KPT+
រឿងរ៉ាវ ៥ យ៉ាង ពីរាជបុត្រា Abdul Rahman ស្តេចប្រណាំងរថយន្តដ៏ខ្លាំងក្លា របស់ ម៉ាឡេស៊ី
ក្នុងនាមជាព្រះរាជបុត្រាទី៥ របស់ស្តេច ស៊ុលតង់ Ibrahim Ismail ព្រះរាជបុត្រ Tunku Abdul Rahman Hassanal Jeffri មានព្រះកិត្តិនាមល្បីល្បាញខ្លាំង ប៉ុន្តែក៏ពុំសូវជាមានសារព័ត៌មានណាចុះផ្សាយពីក្សត្រអង្គនេះដូចគ្នា។
ត្បិតថាព្រះរាជបុត្រ Tunku Abdul នៅឆ្ងាយពីបន្ទុកនៃមកុដរាជទាយាទក្ដី ប៉ុន្តែទិដ្ឋភាពនៃការរស់នៅរបស់ព្រះអង្គម្ចាស់អង្គនេះ គឺជាស្ដេចកីឡាករដ៏ក្លាហាន និងស្ថិតក្នុងចំណោមបញ្ជីរាជាដែលមានប្រជាប្រិយបំផុតលើបណ្ដាញសង្គមផងដែរ។ ខាងក្រោមនេះគឺជារឿងរ៉ាវដ៏សំខាន់៥យ៉ាងរបស់ព្រះរាជបុត្រ Tunku Abdul Rahman Hassanal Jeffri រហស្សនាមស្ដេចកីឡាខាងប្រណាំងរថយន្ត។

១ ទ្រង់ជាអ្នកបើកឡានប្រណាំង ដូចជីតារបស់ទ្រង់ដែរ
ត្រកូលរាជវង្សហាក់បីដូចជាមានទំនាក់ទំនងនឹងរថយន្តប្រណាំង ហើយរាជបុត្រ Tunku Abdul Rahman បានទទួលមរតកដែលចាំបាច់ត្រូវដើរពីក្រោយជីតារបស់ទ្រង់ដែលជាបុគ្គលស្នេហាកីឡាដ៏ងប់ងុល។ នៅខែមីនា ឆ្នាំ ២០១៩ បុត្រាអង្គនេះបានបង្ហាញខ្លួនដំបូងក្នុងនាមជាអ្នកបើកបរប្រណាំង អំឡុងពេលចាប់ផ្ដើមក្រុមប្រណាំងរបស់ទ្រង់លើកដំបូង។ ដូចជីតាទ្រង់ដែរគឺ Iskandar នៃ Johor ទ្រង់បានជ្រើសរើសប្រកួតប្រជែងក្នុងរថយន្ត Mercedes-Benz ។
២ ទ្រង់មានព្រះកិត្តិនាមថា ជាបិសាចល្បឿនដ៏ប៉ិនប្រសប់
ព្រះរាជបុត្រា Tunku Abdul Rahman ទ្រង់ក៏ត្រូវបានគេស្គាល់ថា ពូកែខាងកីឡាយ៉ាងហ្វាហាប់ដូចជា ជិះទូកក្ដោង ប្រណាំងម៉ូតូ និងថែមទាំងអាចគ្រប់គ្រងលើខ្នងសេះបានយ៉ាងស្ទាត់ជំនាញពេលកំពុងប្រកួតកីឡាប៉ូឡូផងដែរ។ ទ្រង់ក៏ជាអ្នកបើកបររថយន្តដ៏មានជំនាញយ៉ាងប៉ិនប្រសប់ ជារឿយៗតែងតែយកឈ្នះលើការប្រកួតជានិច្ច។

៣ ទ្រង់មានអ្នកតាមដានលើបណ្ដាញសង្គមមិនធម្មតានោះទេ
ព្រះអង្គមិនមែនជាបុគ្គលដែលលាក់លៀមខ្លួនពីប្រព័ន្ធផ្សព្វផ្សាយសង្គមដូចក្សត្រដ៏ទៃទេ។ ទ្រង់តែងរក្សាអ្នកតាមដានលើបណ្ដាញសង្គម Instagram ជិត ៥០០,០០០នាក់ ឲ្យមានភាពសប្បាយរីករាយជាមួយនឹងការបង្ហោះនៅរឿងរ៉ាវផ្ទាល់ខ្លួនរបស់ទ្រង់ទៅកាន់ហ្វេន។ ដូចអ្នកគាំទ្រទូទៅដែរ បុត្រាអង្គនេះតែងតែចែករំលែករូបថតដើរលេងជាមួយតារាល្បីៗដូចជាម្ចាស់ជើងឯក MotoGP Marc Marquez នៃប្រទេសអេស្ប៉ាញ និង Mick Doohan ប្រទេសអូស្ត្រាលី។
៤ ទ្រង់ត្រូវបានបង្រៀនឲ្យស្គាល់ព្រះរាជកិច្ចតាំងពីក្មេង
ក្រៅពីត្រូវបានគេស្គាល់ជាផ្លូវការថា Tunku Panglima នៃ Johor ព្រះរាជបុត្រ Tunku Abdul Rahman ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង និងជាមេបញ្ជាការ Grand Order of the Crown of Johor កាលពីនៅក្មេង ក្នុងឆ្នាំ ២០០៩ ហើយត្រូវបានតែងតាំងជាមេទ័ពនៅឆ្នាំ ២០១៥ ពេលទ្រង់មានព្រះជន្មត្រឹមតែ ២២ វស្សាប៉ុណ្ណោះ។ ទ្រង់បានស្លៀកពាក់ឯកសណ្ឋានយោធាដោយមោទនភាពជំនួសឲ្យសំលៀកបំពាក់ស៊ីវិល។ ទ្រង់ធ្លាប់បានមានព្រះរាជបន្ទូលនៅលើ Instagram ថា “ខ្ញុំពាក់ឯកសណ្ឋានរបស់ខ្ញុំដោយមោទនភាព ព្រោះខ្ញុំមានមោទនភាពចំពោះកងវរសេនាធំដែលខ្ញុំកំពុងបម្រើ ហើយក៏ដោយសារតែខ្ញុំទទួលបានស្លាប និងផ្លាកសញ្ញាដែលខ្ញុំមាននៅលើទ្រូងរបស់ខ្ញុំ – ខ្ញុំមិនពាក់វាគ្រាន់តែជាការតុបតែងនោះទេ”។

៥ ទ្រង់រក្សារបៀបរស់នៅសកម្មខ្លាំង
ដោយក្តីស្រឡាញ់របស់ទ្រង់ចំពោះកីឡាប៉ូឡូ និងការប្រណាំងរថយន្ត វាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលព្រះរាជបុត្រ Abdul Rahman មានផាសុកភាពនិងជឿជាក់ពេលនៅខាងក្រៅ។ ទ្រង់បានចំណាយពេលចុងសប្ដាហ៍នៅលើទីលានវាយកូនហ្គោល និងហែលទឹកក្នុងអាងមួយនៅឯគេហដ្ឋានផ្លូវការរបស់គ្រួសារ Istana Bukit Serene។

លើសពីនេះ ព្រះអង្គម្ចាស់វ័យក្មេងរូបនេះមានចរិតក្លាហាន និងមានការប្រកួតប្រជែងដ៏ខ្លាំងក្លា ព្រះអង្គម្ចាស់ស្រឡាញ់កីឡាដែលមានការប្រកួតប្រជែងជាច្រើនដូចជា ប៉ូឡូ វាយកូនហ្គោល ហែលទឹក ជិះកង់ បើកយន្តហោះ បើកបរទូកក្តោង ចូលរួមក្នុងការប្រកួតម៉ូតូថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សែរាជវង្សអាស៊ី ៥ អង្គ កំពុងល្បីល្បាញព្រះកិត្តិនាម លើបណ្ដាញសង្គមយ៉ាងខ្លាំងក្លា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ