KPT+
គូស្នេហ៍ល្បីឈ្មោះលំដាប់ពិភពលោក ៧ គូនេះ ការពិតជាបងប្អូននឹងគ្នាសោះ
ការស្រលាញ់រវាងបងប្អូន និងប្ដីប្រពន្ធជារឿងពីរផ្សេងគ្នា តើការរៀបការអាចទៅរួចរវាងបងប្អូនទេ? ទោះបីជាការរៀបការរវាងបងប្អូនមិនសូវពេញនិយមក៏ដោយ ប៉ុន្តែជំនាន់មុនពិតជាសម្បូរខ្លាំងណាស់រួមមានបុគ្គលល្បីៗខាងក្រោមនេះដែរ ៖
១. ម្ចាស់ក្សត្រី Elizabeth II រៀបការជាមួយព្រះអង្គម្ចាស់ Philip ដែលមានជីលួតរួមគ្នា

ទ្រង់រៀបអភិសេកក្នុងឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ២០១៧ ដែលជាឆ្នាំព្រះអង្គម្ចាស់ Philip សោយទិវង្គត ។ ខណៈមានពាក្យចចាមរ៉ាមថា ព្រះអង្គម្ចាស់ Philip ក្បត់ចិត្តម្ចាស់ក្សត្រី ទ្រង់នៅតែស្រលាញ់លះបង់សម្រាប់ព្រះស្វាមីដដែល ។
២. Kevin Bacon និង Kyra Sedgwick ជាបងប្អូនជីដូនមួយសាច់ឆ្ងាយនឹងគ្នា

តារាសម្ដែង Kevin Bacon រៀបការជាមួយ Kyra Sedgwick ក្នុងឆ្នាំ១៩៨៨ ទាំងមិនដឹងខ្លួនថាត្រូវជាបងប្អូននឹងគ្នារហូតដល់រៀបការរួចទើបបែកធ្លាយ ។
៣. លោក Rudy Giuliani រៀបការជាមួយប្អូនជីទួតមួយអស់រយៈពេល ១៤ឆ្នាំ

លោក Rudolph William Louis Giuliani គឺជាអ្នកនយោបាយ និងមេធាវីជនជាតិអាមេរិក ដែលបានបម្រើការជាអភិបាលក្រុងញូវយ៉កទី១០៧ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០១ ។ ក្នុងឆ្នាំ១៩៦៨ គាត់រៀបការជាមួយប្អូនជីទួតមួយរបស់គាត់ឈ្មោះ Regina Peruggi ប៉ុន្តែក្រោយរៀបការរយៈពេល១៤ឆ្នាំមកនេះ ពួកគេទាំងពីរគ្មានកូនជាមួយគ្នាទេ ។

៤. អ្នកប្រាជ្ញ អាល់បឺត អែនស្ទែន និង Elsa Lowenthal

គាត់បានរៀបការក្នុងឆ្នាំ១៩១៩ ជាមួយប្អូនជីដូនមួយដែលជាប់សាច់ឈាមទាំងខាងម្ដាយផង និងឪពុកផង ។ នេះជាមង្គលការលើកទីពីររបស់អាល់បឺត ជាអកុសល Elsa បានស្លាប់ក្នុងឆ្នាំ១៩៣៦ បាត់ទៅ ។
៥. លោក Franklin D. Roosevelt និង Eleanor Roosevelt ជាប្អូនជីដូនមួយ៥ជំនាន់

Franklin D. Roosevelt ជាប្រធានាធិបតេយ្យទី៣២នៃអាមេរិក មង្គលការរបស់គាត់ធ្វើឡើងក្នុងឆ្នាំ១៩០៥ បន្ទាប់ពីស្នេហាលួចលាក់អស់២ឆ្នាំ ។ ជីវិតអាពាហ៍ពិពាហ៍នេះមានអាយុ ៤០ឆ្នាំ និងផ្ដល់កំណើតដល់កូន ៦នាក់ ។
៦. លោក Jerry Lee Lewis រៀបការជាមួយប្អូនជីដូនមួយឈ្មោះ Myra Gale

Jerry គឺជាអ្នកចម្រៀង អ្នកនិពន្ធចម្រៀង និងជាអ្នកលេងព្យាណូ ជនជាតិអាមេរិក ។ លោកបានរៀបការជាមួយ Myra ក្នុងឆ្នាំ១៩៥៧ កាលនោះអ្នកស្រីទើបតែមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ ។ យ៉ាងណាមិញ ចំណងស្នេហ៍គូនេះត្រូវបញ្ចប់ដោយការលែងលះក្នុងឆ្នាំ១៩៧០ ព្រោះអំពើហិង្សាលើផ្លូវកាយ និងផ្លូវចិត្ត ។
៧. លោក Edgar Allan Poe រៀបការជាមួយប្អូនជីដូនមួយឈ្មោះ Virginia Eliza Clemm

Edger ជាអ្នកនិពន្ធជនជាតិអាមេរិក គាត់រៀបការជាមួយ Virginia ពេលនាងអាយុ ១៣ឆ្នាំ និងខ្លួនលោកផ្ទាល់មានអាយុ ១៧ឆ្នាំ ។ ជាក់ស្ដែង អ្នកជីវប្រវត្តិខ្លះនិយាយថា អ្នកទាំងពីរស្រលាញ់គ្នាដូចបងប្អូនទៅវិញ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់
ចុចអាន ៖ មកស្គាល់បុគ្គលល្បីៗទូទាំងពិភពលោក ៩ រូប មាន ជំងឺខ្វាក់ពណ៌

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ