KPT+
សែរាជវង្សអាស៊ី ៥ អង្គ កំពុងល្បីល្បាញព្រះកិត្តិនាម លើបណ្ដាញសង្គមយ៉ាងខ្លាំងក្លា
លើប្រព័ន្ធផ្សព្វផ្សាយសង្គម ច្រើនតែជាតារាឬសេដ្ឋីៗដែលជាអ្នកមានទ្រព្យបង្អួតពីកេរ្តិ៍ឈ្មោះដល់មនុស្សលើពិភពលោក ខណៈបុគ្គលខ្លះបានប្រើជីវិតដ៏អាថ៌កំបាំង មិនចង់ឲ្យអ្នកណាដឹងឡើយ។
ដោយឡែកសែរាជវង្សអាស៊ីវ័យក្មេងទាំង៥អង្គ បានប្រើទេពកោសល្យនិងមន្តស្នេហ៍ ឲ្យមនុស្សជាច្រើនបានឃើញនូវទិដ្ឋភាពនៃជីវិតចម្រុះពណ៌របស់ពួកទ្រង់លើបណ្ដាញសង្គម ហើយមួយអង្គៗកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងខ្លាំងក្លាផងដែរ។
១ ព្រះអង្គម្ចាស់ Abdul Mateen ប្រទេសព្រុយណេ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់ Mateen តែងបង្ហាញពីរូបរាងដ៏សង្ហារបស់ទ្រង់ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Instagram ។ បុត្រារបស់ស្តេចស៊ុលតង់ Hassanal Bolkiah អង្គនេះ គឺជារាជវង្សដែលមានសិទ្ធិទទួលបានច្រើនជាងគេនៅអាស៊ី ទាំងអត្តពលកម្ម ភាពទាន់សម័យឥតខ្ចោះ និងជាបុរសដ៏គួរឲ្យស្រលាញ់មួយរូបរបស់ប្រទេស។ រាជបុត្រអង្គ Mateen ជាម្ចាស់កូនខ្លាពណ៌ស និងសត្វខ្លាធំជាច្រើន ហើយជារឿយៗទ្រង់តែងបង្ហោះរូបថតសត្វចិញ្ចឹមនៅលើបណ្ដាញសង្គម។ លើសពីនេះ ទ្រង់ចូលចិត្តកីឡាគ្រប់ប្រភេទ និងជាកីឡាករប៉ូឡូដ៏ល្បីល្បាញថែមទៀតផង។
២ ព្រះនាង Sirivannavari Nariratana ប្រទេសថៃ

ព្រះនាងមានងារជាច្រើនក្នុងនោះរួមមានស្ថាបនិក និងជាអ្នករចនាស្លាកយីហោឈ្មោះ Sirivannavari តារាម៉ូដែល សមាជិកក្រុមជិះសេះជាតិរបស់ប្រទេសថៃ និងអ្នកមុជទឹកដ៏ពូកែ។ សែរាជវង្សនាមជាសហគ្រិនរូបនេះ គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលលេចធ្លោ ដោយចង់ទទួលបានការសរសើរចំពោះការងាររចនារបស់ទ្រង់នៅលើ Instagram ។ ទ្រង់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Chulalongkorn គឺជារាជវង្សម៉ូដដ៏ពូកែ។ ស្ទីលដ៏ក្លាហាន និងរស់រវើករបស់ទ្រង់បានធ្វើឲ្យព្រះនាងឈរនៅជួរមុខនៅជួរ Fashion Weeks ជាច្រើន និងរ៉ាដារចនាប័ទ្មតាមដងផ្លូវជាញឹកញាប់។ ថ្វីត្បិតតែទ្រង់ជាប់ចំណាត់ថ្នាក់លេខ ២ និងជាលើរាជបល្ល័ង្កក៏ដោយ ក៏ទ្រង់តែងរកចំណូលបានដោយខ្លួនឯងក្នុងនាមជាអ្នកច្នៃម៉ូដដ៏ជោគជ័យម្នាក់ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់ មានប្រហែល៣០ លានដុល្លារ។
៣ ព្រះអង្គ Tengku Amir Shah រដ្ឋ Selangor ម៉ាឡេស៊ី

តាមរយៈ Instagram របស់ព្រះអង្គម្ចាស់ Tengku Amir អ្នកដែលតាមដានប្រាដកជាដឹងថា នេះគឺជារាជវង្សវ័យក្មេងរបស់ម៉ាឡេស៊ីដែលកំពុងរីកចម្រើន។ បុត្រារបស់ស្តេចស៊ុលតង់ Sharafuddin Idris Shah មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះបរិស្ថាន យុវជន និងការអប់រំ ដែលជំរុញឲ្យទ្រង់បន្តការសិក្សាថ្នាក់វិទ្យាសាស្ត្រផ្នែកបរិស្ថានវិទ្យា និងជីវវិទ្យាបរិស្ថាន។ ទ្រង់តែងយកព្រះទ័យទុកដាក់ក្នុងព្រះរាជកិច្ចយ៉ាងហ្មត់ចត់ ដោយត្រូវកំណត់ពេលវេលានៅរាជបណ្ឌិតសភាយោធា Sandhurst ក្នុងក្រុង Surrey។ ក្រៅកាតព្វកិច្ចមនុស្សជាច្រើន ព្រះរាជបុត្រ Tengku Amir តែងជិះកង់ រត់ និងលេងបាល់ទាត់ដូចសាមញ្ញជនទូទៅ។
៤ ព្រះនាង Tengku Iman Afzan រដ្ឋ Pahang ម៉ាឡេស៊ី

កូនស្រីរបស់ស្ដេច Tengku Mahkota នៃ Pahang Tengku Abdullah Sultan Ahmad Shah តែងបង្ហាញសម្រស់ដ៏ស្រទន់របស់ទ្រង់ និងរូបតារាបង្ហាញម៉ូដលើបណ្ដាញសង្គមជានិច្ច។ មុនពេលទ្រង់ត្រឡប់ទៅម៉ាឡេស៊ីដើម្បីធ្វើការក្នុងពិភពសាជីវកម្ម ទ្រង់តែងបង្ហាញពីជីវិតរស់នៅ និងសិក្សានៅប្រទេសអង់គ្លេស ដែលទ្រង់ពេញចិត្តហៅថា “ផ្ទះ”។ ជាញឹកញាប់ព្រះនាងតែងតែបង្ហាញរូបថតគ្រួសារ ហើយព្រះនាងមានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយជីតា Sultan Ahmad Shah ក៏ដូចជាបងប្អូនប្រុសស្រីដ៏ស្រស់ស្អាតរបស់ទ្រង់។
៥ ព្រះរាជបុត្រ Tunku Abdul Rahman Sultan Ibrahim រដ្ឋ Johor ម៉ាឡេស៊ី
សមាជិកនៃគ្រួសាររាជវង្ស Johor អង្គនេះមានព្រះជន្មស្មើនឹងព្រះអង្គម្ចាស់ Mateen របស់ប្រទេសព្រុយណេ ទាំងកម្ពស់ សម្បុរ និងរូបរាងសង្ហា។ ព្រះអង្គម្ចាស់ តែងបង្ហាញឲ្យឃើញពីភាពលេចធ្លោនៃរូបរាងរបស់រាជវង្ស និងក្នុងនាមជាអ្នកបើកបររថយន្តប្រណាំងអាជីពនៃជនជាតិម៉ាឡេស៊ី។

ព្រះអង្គម្ចាស់ Johor នេះមិនត្រឹមតែរស់នៅលើផ្លូវល្បឿនលឿនប៉ុណ្ណោះទេ នៅពេលដែលទ្រង់មិនប្រណាំងនៅលើទីលាន ឬជិះរថយន្តស្ព័រ ទ្រង់ក៏ចូលចិត្តបើកយន្តហោះជិះយន្តហោះផ្ទាល់ខ្លួនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ចំណុចពីរាជបុត្ររបស់ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន អាចស្នងរាជ្យបន្តពីបិតាទ្រង់
ចុចអាន៖នាវាកម្សាន្តតម្លៃ ៤០០ លានដុល្លាររបស់រាជវង្ស កាតា ជាវាំងបណ្ដែតទឹកដ៏អាថ៌កំបាំងលើផ្ទៃសមុទ្រ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?