KPT+
ដោយសារគ្មានអ្នកនៅថ្ងៃនោះ ទើបខ្ញុំមានខ្លួនឯងនៅថ្ងៃនេះ
កំហុសដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំ គឺស្រឡាញ់អ្នកច្រើនជាងស្រឡាញ់ខ្លួនឯង។ បេះដូងតែមួយរបស់ខ្ញុំបានប្រគល់ឲ្យអ្នក ទាំងដែលអ្នកមិនចង់ថែសោះ។ ខ្ញុំល្ងង់ដែលមើលមិនដឹងថា អ្នកមិនបានស្រឡាញ់ខ្ញុំដោយស្មោះ។ ខ្ញុំល្ងង់ដែលចែករំលែករឿងសម្ងាត់ជាមួយអ្នក ទាំងដែលអ្នកគ្មានចិត្តនឹងចង់ស្ដាប់ ចង់ឮ ឬចង់ចែករំលែកវាជាមួយខ្ញុំវិញឡើយ។ ខ្ញុំល្ងង់ដែលរង់ចាំអ្នក ទាំងដឹងថាអ្នកបានទៅឆ្ងាយទៅហើយ។ ខ្ញុំល្ងង់ដែលទុកចិត្តអ្នក ទាំងដែលអ្នកមិនធ្លាប់គិតថាស្មោះនឹងខ្ញុំ។

ប៉ុន្តែ…ថ្ងៃនេះ
អរគុណអ្នកដែលបានកុហកខ្ញុំ
នឹកឡើងវិញ ក៏សែនហួសចិត្ត! រឿងរបស់ពួកយើងប្រៀបបាននឹងភាពយន្តដ្រាម៉ាដែលអ្នកជាអ្នកដឹកនាំរឿង ហើយក៏ជាតួសម្ដែងដ៏សក្តិសម។ អ្នកជាអ្នកនិពន្ធសាច់រឿងពីដើមដល់ចប់ ហើយខ្ញុំក៏ក្លាយជាជនរងគ្រោះម្នាក់ក្រោយភាពយន្តចប់ទៅ។ តែយ៉ាងណាក៏អរគុណចំពោះការសម្ដែងមួយនេះ វាធ្វើឲ្យខ្ញុំស្គាល់ភាពក្លែងក្លាយរបស់អ្នក។ ដោយសារការកុហកមួយនេះ ខ្ញុំបានស្គាល់សណ្ដានមនុស្សពិសពុលច្បាស់ដូចថ្ងៃ។

អរគុណដែលមិនអើពើនឹងខ្ញុំ
អរគុណខ្លាំងក្រៃចំពោះភាពព្រងើយកន្តើយនៅពេលដែលខ្ញុំត្រូវការអ្នកបំផុត។ ដោយសារអ្នកមិនខ្វល់នឹងខ្ញុំ ហើយដោយសារតែអ្នកបានទុកខ្ញុំចោល ពេលនេះខ្ញុំក្លាយជាមនុស្សរឹងមាំ មិនងាយចុះចាញ់ជីវិតនោះទេ។
អរគុណដែលមិនឱ្យតម្លៃខ្ញុំ
អរគុណចំពោះការផ្តល់សេចក្តីស្រឡាញ់ដែលមានជាតិពុលដល់ខ្ញុំ តែម៉ោងនេះ ខ្ញុំចេះបែកចែកអ្វីដែលហៅថាក្លែងក្លាយ និងការពិតច្បាស់ហើយ។ ការដែលអ្នកមិនឲ្យតម្លៃទៅលើអ្វីដែលខ្ញុំបានធ្វើចំពោះអ្នក ថ្ងៃនេះខ្ញុំចេះផ្ដល់តម្លៃឲ្យខ្លួនឯងច្រើនបំផុត។

អរគុណណាស់ ដែលធ្វើឲ្យខ្ញុំចាត់ទុកខ្លួនឯងដូចសំរាមនៅពេលមានអ្នក។ ដោយសារទង្វើបែបនេះ វាធ្វើឲ្យខ្ញុំអាចរកឃើញតម្លៃពិតនៃខ្លួនឯង និងទទួលបានរបស់ល្អៗជាច្រើននៅពេលពួកយើងចប់គ្នា។
អរគុណដែលបានបង្ហាញខ្ញុំថា ស្នេហាគឺជាអ្វី! និងអរគុណសម្រាប់មេរៀនដែលអ្នកផ្ដល់ឲ្យ ប្រហែលខ្ញុំនៅតែជាសំរាមក្នុងជីវិតអ្នកនៅឡើយ តែមិនអីទេ ព្រោះពេលនេះខ្ញុំជាពេជ្រក្នុងជីវិតមនុស្សដែលស្រឡាញ់ខ្ញុំពិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កុំឲ្យជីវិតដុនដាប ទាំងនេះជាហេុតផលដែលអ្នកចាំបាច់ត្រូវមានគោលការណ៍ផ្ទាល់ខ្លួន
ចុចអាន៖ ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ