Connect with us

KPT+

មិនឆ្ងាយទេ ជិះតែប៉ុន្មាននាទីពីក្រុង ឆ្លងឆ្នាំបែប​ពិចនិក​ និងកម្សាន្តលេងបាន

បានផុស

នៅ

បើសិនជាលោកអ្នកយល់ថា ចង់បានបរិយាកាសបែបពិចនិក បោះតង់ ឬការកម្សាន្តក្រៅក្រុង ហើយមិនឆ្ងាយពីក្រុង ប៉ុន្មានកន្លែងខាងក្រោមនេះ មិនឆ្ងាយហើយ ថែមទាំងអាចធ្វើដំណើរទៅមកបានដោយស្រួលទៀតផង។

១. Jet’s Garden Park
ពិសេសណាស់ មិនចាំបាច់ធ្វើដំណើរវែងឆ្ងាយនាំហត់អ្វីនោះទេ លោកអ្នកអាចស្វែងរកទីតាំងបែបពិចនិកដូចគ្នា នឹងអ្នកទៅលេងតាមបណ្តាខេត្ត​ដែរ ដោយសារតែឆ្នាំនេះ Jet’s Garden Park មានរៀបចំតាំងពិរពណ៌ ម្ហូបអាហារ និងភេសជ្ជៈ ដែលរួមមានការប្រគុំត្រ្តីបែប Live Band Acoustic និង DJ បាញ់កំជ្រួច បង្ហោះគោមភ្លើង។ លើសពីនេះ លោកអ្នកក៏អាចកម្សាន្តបែបបោះតង់ជាក្រុម និងឯកជន រួមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត ដែលមាន ចម្ងាយ​ត្រឹមតែ ១៥គីឡូម៉ែត្រក្រុងភ្នំពេញប៉ុណ្ណោះ។ ទីតាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. សម្រស់កៀនស្វាយ
ធ្លាប់តែទៅកម្សាន្តពេលថ្ងៃមែនអត់? ឥលូវនេះ មកមើលត្រៀមកន្លែងឱ្យហើយទៅ សប្បាយបានទាំងថ្ងៃទាំងយប់ ពិសេស​ឱកាសថ្ងៃឆ្លងឆ្នាំសកលនេះតែម្តង។ ឆ្នាំនេះ ភោជនីយដ្ឋានសម្រស់កៀនស្វាយ មានរៀបចំព្រឹត្តិការណ៏ដ៏អស្ចា្យ “Countdown Party 2022-2023” ជាមួយនឹងកម្មវិធីជួបជុំឆ្លងឆ្នាំ ដែលប្រព្រឹត្តទៅនៅល្ងាចថ្ងៃសៅរ៏ ទី៣១ ចាប់ពីម៉ោង​ ៦ល្ងាច ដល់​ ម៉ោង ១២រំលងអាធាត្រ។ ទីតាំង

៣. Prince Manor Resort

ហួសកៀនស្វាយប៉ុន្មាននាទីមក យើងនឹងបានឃើញទីតាំងដ៏ស្រស់ស្អាតមួយនេះ ដែលមានផ្តល់ជូនការកម្សាន្តជាច្រើន ដូចជា ប្រណាំងឡាន សួនទឹក កន្ត្រក់វិល88ម៉ែត្រ និងឧបករណ៍ជាច្រើនផ្សេងទៀត។ ពិសេសបំផុតនោះ លោកអ្នកថែមទាំងអាចស្នាក់នៅមួយយប់ជាមួយវីឡាបែបខ្មែរ ដែលមានបន្ទប់គ្រែ១ និងគ្រែ២ ថែមទៀតផង។ ទីតាំង

៤. ភូមិផ្កាត្រកួន

ធ្វើដំណើរមួយភ្លែតដល់ហើយ លោកអ្នកអាចរកការកម្សាន្តបែបជួបជុំលក្ខណៈគ្រួសារ មិត្តភក្តិ នៅទីតាំងដែលមានទេសភាពស្រស់ស្អាត មានទឹក មានធម្មជាតិ ផ្ទះស្នាក់ និងតង់ផងដែរ។ ការកម្សាន្តយប់នេះ ភូមិផ្កាត្រកួន គឺមានរៀបចំតន្ត្រី ការកម្សាន្តបោះតង់ បាញ់កាំជ្រួច និងអាចរាំលេងកម្សាន្តជុំគ្នាទៀត។ ដូចនេះ លោកអ្នកអាច កក់តង់ កក់កញ្ចុះ ឬផ្ទះស្នាក់ សម្រាប់ឱកាសយប់នេះ Count Down រីករាយជួបជុំមនុស្សជាទីស្រឡាញ់បាន។ ទីតាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម