KPT+
ភាពយន្តថ្មី ១០ រឿង នឹងផ្ទុះក្នុងឆ្នាំ ២០២៣ នេះ
ដើមឆ្នាំថ្មីនេះ Vogue បានទម្លាក់បញ្ជីរឿងដែលត្រៀមនឹងផ្ទុះក្នុងឆ្នាំ ២០២៣ ជាមួយនឹងថ្ងៃខែគេចេញផ្សាយ ៖
១. Chevalier (ថ្ងៃទី០៧ ខែមេសា)

Chevalier de Saint-Georges ជាតួអ្នកលេងវីយូឡុងកើតនៅការីបៀន និងត្រូវម្ចាស់ក្សត្រីនៃប្រទេសបារាំង Marie Antoinette សព្វព្រះរាជហឫទ័យ ។ រឿងនេះដឹកនាំសម្ដែងដោយ Stephen Williams ។
២. The Little Mermaid (ថ្ងៃទី២៦ ខែឧសភា)

គឺជារឿងថតឡើងវិញមានតារាសម្ដែង Halle Bailey ដើរតួជាមច្ឆា Ariel លោក Javier Bardem ជាព្រះបិតា និងអ្នកស្រី Melissa McCarthy ជាបិសាចមឹក Ursula ។
៣. Asteroid City (ថ្ងៃទី១៦ ខែមិថុនា)

Margot Robbie, Scarlett Johansson, Tilda Swinton និង Tom Hanks សុទ្ធតែជាតារាសម្ដែងជួរមុខបញ្ជី A មកផ្ដុំគ្នាថតរឿងមួយនេះ ។ រឿងនេះសម្ដែងពីព្រឹត្តិការណ៍ផ្លាស់ប្តូរពិភពលោកយ៉ាងអស្ចារ្យ ។
៤. Oppenheimer (ថ្ងៃទី២១ ខែកក្កដា)

តួ J Robert Oppenheimer សម្តែងដោយ Cillian Murphy អំពីការបង្កើតគ្រាប់បែកបរមាណូ។
៥. Barbie (ថ្ងៃទី២១ ខែកក្កដា)

មួយរឿងនេះនឹងបង្ហាញពីសម្លៀកបំពាក់ស្អាតៗប្លែកៗ ហើយតួ Barbie គឺសម្ដែងដោយ Margot Robbie ចំណែកឯ Ken វិញ សម្ដែងដោយ Ryan Gosling ។
៦. Challengers (ថ្ងៃទី១១ ខែសីហា)

Tashi សម្ដែងដោយ Zendaya ដើរតួជាអ្នកលេងកីឡាវាយកូនបាល់ ហើយប្រែក្លាយស្វាមីរបស់នាងពីអ្នកលេងធម្មតាទៅជាជើងឯក Grand Slam ដ៏ល្បីល្បាញលើពិភពលោក ។
៧. Dune វគ្គ ២ (ថ្ងៃទី០៣ ខែវិច្ឆិកា)

Paul Atreides សហការជាមួយ Chani និង Fremen ដើម្បីធ្វើការសងសឹកអ្នកសមគំនិតដែលបានបំផ្លាញគ្រួសាររបស់គាត់ ។ គាត់មាននាទីការពារអនាគតដ៏គួរឱ្យរន្ធត់ ហើយប្រឈមមុខនឹងជម្រើសរវាងសេចក្ដីស្រឡាញ់ និងជោគវាសនានៃសកលលោក ។
៨. The Ballad of Songbirds and Snakes (ថ្ងៃទី១៧ ខែវិច្ឆិកា)

The Ballad of Songbirds and Snakes គឺជាប្រលោមលោកបែបសកម្មភាព-ដំណើរផ្សងព្រេង និពន្ធដោយអ្នកនិពន្ធជនជាតិអាមេរិក Suzanne Collins ។
៩. Wonka (ថ្ងៃទី១៥ ខែធ្នូ)

រឿងនេះផ្តោតលើ Willy Wonka វ័យក្មេង និងរបៀបដែលគាត់បានជួប Oompa-Loompas នៅលើដំណើរផ្សងព្រេងដំបូងបំផុតរបស់គាត់ ។
១០. The Color Purple (ថ្ងៃទី២០ ខែធ្នូ)

និយាយអំពី ការតស៊ូពេញមួយជីវិតរបស់ស្ត្រីជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក រស់នៅភាគខាងត្បូងដើមទសវត្សរ៍ឆ្នាំ ១៩០០ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ត្រឹមរយៈពេល ១០ ថ្ងៃ រឿង Avatar វគ្គ ២ រកចំណូលបានរាប់លានដុល្លារឯណោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល