KPT+
គន្លឹះនៃការចាប់ផ្ដើមសន្សំលុយ បែបសាមញ្ញៗ
លុយ ជាអ្វីដែលគេទទួលស្គាល់ជាទូទៅសម្រាប់ការដោះដូរទំនិញ សេវាកម្ម និងការទូទាត់បំណុល វាពិតជាមានសារៈ សំខាន់ខ្លាំងណាស់ នៅក្នុងសេដ្ឋកិច្ច និងការរស់នៅរបស់យើងម្នាក់ៗ។ ប្រសិនអ្នកមានចំណូលទាប ហើយជាប់បំណុលគេទៀត ចង់សន្សំលុយ ឬប្រាក់ តើគួរធ្វើដូចម្ដេច? ខាងក្រោមនេះជា ៤ គន្លឹះងាយៗ ក្នុងការចាប់ផ្ដើមសន្សំលុយ
១. ចាប់ផ្ដើមកត់ត្រាការចំណាយ
មុនចាប់ផ្ដើមសន្សំប្រាក់ ត្រូវស្វែងយល់ថា តើអ្នកចំណាយប៉ុន្មានក្នុងមួយខែៗ។ អ្នកអាចកត់ត្រាការចំណាយលើសៀវភៅ ក្រដាស ឬកម្មវិធីកត់ត្រាលើស្មាតហ្វូនជាដើម។ ចំពោះការចំណាយ ដែលអ្នកត្រូវកត់ត្រាមានដូចជា៖ ម្ហូបអាហារ គ្រឿងទេស សំលៀកបំពាក់ របស់ប្រើប្រាស់ និងប្រាក់កម្ចីផ្សេងៗ ក្រោយមកធ្វើការបូកសរុបចំនួននីមួយៗ។
២. សន្សំ
ក្រោយដឹងពីអ្វី ដែលត្រូវចំណាយក្នុងមួយខែៗហើយ អ្នកអាចចាប់ផ្ដើមសន្សំប្រាក់បានហើយ។ ចូរសន្សំប្រាក់របស់អ្នកឲ្យបានយ៉ាងហោចណាស់ ១៥ ភាគរយ នៃប្រាក់ចំណូលប្រចាំខែ។
៣. ការទិញមាសទុក
ប្រសិនបើការសន្សំប្រាក់របស់អ្នកជាលុយសុទ្ធ ឬដាក់ក្នុងធនាគារហើយ ចេះតែដកចំណាយវិញនោះ អ្នកអាចយកលុយដែលទុកសន្សំនោះ ទៅទិញមាសវិញក៏បាន។
ការទិញមាសទុក គឺជាចំណុចមួយដែលល្អបំផុតក្នុងការសន្សំលុយ បើទោះបីទិញ ១ ហ៊ុន ឬ ១ ជី ក្ដី។ ក្នុងមួយខែ អ្នកអាចទិញមាសទុកបានយ៉ាងហោច ១ ហ៊ុន ឬ ១ ជី។ សន្សំទុកតាមគម្រោងរយៈពេលខ្លី ឬ វែង របស់អ្នក។ ពេលមាសឡើងថ្លៃ អ្នកអាចយកវាទៅលក់យកលុយធ្វើដើមទុនរកស៊ី ទិញដី ។ល។ ពេលនោះចំណូលរបស់អ្នក នឹងកើនឡើងបន្ថែមទៀត។
មិនត្រឹមតែប៉ុណ្ណឹងទេ មាស នៅពេលមានវិបត្តិអាសន្នណាមួយកើតឡើង ក៏អ្នកអាចយកវាទៅដោះដូរក្នុងការទិញទំនិញបានដែរ។
មាស ត្រូវបានគេចាត់ទុកជារ៉ែលោហៈមួយដ៏មានតម្លៃជាងគេបំផុត។ មាស ត្រូវបានគេយកទៅប្រើប្រាស់ច្រើនមុខប្រចាំថ្ងៃ និងជាទ្រព្យសម្បត្តិមួយប្រភេទ ដែលធនាគារជាតិ និងរដ្ឋាភិបាលប្រទេសនានា ធ្វើការទិញស្តុកទុកនាពេលជួបវិបត្តិសេដ្ឋកិច្ចក្នុងសកលលោកម្តងៗ ផងដែរ។
៤. ការតាំងចិត្ត
ដ្បិតតែអ្នកមានគម្រោងក្នុងការចង់សន្សំលុយពិតមែន ទោះដោយវិធីសាស្ត្រណាក៏ដោយ បើគ្មានការតាំងចិត្តទេ នោះកុំសង្ឃឹមជោគជ័យ។ ត្រូវព្យាយាមអត់ធ្មត់ឲ្យបាន ចំពោះចំណង់ដែលមិនសមហេតុផល(អត់ប្រយោជន៍)។
គន្លឹះងាយៗទាំងអស់ខាងលើនេះ អាចយកទៅសាកល្បងបាន ចំពោះអ្នកដែលមានចំណូលតិច តែមិនដឹងពីរបៀបសន្សំ៕
អត្ថបទ ៖ ពិសី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ