Connect with us

KPT+

ទស្សនារូបភាពតារាបង្ហាញម៉ូដ ជាសត្វបក្សី

បានផុស

នៅ

លោក Alex ten Napel ជា អ្នកជំនាញថតរូបសត្វបក្សីដែលមានបទពិសោធន៍ដើរប្រឡូកវិស័យចម្ការចិញ្ចឹមសត្វបក្សីតាំងពី ២០១៤ បាននិយាយថា “សត្វមាន់មិនត្រឹមតែជាសត្វផ្ដល់ស៊ុតនោះទេ” ។ ការងារថតរូបរបស់លោក Alex រាល់ថ្ងៃនេះគឺទទួលឥទ្ធិពលពីវិចិត្រករ Melchior d’Hondecoeter ជនជាតិហូឡង់ក្នុងសតវត្សរ៍ទី ១៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ឃើញ​នៅ​ក្នុង​រូបថត​គឺ​ជា សត្វ​មាន់​​មាន​មោទនភាព ឬ​ជា​សត្វ​គួរ​ឱ្យ​អស់​សំណើច​” គាត់បន្តទៀតថា “ពួកគេអាចក្លាយជាអ្នកហាត់កាយសម្ព័ន្ធ ឬអ្នករាំរបាំបាឡេ មិន​មែន​ជាសត្វទូទៅ​​ដែល​មនុស្ស​ភាគ​ច្រើន​គិតរាក់ៗ​ទេ” ។

ខណៈសត្វនីមួយៗមានបុគ្គលិកលក្ខណៈខុសៗគ្នា លោក Alex បានសង្កេតឃើញថាមាន់ឈ្មោលមានរូបរាងធំ ស៉ីកាមេរ៉ា និងសង្ហាតែម្ដង ។ ប៉ុន្តែមាន់ញីបែរជាមានភាពទាក់ទាញជាងមាន់ឈ្មោលធ្វើឲ្យលោក Alex និយាយថា “ខ្ញុំមានក្ដីអាណិតស្រលាញ់មេមាន់ ព្រោះពួកគេងាយរងគ្រោះណាស់ ធ្វើឲ្យខ្ញុំចង់ការពារពួកគេមែនទែន” ។

យ៉ាងណាក្ដីអ្នកថតរូបដដែលនេះ ធ្លាប់ផ្តោតថតលើមនុស្សអស់រយៈពេល ២៥ឆ្នាំ មកហើយ ។ គាត់​និយាយ​ថា សត្វ​មាន់បង្កើនចំណង់​ចំណូល​ចិត្ត​របស់​ខ្លួនក្នុងការ​ថត​រូប​ ទោះបីជាវាពិបាកថតប៉ុណ្ណាក៏ដោយ។ លោកបន្ថែមទៀតថា “រូបរាល់សន្លឹកសុទ្ធតែជាអំណោយពីសត្វមាន់ទើបថតបាន” ។

ក្រៅពីប្រធានបទ “សត្វបក្សី” Alex ហាក់បីដូចជាលែងចាប់អារម្មណ៍នឹងការថតរូបផ្សេងៗទៀតសោះ ដល់ថ្នាក់ដាក់ចិត្តថតរហូតដល់ថតលែងបានទៀតផង ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកស្គាល់ សត្វជៀមស្អាត និងថ្លៃបំផុតលើលោក

ចុចអាន ៖ មកស្គាល់អ្នកជំនាញកាត់រោមសត្វចិញ្ចឹមឲ្យដូចសត្វក្នុងសួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ២៣ នាទីutes មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៥៨ នាទីutes មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម