KPT+
ក្មេងជំទង់ចាប់ផ្ដើមខ្វល់ពីមតិអ្នកដទៃ ដោយសារបណ្ដាញសង្គមអនឡាញ
ការសិក្សានេះគេសង្កេតទៅលើក្រុមក្មេងជំទង់ចំនួន ១៦៩នាក់ មានអាយុពី ១២ ទៅ ១៥ ឆ្នាំ ចំពោះការប្រើប្រាស់ Facebook, Instagram និង Snapchat ជាដើម ។

យោងតាមមតិអ្នកវិទ្យាសាស្ត្រសរសៃប្រសាទនៅសាកលវិទ្យាល័យ North Carolina នៅក្នុងការសិក្សាដែលចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុង JAMA Pediatrics បានឲ្យដឹងថា “ទម្លាប់តាមដានបណ្ដាញសង្គមពីក្មេងទៅតែងទទួលទំនាក់ទំនងពីការប្រតិកម្ម និងមតិរបស់មិត្តក្នុងអនឡាញ ហើយនាំឲ្យផ្លាស់ប្ដូរខួរក្បាលជាអចិន្ត្រៃយ៍ពីគំនិត ផ្លូវចិត្ត និងអាកប្បកិរិយា” ។

ពាក្យថា “ទម្លាប់” ខាងលើគេសម្ដៅទៅលើការឆែកបណ្ដាញសង្គមខ្លួនឯងច្រើនជាង ១៥ដង ក្នុងមួយថ្ងៃ ជាពិសេសងាយប្រតិកម្មទៅនឹងមតិមិត្តភក្ដិនៅក្នុងអនឡាញជាងខាងក្រៅ ។ ការស្កេនខួរក្បាលបង្ហាញឲ្យឃើញអំពី ការកើនឡើងនៃសកម្មភាពនៃការទាក់ទងនឹងដំណើរការឆ្លើយតប, ការផ្ដោតអារម្មណ៍, និងការត្រួតពិនិត្យ ហើយអ្នកស្រាវជ្រាវសង្កេតឃើញថា ក្មេងៗឆាប់ប្រតិកម្ម និងរស់នៅខ្វល់ខ្វាយពីការយល់ឃើញរបស់អ្នកដទៃគួរឲ្យព្រួយបារម្ភ ។ ដុកទ័រ Eva Telzer មានប្រសាសន៍ថា “ក្មេងជំទង់ណាដែលមានទម្លាប់ប្រើប្រាស់បណ្ដាញសង្គមជាប្រចាំកំពុងតែបង្ហាញពីការផ្លាស់ប្ដូរការឆ្លើយតបក្នុងខួរក្បាលគួរឲ្យកត់សម្គាល់ លើសពីនេះវាអាចមានផលវិបាករយៈពេលវែងរហូតដល់ធំពេញវ័យទៀតផង” ។

ចុងក្រោយ ដុកទ័រ Eva បានលើកឡើងថា “ប្រតិកម្មរបស់អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមជាទម្លាប់មិនល្អ ក៏មិនអាក្រក់ដែរ គ្រាន់តែជាការសម្របខ្លួនទៅនឹងការរស់នៅអាស្រ័យទំនាក់ទំនងខ្លាំងប៉ុណ្ណោះ” ។ យ៉ាងណាក្ដី ការរស់នៅរបស់យើងគ្រប់គ្នាមិនគួរពឹងផ្អែកលើគំនិតអ្នកដទៃនោះទេ យើងគួររស់នៅជាខ្លួនឯងដោយសប្បាយចិត្តទើបជីវិតមានន័យ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ បណ្ដាញសង្គម អាចឲ្យក្មេងជំទង់ខ្លះ មិនពេញចិត្តជីវិតខ្លួនឯង
ចុចអាន ៖ ព័ត៌មានផ្ទាល់ខ្លួនទាំង ៥ មិនគួរបង្ហាញតាមបណ្ដាញសង្គមទាល់តែសោះ

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច