KPT+
ភូមិគ្រឹះប្រណិតរបស់សេដ្ឋីនីថៃ Khun sumane សុទ្ធតែវត្ថុបុរាណមានតម្លៃរាប់ពាន់លានដុល្លារ
ក្នុងប្រទេសថៃគ្មាននរណាម្នាក់មិនស្គាល់សេដ្ឋីនី Khun sumane ឬ ហៅថាតុក្កតា Barbie ដែលតែងប្រើជីវិតហៃសូលើគំនរទ្រព្យសម្បត្តិរបស់លោកស្រី ហើយក៏លេចឮមកថាសល់ពីសម័យដូនតាឯណោះ។
ត្បិតថាលោកស្រីមានអាយុ៨៣ឆ្នាំក្ដី ប៉ុន្តែបើនិយាយពីសម្រស់របស់សេដ្ឋីនី Khun sumane វិញគឺស្អាតមិនចាញ់ក្មេងមិនប៉ុន្មាននោះទេ។ លោកស្រីគឺជាមនុស្សដែលស្រលាញ់សម្រស់ និងចូលចិត្តប្រមូលទ្រព្យសម្បត្តិពីបុរាណ ឬចាស់ៗសល់ពីសង្គ្រាមមករក្សាទុកជារឿយៗ។

ជាក់ស្ដែងកាលពីពេលថ្មីៗ សេដ្ឋីនី Khun sumane បានបើកឲ្យអ្នកយកព័ត៌មានចូលទៅដល់ខាងក្នុងភូមិគ្រឹះហើយសេដ្ឋីនីរូបនេះបានបង្ហើបថា លោកស្រីសល់ដីទំនេរច្រើនហិចតាក្នុងប្រទេសថៃ ដោយមិនរាប់បញ្ចូលអគារនេះ តម្លៃគឺ ៦ លានបាតក្នុងមួយម៉ែត្រការ៉េ ហើយវាជាអគារខ្ពស់បំផុតដំបូងគេនៅក្នុងប្រទេសថៃកាលពីជាង ៥០ ឆ្នាំមុន ខណៈតម្លៃនៅពេលនោះគឺប្រហែល ៣០ លានបាត។


សេដ្ឋីនីមានសម្រស់ក្មេងជាងវ័យនេះក៏បាននិយាយដែរថា ការកើនឡើងនៃផ្ទះគឺ ដោយសារតែគ្រឿងតុបតែងដូចជារូបចម្លាក់ White Carrara ធ្វើពីថ្មម៉ាបពណ៌ស តម្លៃរូបសំណាកនេះគឺជាង ១០ លានបាត ហើយនៅផ្នែកម្ខាងនៃបន្ទប់ទទួលភ្ញៀវធំគឺជាគ្រឿងសង្ហារឹមយីហោ Louis សឹងទាំងអស់។ ចំណែកម៉ាស៊ីនត្រជាក់ត្រូវបានបើកជារៀងរាល់ថ្ងៃ ព្រោះខ្លាចគ្រឿងសង្ហារឹមខូច ប្រសិនបើខូចពិបាកក្នុងការបញ្ជូនវាទៅជួសជុល។ ដោយឡែកបន្ទប់ទទួលទានអាហារ ដែលមានតុ-កៅអី សុទ្ធតែច្នៃចេញពីរោមសត្វមកពីប្រទេសអ៊ីតាលី អាយុប្រហែល៤០ឆ្នាំ តម្លៃសរុបរាប់សិបលានបាតដូចគ្នា។

សេដ្ឋី Sumanee ក៏ត្រូវបានគេរាយការណ៍ថា ជាម្ចាស់អគារប្រាំបីជាន់នៅផ្លូវ Lang Suan។ បន្ទប់របស់គាត់ត្រូវបានតុបតែងជាមួយនឹងវត្ថុបុរាណដែលប្រមូលបានពីគ្រួសារគាត់ រួមទាំងធ្នើថ្មដែលគាត់បានទិញក្នុងទីក្រុង New York មានតម្លៃ ២៥ លានបាត។ គាត់ក៏ជាម្ចាស់កម្រាលព្រំមាស ដែលម្ចាស់ពីមុនគឺជាបងស្រីភ្លោះរបស់ Shah នៅប្រទេសអ៊ីរ៉ង់ ដែលលោកស្រីបានទិញនៅក្នុងការដេញថ្លៃមួយក្នុងតម្លៃ ៤ លានបាត។ ចំណែកឯវត្ថុដែលល្បីបំផុតនៅក្នុងផ្ទះរបស់គាត់គឺ បង្គន់ និងអាងងូតទឹកដែលស្រោបដោយមាស 24k៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សែរាជវង្សអាស៊ី ៥ អង្គ កំពុងល្បីល្បាញព្រះកិត្តិនាម លើបណ្ដាញសង្គមយ៉ាងខ្លាំងក្លា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ