KPT+
កម្រដឹងណាស់! តាមពិត Elon Musk មានកូនដល់ទៅ ៩ នាក់ឯណោះ
ត្បិតថា Elon Musk កំពុងទទួលបានភាពល្បីល្បាញទាំងរឿងល្អៗនិងចម្រូងចម្រាសស្របពេលជាមួយគ្នាក្ដី។ ប៉ុន្តែនៅតែមានរឿងរ៉ាវឯកជនមួយចំនួន ដែលពុំសូវមានអ្នកដឹងពីនាយកប្រតិបត្តិក្រុមហ៊ុន SpaceX រូបនេះ ខណៈផ្អែកតាមសារព័ត៌មានធំៗបានចុះផ្សាយថា លោកមានភរិយានិងមិត្តស្រីច្រើន។
ខាងក្រោមនេះ គឺជាកូនៗទាំង៩នាក់របស់លោក Elon Musk ដែលកម្រមានមហាជនដឹងណាស់៖
១ កូនភ្លោះអាថ៌កំបាំង
យោងតាមសារព័ត៌មាន Newsweek បានឲ្យដឹងថា នាយកប្រតិបត្តិ SpaceX បានស្វាគមន៍កូនភ្លោះជាមួយនាយកប្រតិបត្តិនៅក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត Neuralink របស់គាត់។ Shivon Zilis គឺជាអ្នកជំនាញ AI ហើយត្រូវបានគេរាយការណ៍ថា បានធ្វើការឲ្យក្រុមហ៊ុនអស់រយៈពេល ៥ ឆ្នាំ។ គេហទំព័រ Business Insider បានបញ្ជាក់ថា គូស្នេហ៍ទាំងពីរបានស្វាគមន៍កូនភ្លោះក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។
២ Nevada Musk

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១០ Justine Wilson ដែលជាភរិយាទីមួយរបស់ Musk បានសរសេរថា កូនដំបូង Nevada បានស្លាប់នៅអាយុ ១០ សប្ដាហ៍។ ក្នុងអត្ថបទរបស់នាង នាងបាននិយាយថា នាងបានដាក់កូនប្រុសឲ្យដេកលើគ្រែដូចរាល់ដង មួយសន្ទុះក្មេងក៏ឈប់ដកដង្ហើម។ បន្ទាប់មក ទារកត្រូវបានគេជួយសង្គ្រោះជីវិត ៣ថ្ងៃក្រោយ ប្ដីប្រពន្ធនេះបានសម្រេចចិត្តដកអុកស៊ីសែនពី Nevada។ នាងបានចាត់ទុកការស្លាប់នេះថា ជាជំងឺ SIDS ហើយបាននិយាយថា ការស្លាប់របស់កូនដំបូង បានធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងការបាក់ទឹកចិត្ត។
៣ Griffin Musk និង Vivian Jenna Wilson

នៅក្នុងអត្ថបទដដែល Wilson បាននិយាយថានាង និង Musk ព្យាយាមមានផ្ទៃពោះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីការស្លាប់នៃការកើតកូនដំបូងរបស់ពួកគេ។ ប្តីប្រពន្ធនេះបានងាកទៅរក IVF ហើយ Wilson បានផ្ដល់កំណើតដល់កូនភ្លោះ Griffin និង Xavier Musk ក្នុងខែមេសា ឆ្នាំ ២០០៤។ នៅខែមិថុនាឆ្នាំនេះ កូនភ្លោះទាំងពីរបានដាក់ពាក្យស្នើសុំផ្លូវច្បាប់ដើម្បីប្ដូរឈ្មោះទៅជា Vivian Jenna Wilson ។ Vivian បាននិយាយថា ការប្ដូរឈ្មោះគឺដើម្បីឆ្លុះបញ្ចាំងពីភេទរបស់នាង ហើយដោយសារតែនាងមិនចង់ “ទាក់ទងនឹងឪពុកបង្កើតរបស់ខ្ញុំតាមមធ្យោបាយ រូបរាង ឬទម្រង់ណាមួយ”។
៤ Kai, Saxon និង Damian Musk

ត្រឹមតែពីរឆ្នាំបន្ទាប់ពីសម្រាលបានកូនភ្លោះ Wilson និង Musk បានស្វាគមន៍កូន៣នាក់បន្ថែមទៀតចូលទៅក្នុងគ្រួសារ។ Kai, Saxon និង Damian Musk កើតនៅខែមករា ឆ្នាំ ២០០៦។ នៅក្នុង Ted Talk បានបង្ហាញថា ប្តីប្រពន្ធនេះបានងាកទៅរក IVF ម្តងទៀតដើម្បីជួយពង្រីកគ្រួសាររបស់ពួកគេឲ្យកាន់តែធំ។ ក្រោយមកពួកគេបានលែងលះគ្នានៅឆ្នាំ ២០០៨ បន្ទាប់ពីរៀបការនៅឆ្នាំ២០០០។
៤ X Æ A-Xii Musk

នៅខែឧសភា ឆ្នាំ ២០១៨ បន្ទាប់ពីការបែកបាក់គ្នាប៉ុន្មានឆ្នាំនៃអាពាហ៍ពិពាហ៍ Musk បានមានទំនាក់ទំនងជាមួយ Talulah Riley និង Amber Heard អតីតភរិយារបស់ Johnny Depp ក្រោយមកទើបបង្ហាញសាធារណៈលោកចាប់ផ្ដើមណាត់ជួបជាមួយតារាចម្រៀង Grimes វិញ ។ ពីរឆ្នាំក្រោយមក នាងសម្រាលបានកូនប្រុសឈ្មោះ X Æ A-Xii ។ នៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone, Grimes បាននិយាយថា ការមានផ្ទៃពោះគឺជា “ការលះបង់ដ៏ឆ្កួតលីលា” ហើយថាការយកទារកតម្រូវឲ្យអ្នក “លះបង់រាងកាយ និងសេរីភាពរបស់អ្នក” ។ Grimes បានប្រាប់ Vanity Fair ថា នាងជឿថា Musk បានចាត់ទុក X ជាអ្នកការពាររបស់គាត់ ដោយពន្យល់ពីមូលហេតុដែលកុមារត្រូវបានគេប្រទះឃើញជាញឹកញាប់ជាមួយនាយកប្រតិបត្តិTesla ។ ទោះបីជា Musk និង Grimes បានទាក់ទងគ្នាម្តងទៀតអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែអ្នកទាំងពីរបានបែកបាក់គ្នារួចទៅហើយនៅក្នុងខែធ្នូ ឆ្នាំ ២០២១នៅពេលដែលពួកគេបានស្វាគមន៍កូនស្រីម្នាក់តាមរយៈការពពោះជំនួស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Elon Musk ប្រាប់បុគ្គលិក Tesla កុំឲ្យខ្វល់រឿងទីផ្សារភាគហ៊ុនធ្លាក់ចុះ រំខានដល់ការងារ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក