Connect with us

KPT+

១០ ចំណុចត្រូវដឹង មុនបាញ់ឡេស័រជម្រុះរោម

បានផុស

នៅ

វិធីជម្រុះរោមមានច្រើនណាស់ ប៉ុន្តែសម័យទំនើបមនុស្សចូលចិត្តប្រើឡេស័រជាងដោយសារតែប្រសិទ្ធិភាពខ្ពស់ និងការពាររោមមិនអោយដុះមកវិញ ។ យ៉ាងណាមិញ មុននឹងអ្នកសម្រេចចិត្តទៅបាញ់ឡេស័រ អ្នកគប្បីដឹងពី ១០ ចំណុចនេះសិន ៖

១. មិនសូវឈឺទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្លឺដែលយើងឃើញនឹងបំលែងទៅជាកម្ដៅទៅកម្ទេចគល់រោមចេញមិនឲ្យដុះវិញ ដូច្នេះអ្នកធ្វើសេវាកម្មនឹងមានទទួលអារម្មណ៍ឆក់ៗបន្តិចអំឡុងពេលបាញ់ ។

២. ត្រូវចំណាយពេលទើបបានផល

បន្ទាប់ពីធ្វើសេវាកម្មបាន ២-៣សប្ដាហ៍ទើបឃើញភាពខុសប្លែក សម្រាប់លទ្ធផលចុងក្រោយនឹងឃើញបន្ទាប់ពីបាញ់បាន ៨-១២ដង ។

៣. ត្រូវកោរឬឈូសរោមមុនបាញ់

ហាមដករោមមុនបាញ់ ដោយសារភ្លើងត្រូវការកម្ទេចគល់រោម បើគ្មានរោមទេពេលកំពុងបាញ់ទេវាគ្មានប្រសិទ្ធិភាពឡើយ ។ មួយវិញទៀតបាញ់ទាំងរោមនៅវែង ធ្វើឲ្យធុំឈ្ងៀម ឬរលាកស្បែក ។

៤. ហាមទៅហាត់ប្រាណភ្លាមៗ

កម្ដៅពីពន្លឺឡេស័រស្ថិតនៅស្បែករបស់អ្នកពេញ ២៤ម៉ោង អ្នកមិនត្រូវហាត់ប្រាណ សោណា ឬ មុជទឹកក្ដៅទេ ។ មិនដូច្នោះទេ អ្នកនឹងឆ្លងបាក់តេរី ឬ រលាកស្បែក ។

៥. ត្រូវចេះខ្លាចពន្លឺព្រះអាទិត្យ

ពេទ្យសើរស្បែកហាមអ្នកមិនឲ្យហាលថ្ងៃកាន់តែយូរកាន់តែល្អ សម្រាប់អ្នកមានស្បែកខ្លោចដោយសារកម្ដៅថ្ងៃវិញមិនទាន់អាចទទួលសេវាកម្មបានឡើយ ។

៦. បាញ់មិនស្រួលអាចដុះវិញលើសដើម

ការបាញ់ឡេស័រតម្លៃថ្លៃមិនប្រាកដថាមានប្រសិទ្ធិភាពទេ អាស្រ័យលើសាមីខ្លួនទាំងស្រុង ។ អ្នកខ្លះទទួលប្រសិទ្ធិភាព ខ្លះទៀតដុះកាន់តែច្រើន និងខ្លះទៀតគ្មានផលអ្វីទាំងអស់ ។

៧. អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរផលិតផល

ហាមប្រើប្រាស់ ស្ក្រាប់, អាស៊ីត glycolic, និងគ្រីម retinol creams បន្ទាប់ពីបាញ់បានពីរថ្ងៃ ។ ជាពិសេសហាមជម្រុះកោសិកា និងប្រើប្រាស់ពណ៌លាបស្បែកបន្ទាប់ពីបាញ់បានពីរសប្ដាហ៍ ។

៨. មានអត្ថប្រយោជន៍ផ្សេងៗទៀត

ការបាញ់ឡេស័រជួយព្យាបាលរលាកគល់រោម ធ្វើឲ្យស្បែកម៉ត់រលោង និងកាត់បន្ថយរោមបានរហូត ។

៩. ធ្វើបានគ្រប់សម្បុរ 

កាលពីជំនាន់មុនមិនសូវទំនើបទើបគេមិនណែនាំឲ្យអ្នកសម្បុរខ្មៅទៅប្រើសេវាកម្ម ព្រោះខ្លាចម៉ាស៊ីនចាប់ពណ៌ខុស ។

១០. មិនមានប្រសិទ្ធិភាពពេញមួយជីវិតទេ

ជាការពិតណាស់អ្នកមិនអាចបំបាត់វាទាំងស្រុងនោះទេ មិនយូរមិនឆាប់រោមនឹងដុះមកវិញគ្រាន់តែក្នុងបរិមាណតិចជាងមុនប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ របៀបជម្រុះរោមលើរាងកាយ មួយណាល្អជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥២ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម