Connect with us

KPT+

មក​ដឹង​ពី​អាយុកាល​ម៉ាក​នាឡិកា​ដែល​ចាស់​ជាង​គេ​​នៅ​លើ​ពិភពលោក​នេះ

បានផុស

នៅ

សិល្បៈ​នៃ​ការ​ផលិត​នាឡិកា​ដៃ​ មាន​ជាច្រើន​សត​វត្សរ៍​មក​ហើយ។  ក្រុមហ៊ុន​ជា​ច្រើន​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​​ និង​នៅ​តែ​មាន​សកម្មភាព​ផលិត​នាឡិកា​បន្តមកទល់​សព្វថ្ងៃ​នេះ​។

ខាងក្រោម​ជា​ម៉ាក​នាឡិកាដៃ​ចំណាស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ៖

១. BlancpainBlancpain ១៧៣៥

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​​នៅ​ឆ្នាំ ១៧៣៥ នៅ​ពេល​ដែល​ស្ថាបនិក​លោក Jehan-Jacques Blancpain បាន​បើក​សិក្ខា​សាលា​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​របស់​លោក ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Villeret ប្រទេស​ស្វីស​ដែល។

នាឡិកា Blancpain  បាន​ផលិត តាម​សំណើ​របស់​កងទ័ព​ជើង​ទឹក​បារាំង​ម្នាក់​ ដែល​នៅ​ពេល​នោះ​កំពុង​ស្វែងរក​នាឡិកា​ដែល​អាច​ទុកចិត្ត​បាន​ រឹងមាំ​និង​អាច​ទប់ទល់​ជាមួយ​នឹង​ប្រតិបត្តិការ​ក្រោម​ទឹក​ដ៏​ស្វិតស្វាញ​របស់​ខ្លួន។

២. Favre-Leuba  ១៧៣៧

Favre-Leuba នៅ​តែ​ផលិត​នាឡិកា​និង​មាន​ប្រតិបត្តិការ​របស់​ខ្លួន​ដែល​​កំពុង​ដំណើរការ​ ប៉ុន្តែប្រភេទ​នាឡិកា​នេះ​ ហាក់​មិន​សូវ​មាន​ភាព​ល្បីល្បាញ​ដូច​ម៉ាក​នាឡិកា​ចាស់ៗ​មួយ​ចំនួន​ទៀត​នោះទេ។

ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៧៣៧ នៅ​ពេល​ដែល​លោក ​Abraham Favre បាន​ចុះឈ្មោះ​ជា​អ្នក​ផលិត​នាឡិកា​នៅ Le Locle ប្រទេស​ស្វីស។

Abraham ចាប់ផ្ដើម​អាជីវកម្ម​ផលិត​នាឡិកា​ផ្ទាល់ខ្លួន​ រហូត​បន្ត​តំណែង​​ឲ្យ​កូនប្រុស​និង​ចៅប្រុស​លោក​ថែរក្សា​អាជីវកម្ម​នេះ​ឲ្យ​នៅ​ទល់​សព្វ​ថ្ងៃនេះ។

៣. Jaquet Droz ១៧៣៨

ក្រុមហ៊ុន​នេះ​បាន​បង្កើត​ឡើង​ដោយ​លោក  JPierre Jaquet Droz ក្នុង​ឆ្នាំ ១៧៣៨ នៅ​ពេល​ដែល​លោក​បាន​ចាប់ផ្ដើម​ផលិត​នាឡិកា​នៅ La Chaux-de-Fonds ប្រទេស​ស្វីស។  លោក​ផលិត​ចេញ​ដោយ​ការ​ផ្ដោត​ជា​ពិសេស​ទៅ​លើ​សិល្បៈ​នៃ​ការ​មើល​ពី​ពេល​វេលាដ៏​អាថ៌កំបាំង។

៤. Ferdinand Berthoud ​១៧៥៣

Ferdinand Berthoud ស្ថិតនៅ​លំដាប់ទី៤ ក្នុងចំណោមម៉ាកនាឡិកាចាស់​ជាងគេ​នៅ​លើ​ពិភពលោក។
ស្ថាបនិក Ferdinand Berthoud បាន​បើក​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ​ក្នុង​ឆ្នាំ ១៧៥៣។  Berthoud  គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​និង​ជា​អ្នក​ផលិត​នាឡិកា​ ដែល​ធ្វើការ​ឲ្យ​កងទ័ព​ជើង​ទឹក​បារាំង។

៥. Vacheron Constantin១៧៥៥

Vacheron Constantin គឺ​ជា​ក្រុមហ៊ុន​នាឡិកា​ចំណាស់​ទី ៥ នៅ​លើ​ពិភពលោក ​និង​ជា​ក្រុមហ៊ុន​ដែល​ Constantin គ្រប់គ្រង​ផ្លូវ​របស់​ខ្លួន ​ឆ្លង​កាត់​ព្យុះ​ទាំងអស់​ទោះបី​ជា​ក្រុមហ៊ុន​មាន​បញ្ហា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ។

Vacheron Constantin មាន​ភាព​ល្បីល្បាញ​ដោយសារ​ពេលវេលា​និង​ភាព​ស្មុគស្មាញ​នៃ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ផលិត។

នាឡិកា​នេះ​បាន​បង្កើត​ឡើង​ដោយ​លោក Jean-Marc Vacheron នៅ​ឆ្នាំ ១៧៥៥  នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​ ដែល​សព្វថ្ងៃ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​ផលិត​នាឡិកា​ស្វីស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖millenarywatches

ចុចអាន៖មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំងនេះបានផ្លាស់ប្ដូរ​អនាគត​របស់​មនុស្ស​ជាតិ

ចុចអាន៖ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម