នេះក្មេងៗនឹងមានភាពឯករាជ្យជ្រុល ហើយធ្វើឲ្យពួកគេលែងខ្វល់ខ្វាយនឹងមនុស្សនៅជុំវិញពួកគេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្រឡាញ់​កូន​មិន​ស្មើ​គ្នា ជា​ឫសគល់នៃការ​បំផ្លាញ​គ្រួសារ​ទាំង​មូល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Sokha Hotels

ព័ត៌មានពេញនិយម