Connect with us

KPT+

ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាប មិនគួររំលងកន្លែងបាញ់ធ្នូ ២កន្លែងនេះឡើយ!

បានផុស

នៅ

នៅក្នុងស្រុកបាគង ខេត្តសៀមរាប មានភោជនីយដ្ឋានបែបធម្មជាតិ២កន្លែង អមជាមួយនឹងទីលានបាញ់ធ្នូលេងកម្សាន្តធំទូលាយ និងការរៀបចំយ៉ាងល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអ្នកទៅលេងខេត្តសៀមរាបមិនគួរមើលរំលងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភោជនីយដ្ឋាន ២កន្លែង នៅក្នុងស្រុកតែមួយ ក្នុងខេត្តសៀមរាប មានទីធ្លាធំទូលាយ ជាមួយនឹងរចនាបថបែបភូមិបុរាណ អមដោយដើម្បីឈើធំៗ ញ៉ាំងឱ្យបរិយាកាសស្រស់ស្រាយ ត្រជាក់ស្រួល។ មិនតែប៉ុណ្ណោះ ក៏មានកញ្ចុះអង្គុយលេង ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ ជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ផងដែរ។ កន្លែងកម្សាន្តដ៏សម្បូរបែបទាំង២នេះ គឺទី១ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ និងទី២ គឺបន្ទាយជ័យ ៨០២ ដែលទីតាំងភោជនីយដ្ឋានទាំង២នេះ ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។

+សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ

សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ គឺជាភោជនីយដ្ឋានបែបធម្មជាតិ ស្របតាមទម្រង់របស់ខ្មែរ ត្រូវបានរៀបចំឡើង ប្រៀបដូចនឹងភូមិរបស់ខ្មែរអញ្ចឹង។ នៅទីនោះ លោកអ្នកនាង ក៏អាចកម្សាន្តជាមួយនឹងកីឡាទេសចរណ៍ជាច្រើនដូចជា បាញ់កាំភ្លើងខ្យល់ បាញ់ធ្នូ បាញ់ជំពាម និងឧបករណ៍ក្មេងលេងជាច្រើនទៀត ជាមួយនឹងតម្លៃសមរម្យ។

ក្រៅពីនេះ វា ក៏មានដូចជាកញ្ចុះសម្រាប់អង្គុយទទួលទានអាហារឆ្ងាញ់ៗ កន្លែងថតរូបស្អាតៗ ព្រមទាំងមានបឹង អាចជិះទូក និងស្ទូចត្រីលេងកម្សាន្តបានយ៉ាងរីករាយ។ មួយវិញទៀត បាគងភូមិខ្ញុំ ក៏មានជាផ្ទះស្នាក់សម្រាប់ជួល បោះតង់ក្បែរមាត់ទឹក អាចជិះរទេះគោ និងជិះឡានហ្ស៊ីប គយគន់ទេសភាពតាមស្រុកស្រែបានយ៉ាងស្រស់ស្រាយ និងការតុបតែងសម្លៀកបំពាក់បុរាណទៀតផង។

សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ មានទីតាំងស្ថិតនៅ ភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតាមផ្លូវទៅប្រាសាទបាគង ជិះប្រហែល១៥នាទី ពីទីរួមខេត្តសៀមរាប។ មនុស្សភាគច្រើនដែលបានទៅកម្សាន្តនៅសៀមរាប មិនងាយខកខានក្នុងការចូលទស្សនា និងលេងកម្សាន្តកីឡាផ្សេងៗនៅទីនោះឡើយ។

+បន្ទាយជ័យ ៨០២

នៅបន្ទាយជ័យ ៨០២ មានជាកីឡាកម្សាន្ត និងសកម្មភាពជាច្រើនសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នៅទីនោះមានដូចជា ការបាញ់ធ្នូបុរាណ និងសម័យ កន្លែងឆ្លាក់ស្បែកគោ របៀបធ្វើកុលាលភាជន៍ដោយដៃជាមួយនឹងម៉ាស៊ីនបុរាណ ព្រមតាំងអាហារដ្ឋាន ដែលមានមុខម្ហូបជាច្រើន សុទ្ធតែជាម្ហូបខ្មែរ មានរសជាតិឈ្ងុយឆ្ងាញ់ ស្របតាមបរិយាកាសបែបស្រុកស្រែ ស្រស់ស្រាយ និងបរិយាកាសល្អ។

ម្យ៉ាងវិញទៀត មិនខុសពីសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ប៉ុន្មានទេ នៅឯបន្ទាយជ័យ ៨០២ មានជាកន្លែងបោះតង់ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ អាចអាំងសាច់ ជុំគ្នាធ្វើឱ្យបរិយាកាសកាន់តែសប្បាយមួយកម្រិតទៀត។ បន្ទាយជ័យ ៨០២ មានទីតាំងស្ថិតនៅ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម