Connect with us

KPT+

មកដឹងពីផលអាក្រក់ពីការបកមុន ៥ ចំណុច

បានផុស

នៅ

ស្បែកមុខម៉ត់រលោងគឺជាបំណងប្រាថ្នាមនុស្សគ្រប់រូប សូម្បីតែមុនក្បាលខ្មៅមួយគ្រាប់ក៏មិនចង់មានដែរទើបនាំគ្នាញិច កេះ បករហូតមិនឈប់ ។ ការប្រើសន្ទះបកមុនជាវិធីពេញនិយមមួយ ប៉ុន្តែវាប៉ះពាល់ណាស់ដល់ស្បែកដូចជា ៖ 

១. សន្ទះបកមុនធ្វើឲ្យស្បែករលាក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ទះបកមុនមានផ្ទុកសារធាតុគីមី និងសារធាតុសំយោគរួមមាន : POLYQUATERNIUM-37, ស៉ីលីកា, ទឹក, GLYCERIN, ប៉ូលីស៉ីលីកូន-១៣, PEG-12 DIMETHICONE, ទីតាញ៉ូមឌីអុកស៉ីត ,HAMAMELIS VIRGINIANA (WITCH HAZEL) EXTRACT, BUTYLENE GLYCOL, STEARYL GLYCYRRHETINATE, និងមេទីលបារ៉ាបែន ។ គ្រឿងផ្សំដំបូងគេ Polyquaternium-37 ស្អិតជាប់រន្ធរោមដើម្បីដកមុនចេញពីរន្ធរោម ថែមទាំងធ្វើឲ្យរន្ធរោមរីកធំទៀងផង ។

២. បំផ្លាញស្បែកខ្សោយដោយបកទាំងស្បែក និងរោម

ការប្រើប្រាស់សន្ទះបកមុនធ្វើឲ្យមុខកាន់តែងយ៉ាប់ រលាក ឬរមាស់ ។ បើអ្នកមានស្បែកងាយប្រតិកម្ម និងជំងឺសើរស្បែកនោះសារធាតុ Polyquaternium-37 អាចបណ្ដាលឲ្យចេញមុន និងរលាកជាមិនខាន ។ មនុស្សមួយចំនួនមានសរសៃឈាមខូច ឬ រ​ហែក​រន្ធ​ញើស ដែលមានន័យថាខូចកោសិកាស្បែកស្រាប់នាំឲ្យឆាប់ជ្រួញបន្ទាប់ពីប្រើបន្ទះបកជាងធម្មតា ។

៣. គ្មានសមត្ថភាពកាត់បន្ថយមុនក្បាលខ្មៅ

មុនក្បាលខ្មៅដែលបកទៅហើយនឹងចេញមកវិញក្នុងចំនួនដដែល ឬ ច្រើនជាងនេះដោយសារតែសារធាតុកខ្វក់ និងខ្លាញ់នៅក្នុងរន្ធមិនបានអស់ទៅតាមមុនក្បាលខ្មៅទេ ។ 

៤. ឈឺសាច់ហើយ បាត់មុនតែមួយរយៈ

ក្នុងរយៈពេលមួយថ្ងៃទៅពីរថ្ងៃ មុនដែលបកទៅបាត់នឹងផ្ដុំគ្នាម្ដងទៀត ។ អ្នកខ្លះស្ទីមមុខមុនបកមុនដោយគិតថានឹងដោយឬស តែការពិតគ្រាន់តែបកបានច្រើនជាងមុនប៉ុណ្ណោះ ។

៥. ប៉ះពាល់បរិស្ថាន

តើមួយឆ្នាំៗអ្នកប្រើប្រាស់សន្ទះនេះអស់ប៉ុន្មានសន្ទះ ចុះមនុស្សប៉ុន្មានអ្នកដែលប្រើប្រាស់វា ? ជាពិសេសពិបាកកែច្នៃឡើងវិញ ខុសពីសំបកដក និងប្រអប់ផលិតផលផ្សេងៗ ។

ក្រៅពីសន្ទះបកមុន នៅមានវិធីច្រើនទៀតដើម្បីទប់ទល់ជាមួយមុនក្បាលខ្មៅគឺ ការលាងសម្អាតមុខពីរតង់ ទឹកជូត និងការជម្រុះកោសិកាចាស់ទៀងទាត់ល្អ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ កម្ចាត់មុនក្បាល ស តាមតិចនិកធម្មជាតិងាយៗទាំង ៣ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម