KPT+
មកដឹងពីអាយុកាលម៉ាកនាឡិកាដែលចាស់ជាងគេនៅលើពិភពលោកនេះ
សិល្បៈនៃការផលិតនាឡិកាដៃ មានជាច្រើនសតវត្សរ៍មកហើយ។ ក្រុមហ៊ុនជាច្រើនបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន និងនៅតែមានសកម្មភាពផលិតនាឡិកាបន្តមកទល់សព្វថ្ងៃនេះ។
ខាងក្រោមជាម៉ាកនាឡិកាដៃចំណាស់ជាងគេបំផុតនៅលើពិភពលោក ៖
១. BlancpainBlancpain ១៧៣៥

ក្រុមហ៊ុននេះបានចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ ១៧៣៥ នៅពេលដែលស្ថាបនិកលោក Jehan-Jacques Blancpain បានបើកសិក្ខាសាលានៅក្នុងផ្ទះផ្ទាល់របស់លោក ដែលមានមូលដ្ឋាននៅទីក្រុង Villeret ប្រទេសស្វីសដែល។
នាឡិកា Blancpain បានផលិត តាមសំណើរបស់កងទ័ពជើងទឹកបារាំងម្នាក់ ដែលនៅពេលនោះកំពុងស្វែងរកនាឡិកាដែលអាចទុកចិត្តបាន រឹងមាំនិងអាចទប់ទល់ជាមួយនឹងប្រតិបត្តិការក្រោមទឹកដ៏ស្វិតស្វាញរបស់ខ្លួន។
២. Favre-Leuba ១៧៣៧

Favre-Leuba នៅតែផលិតនាឡិកានិងមានប្រតិបត្តិការរបស់ខ្លួនដែលកំពុងដំណើរការ ប៉ុន្តែប្រភេទនាឡិកានេះ ហាក់មិនសូវមានភាពល្បីល្បាញដូចម៉ាកនាឡិកាចាស់ៗមួយចំនួនទៀតនោះទេ។
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៧៣៧ នៅពេលដែលលោក Abraham Favre បានចុះឈ្មោះជាអ្នកផលិតនាឡិកានៅ Le Locle ប្រទេសស្វីស។
Abraham ចាប់ផ្ដើមអាជីវកម្មផលិតនាឡិកាផ្ទាល់ខ្លួន រហូតបន្តតំណែងឲ្យកូនប្រុសនិងចៅប្រុសលោកថែរក្សាអាជីវកម្មនេះឲ្យនៅទល់សព្វថ្ងៃនេះ។
៣. Jaquet Droz ១៧៣៨

ក្រុមហ៊ុននេះបានបង្កើតឡើងដោយលោក JPierre Jaquet Droz ក្នុងឆ្នាំ ១៧៣៨ នៅពេលដែលលោកបានចាប់ផ្ដើមផលិតនាឡិកានៅ La Chaux-de-Fonds ប្រទេសស្វីស។ លោកផលិតចេញដោយការផ្ដោតជាពិសេសទៅលើសិល្បៈនៃការមើលពីពេលវេលាដ៏អាថ៌កំបាំង។
៤. Ferdinand Berthoud ១៧៥៣

Ferdinand Berthoud ស្ថិតនៅលំដាប់ទី៤ ក្នុងចំណោមម៉ាកនាឡិកាចាស់ជាងគេនៅលើពិភពលោក។
ស្ថាបនិក Ferdinand Berthoud បានបើកសិក្ខាសាលាមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ ១៧៥៣។ Berthoud គឺជាអ្នកវិទ្យាសាស្ត្រនិងជាអ្នកផលិតនាឡិកា ដែលធ្វើការឲ្យកងទ័ពជើងទឹកបារាំង។
៥. Vacheron Constantin១៧៥៥

Vacheron Constantin គឺជាក្រុមហ៊ុននាឡិកាចំណាស់ទី ៥ នៅលើពិភពលោក និងជាក្រុមហ៊ុនដែល Constantin គ្រប់គ្រងផ្លូវរបស់ខ្លួន ឆ្លងកាត់ព្យុះទាំងអស់ទោះបីជាក្រុមហ៊ុនមានបញ្ហាច្រើនលើកច្រើនសារក៏ដោយ។
Vacheron Constantin មានភាពល្បីល្បាញដោយសារពេលវេលានិងភាពស្មុគស្មាញនៃគំនិតច្នៃប្រឌិតរបស់អ្នកផលិត។
នាឡិកានេះបានបង្កើតឡើងដោយលោក Jean-Marc Vacheron នៅឆ្នាំ ១៧៥៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលផលិតនាឡិកាស្វីស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖millenarywatches
ចុចអាន៖មហាសេដ្ឋីបច្ចេកវិទ្យាទាំងនេះបានផ្លាស់ប្ដូរអនាគតរបស់មនុស្សជាតិ
ចុចអាន៖ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ