KPT+
មូលហេតុ ១០ ចំណុច ធ្វើឲ្យស្ដេចក្ដាមមានតម្លៃថ្លៃលើសគេ
ក្ដាមធម្មតាសាច់ល្អមានរសជាតិឆ្ងាញ់ផ្អែមប៉ុណ្ណឹងហើយ ចុះទម្រាំតែស្ដេចក្ដាមទៀតមិនដឹងរសជាតិអស្ចារ្យយ៉ាងណាទេ ។ ហេតុអីគេមិនលក់វាដូចក្ដាមទូទៅ ក្ដាមដូចតែគ្នាសោះ ? ចម្លើយនោះគឺ ៖
១. អាចធ្វើម្ហូបបានច្រើន

បង្កង បង្គា មឹក អាចធ្វើម្ហូបបានតែប៉ុន្មានមុខប៉ុណ្ណោះ ផ្ទុយពីស្ដេចក្ដាមដែលបង្កើតមីនុយបានរាប់សិបមុខសម្រាប់បម្រើតម្រូវការរបស់អ្នកទទួលទាន ។
២. មនុស្សចូលចិត្តញ៉ាំជើងក្ដាមទំហំធំ
ជើងក្ដាមមានច្រើនទំហំដូចជា Jumbo, Giant, Colossal, និង Super Colossalដែលមានតម្លៃថ្លៃជាងគេ ។
៣. មានច្បាប់កំណត់ការនេសាទ
សហរដ្ឋអាមេរិក ប្រទេសន័រវេស និងប្រទេសកាណាដា មានច្បាប់តឹងរ៉ឹងចំពោះការនេសាទដោយកំណត់ឲ្យនេសាទតែក្ដាមដែលមានទម្ងន់លើសពី ៧ផោនប៉ុណ្ណោះ ។

៤. មានរសជាតិដូចបង្កងគុណភាពល្អបំផុត
ជើងក្ដាមមានរសជាតិផ្អែម ល្មួត ទន់ គ្រាន់តែដាក់ចូលមាត់រលាយឆ្ងាញ់តែម្ដង ។
៥. ការដឹកជញ្ជូនទាំងរស់
ភោជនីយដ្ឋានលំដាប់ៗគេទាមទារឲ្យក្ដាមនៅរស់សម្រាប់ធ្វើម្ហូប ដូច្នេះស្ដេចក្ដាមមិនត្រូវទុកក្លាសេទាំងងាប់ ឬចាក់សារធាតុគីមីចូលបានទេ ។

៦. ក្ដាមស្រស់មានតាមរដូវ
រដូវល្អបំផុតសម្រាប់នេសាទគឺ ចុងរដូវរងា និងដើមនិទាឃរដូវ ។ ខែមករា និងខែកុម្ភៈ លទ្ធផលនេសាទក្ដាមស្រស់ខ្ពស់មិនគួរឲ្យជឿ ។
៧. មិនអាចចិញ្ចឹមបានទេ
ស្ដេចក្ដាមរស់នៅសមុទ្រទឹកជ្រៅ ដូច្នេះអ្នកមិនអាចចិញ្ចឹមវាបានទេ ។ បរិស្ថានដែលវារស់នៅមានលក្ខខណ្ឌច្បាស់លាស់ ជាពិសេសត្រូវការពេលច្រើនឆ្នាំទម្រាំធំពេញលេញ ។
៨. រស់នៅកន្លែងមានលក្ខខណ្ឌច្រើន
ស្តេចក្ដាមរស់នៅក្នុងបរិស្ថានដាច់ស្រយាល ដូច្នេះអ្នកនេសាទអាចធ្វើការ ២០ ម៉ោងក្នុងមួយថ្ងៃ ហើយចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែដើម្បីប្រមូលផលក្តាមស្ទើរតែគ្មានថ្ងៃសម្រាក ។ លើសពីនេះទៀតវារស់នៅជម្រៅប្រហែល ៦០០ហ្វីតពីផ្ទៃសមុទ្រ ។

៩. មានកន្លែងនេសាទពិសេស
ឈូងសមុទ្រអាឡាស្កាជា ជម្រកសត្វក្តាមដែលល្បីជាងគេ ។ ខណៈតំបន់ផ្សេងៗទើបតែមានស្ដេចក្ដាមប្រហែលមួយរយឆ្នាំ ឈូងសមុទ្រអាឡាស្កាមានវត្តមានវាដល់ទៅរាប់ពាន់ឆ្នាំមកហើយ ។
១០. ការនេសាទប្រឈមមុខនឹងគ្រោះថ្នាក់

អ្នកនេសាទអាចទទួលរងពីការថយចុះកម្តៅបន្ទាប់ពីការប៉ះពាល់យូរទៅនឹងខ្យល់ទឹកកក និងសីតុណ្ហភាពទាប បូករួមទាំង ខ្យល់ព្យុះ និងខ្យល់ខ្លាំងក៏អាចធ្វើឱ្យការងារនេះមានគ្រោះថ្នាក់ផងដែរ ។ ឧទាហរណ៍ នៅពេលដែលរលកទឹកកកវាយលុកលើនាវានេសាទ អ្នកនេសាទនៅលើកប៉ាល់តែងតែសើមត្រជាក់ដល់ឆ្អឹង ប្រសិនបើពួកគេមិនអាចសម្ងួត និងកម្ដៅខ្លួនភ្លាមៗទេនឹងបណ្ដាលឲ្យស្លាប់ដោយសារគាំងបេះដូង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ “ក្ដាម” បង្ហាញខ្លួនក្នុងសុបិន កុំប្រហែសចំពោះស្នេហា និងអាជីពដាច់ខាត
ចុចអាន ៖ ក្ដាមឆៅ អាចបង្កគ្រោះថ្នាក់ ឬមានប៉ារ៉ាស៊ីតក្នុងរាងកាយ អ្នកនិយមហូប គួរប្រុងប្រយ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ