KPT+
មិនបាច់ទៅណាឆ្ងាយ ប៉ុន្មានកន្លែងនៅភ្នំពេញ ឆ្លងឆ្នាំក៏សប្បាយ
រាល់ឆ្នាំ ឱ្យតែដល់ថ្ងៃទី៣០-៣១ អ្នករស់នៅទីក្រុងភ្នំពេញភាគច្រើន តែងរូតរះចេញដំណើរកម្សាន្តតាមបណ្តាខេត្ត និងរមណីយដ្ឋានជិតឆ្ងាយ ជួបជុំញាតិមិត្ត ឬមនុស្សជាទីស្រឡាញ់ ពិសេសតំបន់សមុទ្រ ព្រោះទីនោះ គឺតែងមានរៀបចំពិធីបុណ្យឆ្លងឆ្នាំ មិនដែលអាក់ខានឡើយ។ ចុះអ្នកនៅភ្នំពេញ អាចឆ្លងឆ្នាំនៅណាបាន?
អ៊ីចឹង មិនបាច់ស្តាយអត់បានទៅឆ្លងឆ្នាំសមុទ្រអីទេ ត្រឹមតែរាជធានីភ្នំពេញ ក៏អាចឱ្យលោកអ្នកសប្បាយមួយអស់ដៃបានដែរ។ ខាងក្រោមនេះ កម្ពុជាថ្មី នឹងណែនាំការនិយម ៣បែប ដែលអ្នកនៅភ្នំពេញ ច្រើនមកកម្សាន្តពេលឆ្លងឆ្នាំ។
១. ឆ្លងឆ្នាំតាមកន្លែងសាធារណៈ
– រង្វង់មូលនាងមច្ឆា
ដោយសារតែទីនេះ ជាតំបន់រៀបចំថ្មី មិនទាន់មានសំណង់អគារកកកុញ និងមានទីធ្លាធំទូលាយទៀតនោះ ជាហេតុដែល បណ្តាលចិត្តឱ្យអ្នករស់នៅទីក្រុង យកជាទីតាំងជួបជុំបែបពិចនិក តាមលក្ខណៈគ្រួសារ ឬមិត្តភក្តិរៀងៗខ្លួន។ ទីតាំងមួយ នេះ នៅជាប់នឹងមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC Hall មិនត្រឹមតែសម្រាប់ឱកាសនេះប៉ុណ្ណោះទេ អ្នកខ្លះក៏មកកម្សាន្តបែបនេះ ម្តងម្កាល ថ្ងៃបុណ្យទាន ឬថ្ងៃសម្រាក។
– កោះពេជ្រ
មិនជាខុសគ្នា នឹងទីតាំងខាងលើប៉ុន្មានទេ កោះពេជ្រ ជាទីពេញនិយមយូរណាស់មកហើយ សម្រាប់អ្នករស់នៅទីក្រុង ជាមួយនឹងការជួបជុំប្រភេទនេះ។ អ្នកដែលមកកម្សាន្តទីនេះ ច្រើនតែទិញអាហារស្រាប់ៗ មកក្រាលកន្ទេលអង្គុយ ទទួលទានជុំគ្នា សប្បាយក្អាកក្អាយរហូតដល់ឆ្លងឆ្នាំ។ ឆ្នាំខ្លះ ទីនេះក៏មានការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ខ្លះផងដែរ។
លើសពីនេះ លោកអ្នកនៅអាចជ្រើសទីតាំងឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន Sky Bar ឬកន្លែងផ្សេងៗក្នុងតំបន់កោះពេជ្រ នេះទៀតផង។ ជាក់ស្តែងរួមមានដូចជា ដឹអេលីហ្សេកោះពេជ្រ (The Elysee Leasing) មានរៀបចំការលក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សៀវភៅ ការផ្សព្វផ្សាយសេវាកម្មជាច្រើនទៀត ពិសេសមានការប្រគុំតន្រ្តីកម្សាន្តទៀតផង។
– វិមានឈ្នះឈ្នះ
ឆ្លងតែស្ពានព្រែកព្នៅបន្តិច យើងនឹងទៅដល់ទីតាំងដ៏ពេញនិយមមួយផ្សេងទៀត នៃទឹកដីត្រើយម្ខាងទៀត ដែលមាន សំណង់ល្បីល្បាញថ្មី២ គឺវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតកតេជោ នៅទល់មុខគ្នានោះ។ ទីតាំងនេះ ជាកន្លែងពេញ និយមរាល់ចុងសប្តាហ៍ ដែលអាចឱ្យយើងសម្រាកលំហែកាយតាមបែបពិចនិកដូចគ្នា ដោយសារតែមានទីធ្លាធំទូលាយ។
លើសពីនេះ លោកអ្នកក៏អាចកម្សាន្តអារម្មណ៍លក្ខណៈបែបនេះ នៅតាមទីតាំងដីទំនេរជាច្រើនកន្លែងទៀត ក្នុងបរិវេណ ក្បែរនោះ។
២. ឆ្លងឆ្នាំតាម Sky Bar ឬ Club
គោលដៅដំបូងបង្អស់របស់យុវវ័យ គឺមិនសូវជារំលងកន្លែងកម្សាន្តប្រភេទនេះឡើយ ព្រោះក្រៅពីការជួបជុំមិត្តភក្តិ នៅអាច ទទួលទាន រាំលេង និងការកម្សាន្តផ្សេងៗទៀតផង។ ជាក់ស្តែង នៅតាមភោជនីយដ្ឋាន Sky Bar មួយចំនួនខាងក្រោម នេះ គឺមានរៀបចំព្រឹត្តិការណ៍
– Scenery Sky Bar & Restaurant
អ្នកមានគម្រោងឆ្លងឆ្នាំនៅភ្នំពេញ មិនពិបាករកកន្លែងសោយសុខនោះទេ ឆ្នាំនេះ Scenery Sky Bar បានរៀបចំកម្មវិធី Count Down ពិបាកបំភ្លេចជាមួយនឹងកន្លែងដ៏ទូលាយ បរិយាកាសដ៏ស្រស់ស្រាយ អាចទស្សនាកាំជ្រួចពីដំបូលអគារជាន់ទី២៦ និងគយគន់ទេសភាពទីក្រុងជាប់មាត់ទន្លេ សម្រាប់ចំនួនមនុស្សកំណត់ ត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។ សម្រាប់ទីតាំង គឺស្ថិតនៅជិតរង្វង់មូលស្ពានជ្រោយចង្វារ ទល់មុខសកលវិទ្យាល័យន័រតុន។
– V-Friend Russeykeo
អ្នកត្រើយខាងជើង មិនចាំបាច់ចូលកណ្តាលក្រុង នាំតែកកកុញអីនោះទេ កន្លែងនេះក៏អេមដែរ ជាប់មាត់ទន្លេតែម្តង។ មកទីនេះ មិនត្រឹមតែអាចស្រង់ក្លិនទឹកទន្លេ ថែមទាំងអាចកម្សាន្តអារម្មណ៍ដោយការស្តាប់តន្រ្តី ទទួលទានអាហារ បានមើលកាំជ្រួចជាមួយគ្នាហើយ បានកូនកាំជ្រួចដុតលេងរួមគ្នាទៀតផង។
– Rukkha Sky Bar & Tapas
មិនបាច់ឆ្លងស្ពាន មិនពិបាករក នៅប្របនឹងដងទន្លេហើយ បញ្ឆិតមុខនឹងសណ្ឋាគារសុខាទៀត។ មកឆ្លងឆ្នាំនៅទីនេះ បានមើលទេសភាពត្រើយម្ខាងនាពេលរាត្រីដ៏ស្រស់ស្អាតហើយ បានកាន់ដៃឬកាន់ដបមើលកាំជ្រួចទៀត។ បើនិយាយ ពីការកម្សាន្ត មិនជាខុសគ្នាពីភោជនីយដ្ឋាន Sky Bar ដទៃទៀតនោះទេ យើងអាចអង្គុយទទួលទានជួបជុំ ស្តាប់តន្រ្តី ទស្សនាចរាចរណ៍លើដងទន្លេ បានកៀកៗភ្នែកតែម្តង ពីអាគារកម្ពស់សមល្មមនេះ។
៣. ដំណើរកម្សាន្តតាមដងទន្លេ
សម្រាប់អ្នកចង់ប្តូរបរិយាកាស មកបណ្តែតកាយាលើទឹក ក៏ឡូយម៉្យាងដែរ។ លោកអ្នក អាចជួលទូកកម្សាន្តលក្ខណៈក្រុមធំ ឬកក់កន្លែងកម្សាន្តគ្នា ៤-៥ នាក់ ទទួលអាហារ និងភេសជ្ជៈ រីករាយអបអរពីលើផ្ទៃទឹក ជាមួយនឹងហ្វូងមច្ចាតែម្តង។
ចំណែកឯការជួលទូកលក្ខណៈបែបណា គឺអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដូច្នេះលោកអ្នកអាចរើសការកម្សាន្តតាមការចង់បាន។
អត្ថបទដោយ៖ សុធាវី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត