KPT+
វិធី ៦ យ៉ាងដេញជីងចក់នៅក្នុងផ្ទះដោយមិនបាច់ហត់
ជីងចក់ជាសត្វមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែវាបង្កសម្លេងរំខាន និងបញ្ចេញលាមកធ្វើឲ្យប្រឡាក់ផ្ទះដ៏ស្រស់ស្អាតរបស់យើង ។ យ៉ាងក្ដីអ្នកមិនគួរសម្លាប់ជីងចក់ទេ យើងអាចងាកមកបណ្ដេញជីងចក់តាមវិធីទាំង ៦ ខាងក្រោមនេះវិញ ៖
១. ដាក់ខ្ទឹមបារាំង ឬ ខ្ទឹមសនៅតាមកន្លែងវាពួន

ក្លិនរបស់ខ្ទឹមជួយបណ្ដេញជីងចក់ និងសត្វមួយចំនួនចេញពីផ្ទះរបស់អ្នកដោយសុវត្ថិភាព ។ បើអ្នកប្រើថ្នាំពុល ក្លិនសាកសពសត្វនឹងរំខានអ្នកមួយតង់ទៀត ។
២. សម្ងួតកន្លែងសើម
ជូតសម្អាតតាមកន្លែងដក់ទឹកដូចជា ចង្ក្រានបាយ បន្ទប់ទឹក កន្លែងបោកខោអាវ និងកន្លៀតចង្អៀតផ្សេងៗ ។ ទឹកក្នុងបន្ទប់ទឹកគួរមានគម្របផងដែរដើម្បីលុបបំបាត់ប្រភពទឹកសម្រាប់ជីងចក់ ។
៣. ប្រើគ្រាប់ថ្នាំបណ្ដេញសត្វល្អិត

សម្រាប់សត្វល្អិតអាចធ្វើឲ្យស្លាប់ ប៉ុន្តែជីងចក់ធម្មតាគ្រាន់តែរត់ចេញប៉ុណ្ណោះ។ គ្មានសត្វណាអាចទ្រាំទ្រនឹងក្លិនដែលចេញពីគ្រាប់ថ្នាំនេះបានទេ ។
៤. ប្រើសំបកស៊ុត
ជីងចក់ស្អប់បំផុតក្លិនដែលភាយចេញពីសំបកស៊ុត ណាមួយសំបកស៊ុតមិនប៉ះពាល់សុខភាពមនុស្សសត្វក្នុងផ្ទះទេ ។ ជាពិសេសងាយស្រួលរកទៀតផង មានក្នុងផ្ទះស្រាប់ ។

៥. ស្ព្រៃយ៍ម្រេច
អ្នកអាចធ្វើទឹកបាញ់ម្រេចនៅផ្ទះបានដោយគ្រាន់តែកិនម្រេចឲ្យទៅជាម្សៅ រួមដាក់លាយជាមួយទឹកទុកបាញ់ជាការស្រេច ។ ទឹកម្រេចមិនសម្លាប់ជីងចក់ទេ តែបង្កឲ្យជីងចក់ក្រហាយខ្លួនហើយរត់ចេញពីទីនោះជារៀងរហូត ។
៦. កុំទុកអាហារនៅសល់ក្នុងផ្ទះ

ក្លិនអាហារទាក់ទាញសត្វល្អិត កណ្ដុរ និងជីងចក់ណាស់។ កាកសំណល់អាហារជា ជំនួយសម្រាប់ជីងចក់បន្តពូជបង្កើតកូនចៅនៅក្នុងផ្ទះជាបន្តបន្ទាប់មិនឈប់ឈរ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ពូជជីងចក់ ៣ ប្រភេទ ត្រូវបានដាក់បញ្ចូលក្នុងប្រភេទសត្វព្រៃមានដោយបង្គួរ
ចុចអាន ៖ យល់សុបិនឃើញ ជីងចក់ តាមជំនឿ គឺទាក់ទងនឹងការងារបច្ចុប្បន្ននេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ