KPT+
អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់ថា គិតពី៥ចំណុចនេះសិន មុននិយាយដើមគេ
វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី គួច អេឌ្យូខេសិន បានពន្យល់ណែនាំទៅសាធារណជនទូទៅនូវមូលហេតុ ៥ចំណុច មុននឹងមនុស្សគ្រប់រូប ចាប់ផ្តើមនិយាយមិនល្អ ឬ និយាយរិះគន់ (និយាយដើម) ទៅលើនរណាម្នាក់។

ចំណុចទាំង៥នេះ គឺចំណុចទី១ តើរឿងដែលអ្នកនិយាយនោះ វាជារឿងចាំបាច់សម្រាប់អ្នកទេ? ចំណុចទី២ តើវាចំណេញឬទេ ក្រោយពីនិយាយរួច? ចំណុចទី៣ តើរឿងទាំងនោះ ជាការពិតឬទេ? ចំណុចទី៤ រឿងដែលអ្នកបាននិយាយហើយអាចប៉ះពាល់ ឬ ជះឥទ្ធិពលមិនល្អដល់អ្នកដទៃទេ? ចំណុចទី៥ ចុងក្រោយ គឺអ្នកត្រូវសួរខ្លួនឯងថា តើអ្នកបានផលប្រយោជន៍ពីរឿងដែលអ្នកបាននិយាយនោះទេ?

ប្រសិនជាអ្នកមិនបានប្រយោជន៍អ្វីសោះ ឬ ធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ សូមអ្នកកុំនិយាយដើមគេ ឬ និយាយអាក្រក់ពីអ្នកដទៃ ព្រោះពាក្យសម្តីរបស់អ្នកមួយម៉ាត់ និងពាក្យមិនពិតដែលអ្នកបាននិយាយចេញ ដើម្បីតែភាពសប្បាយ អាចសម្លាប់ ឬ អាចបិទផ្លូវរបស់គេអស់មួយជីវិត។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ