KPT+
តើទឹកមាត់របស់សត្វចិញ្ចឹម ពិតជាឆ្លងឬបង្កជាមេរោគដល់មនុស្ស?
ត្បិតថាឆ្កែឆ្មាគឺប្រភេទសត្វចិញ្ចឹម ដែលយើងចូលចិត្តលេងជាមួយដូចមិត្តភ័ក្តិ ប៉ុន្តែយ៉ាងណាក៏ដោយពួកវាសុទ្ធតែបង្កមេរោគ និងអាចចម្លងមកកាន់យើងបាន។ ជាពិសេសប្រសិនបើឆ្កែ ឬឆ្មាលិទ្ធមាត់ មុខ លិតភ្នែក របស់ម្ចាស់ដែលចិញ្ចឹម។

តើអ្វីទៅជាជំងឺឆ្លងពីទឹកមាត់ឆ្កែនិងឆ្មា?
ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា វាគឺជាជំងឺឆ្លងដែលបង្កឡើងដោយបាក់តេរី។ ជំងឺនេះបណ្ដាលឲ្យមានខ្ទុះក្នុងឈាម ស្បែកខូច ឬខួរឆ្អឹង ប្រសិនបើករណីនេះធ្ងន់ធ្ងរអាចឈានដល់ស្លាប់បាន។
តើអ្វីជាមូលហេតុនាំឲ្យមានជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា?
ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា វាគឺជាការឆ្លងមេរោគដែលបណ្ដាលមកពីបាក់តេរី pastsrera នៃថនិកសត្វ ដែលអាចត្រូវបានគេរកឃើញនៅក្នុងមាត់របស់សត្វឆ្កែ ៧៥% និងឆ្មារហូតដល់ ៩៧%។ ម្ចាស់អាចចំណាយពេលរស់នៅជាមួយសត្វចិញ្ចឹមច្រើនពេក បណ្ដាលឲ្យមានកម្រិតខ្ពស់នៃបាក់តេរីចូលទៅក្នុងខ្លួនតាមរយៈទឹកមាត់សត្វចិញ្ចឹម ឬស្រូបបាក់តេរីតាមច្រមុះ ដូចជាការថើបសត្វចិញ្ចឹមជាប្រចាំ។
ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា តើមានរោគសញ្ញាអ្វីខ្លះ?
ប្រសិនបើឆ្លងតាមរយៈការស្រូបបាក់តេរីចូលទៅក្នុងខ្លួនតាមច្រមុះ វាអាចបណ្តាលឲ្យហៀរសំបោរ ស្រដៀងទៅនឹងជំងឺផ្តាសាយ ប៉ុន្តែតាមពិត វាគឺជារោគសញ្ញានៃជំងឺរលាក sinusitis purulent ប្រសិនបើបាក់តេរីចូលទៅក្នុងភ្នែក វាអាចបណ្តាលឲ្យភ្នែកក្រហម រលាកស្រោមខួរ វាក៏អាចមានគ្រុនក្តៅខ្លាំង ក្អកធ្ងន់ធ្ងរ រហូតដល់ក្អួតឈាម នៅពេលដែលសួតត្រូវបានឆ្លង។
ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា មានគ្រោះថ្នាក់ខ្លាំងមែនទេ?
តាមពិតទៅបើមនុស្សមានប្រព័ន្ធការពាររាងកាយល្អ ឬរឹងមាំដែលអាចអាចទប់ទល់នឹងបាក់តេរី នោះវានឹងជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើអ្នកបន្តទទួលបាក់តេរីពីសត្វចិញ្ចឹមជាបន្តបន្ទាប់ រាងកាយកាន់តែមានសុខភាពមិនល្អ សម្រាកតិច និងញ៉ាំអាហារមិនល្អ និងមិនធ្វើលំហាត់ប្រាណទៀងទាត់ អាចធ្វើឲ្យបាក់តេរីវាយប្រហាររាងកាយកាន់តែច្រើនឡើង រហូតដល់ស្លាប់ផងដែរ។ ដូច្នេះភាពធ្ងន់ធ្ងរនៃជំងឺនេះអាស្រ័យទៅលើប្រព័ន្ធភាពស៊ាំ។ និងសុខភាពរបស់មនុស្សម្នាក់ៗ។
របៀបសម្គាល់ ថាឆ្កែ និងឆ្មាមានបាក់តេរីបង្កគ្រោះថ្នាក់ដល់យើងទេ?
វាពិបាកក្នុងការកត់សម្គាល់ពីខាងក្រៅ តើសត្វឆ្កែ ឬឆ្មាមានផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ទេ? ព្រោះបាក់តេរីនៅក្នុងមាត់ឆ្កែ និងឆ្មា វាមិនមានគ្រោះថ្នាក់ដល់សត្វឆ្កែនិងឆ្មាទេ។ ប៉ុន្តែគ្រោះថ្នាក់ដល់មនុស្ស ដូច្នេះសូមប្រយ័ត្នថាតើសត្វចិញ្ចឹមទាំងនោះជាសត្វចិញ្ចឹមដែលអ្នកថែទាំបានល្អដែរទ។

ទោះយ៉ាងណា ប្រសិនបើអ្នកមានអាការតឹងច្រមុះ រលាកស្រោមខួរ ក្តៅខ្លួនខ្លាំង ឬក្អកខ្លាំង និងទំនាក់ទំនងជិតស្និទ្ធជាមួយសត្វចិញ្ចឹម អ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា