KPT+
លម្អិតរឿងរ៉ាវ ៥ យ៉ាង ពីអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ក្សត្រមានទេពកោសល្យខាងសិល្បៈ
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី គឺជាព្រះរាជនត្តា (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តមសីហនុ ពោលគឺជាព្រះបុត្រានៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះបិតារបស់ទ្រង់គឺ ឯកឧត្ដម កែវ ពុធរស្មី។
អ្នកអង្គម្ចាស់រូបនេះ គឺជាសែរាជវង្សទី១ដែលមានទេពកោសល្យខាងសិល្បៈ ហើយកាលពីពេលថ្មីៗនេះ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវបានជ្រើសរើសជាតួអង្គឯក ក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយនៅលើទឹកដីសហរដ្ឋអាមេរិក ដែលមានចំណងជើងថា “1660 Vine” ផលិតដោយផលិតកម្ម PhilmCo Media។
ខាងក្រោមនេះគឺជា រឿងរ៉ាវលម្អិត ៥ យ៉ាង ពីអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ក្សត្រមានទេពកោសល្យខាងសិល្បៈដ៏អស្ចារ្យ។
១ ស្ដេចបានប្រទានងារឲ្យទ្រង់លើកដំបូង
ទ្រង់ប្រសូតក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងចាកាតា ខណៈពេលដែលបិតាទ្រង់ គឺជាទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវបានដំឡើងឋានន្តរសក្ដិជាព្រះអង្គម្ចាស់វ័យក្មេងដោយព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

២ ទ្រង់បានសិក្សានៅប្រទេសផ្សេងៗគ្នា
អ្នកអង្គម្ចាស់បានចំណាយពេលកាលពីកុមារភាពរបស់ទ្រង់ នៅក្នុងប្រទេសកំណើតរបស់ទ្រង់ ពេលបញ្ចប់ការសិក្សានៅសាលាអន្តរជាតិភ្នំពេញ ក្រោយមកទ្រង់បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងអាល្លឺម៉ង់ ដើម្បីសិក្សាបន្ត។ យ៉ាងណាមិញទ្រង់មិនបានចំណាយពេលយូរនៅទីនោះឡើយ ដោយអ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី បានចាប់អាជីពសម្ដែង ហើយសម្រេចព្រះទ័យផ្លាស់ទៅសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៧ ទ្រង់បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាសិល្បៈល្ខោនអាមេរិក នៅឯ American Academy of Dramatic Arts នៅ New York។
៣ ទ្រង់មានរូបរាងសង្ហា និងទេពកោសល្យខ្ពស់
បន្ទាប់ពីការដឹកនាំរបស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបម្រើការជាទូតវប្បធម៌ និងជាគ្រូបង្រៀនរបាំបុរាណកាលពីក្មេង អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានបន្តអាជីពក្នុងវិស័យសិល្បៈ។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បច្ចុប្បន្ននេះបានចាប់អាជីព និងច្រៀងនៅលើឆាក ក៏ដូចជានៅមុខកាមេរ៉ា។ នៅពេលដែលជីតារបស់ទ្រង់ គឺព្រះបាទនរោត្តសីហនុនៅមានព្រះជន្ម ទ្រង់ក៏ពេញចិត្តនឹងទេពកោសល្យ និងជំនាញរបស់ចៅប្រុសទ្រង់ផងដែរ។
៤ ទ្រង់ជាអ្នកកំណត់ពេលវេលាដោយអង្គឯង
ទោះបីជាទ្រង់បានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្តូរនៅអាមេរិកក៏ដោយ ក៏អ្នកអង្គម្ចាស់ដ៏មានទេពកោសល្យរូបនេះ នៅតែរីករាយនឹងការធ្វើដំណើរជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ៗ ទៅទស្សនាប្រទេសអឺរ៉ុប ប្រទេសបារាំង និងសាធារណរដ្ឋឆេក ក៏ដូចជាប្រទេសចិនផងដែរ។ នៅថ្ងៃឈប់សម្រាក ទ្រង់តែងចំណាយពេលជាមួយក្រុមព្រះរាជវង្សានុវង្សនៅកម្ពុជាជានិច្ច។

៥ ទ្រង់ជាក្សត្រស្វែងរកដំណើរផ្សងព្រេង
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី តែងតែស្វែងយល់ពីរឿងថ្មីៗ ដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ដូចជាលោតឆ័ត្រយោង ជិះសេះ និងមុជទឹកក្នុងពិភពបាតសមុទ្រ។
មកដល់បច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវបានប្រជានុរាស្រ្តខ្មែរពេញចិត្តនិងគោរពស្រលាញ់ទ្រង់ពាសពេញប្រទេស។ក្រៅពីមានចំណេះដឹងខ្ពង់ខ្ពស់ អ្នកអង្គម្ចាស់ក៏ជាក្សត្រដែលត្រួសត្រាយផ្លូវលើវិថីសិល្បៈដោយអង្គឯងរហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទឹកដីអាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?