KPT+
រ៉ូបដែលព្រះនាង Diana សព្វព្រះរាជហឫទ័យ ជិតដល់ថ្ងៃដេញថ្លៃហើយ
ក្នុងឆ្នាំ ១៩៩៧ មុនការសោយទិវង្គត ព្រះនាង Diana បានអង្គុយថតរូបដោយ Mario Testino សម្រាប់ទស្សនាវដ្ដី Vanity Fair ។ ក្នុងចំណោមសម្លៀកបំពាក់ជាច្រើនរបស់ទ្រង់មានរ៉ូបរាងផ្កាធូលីបមួយច្នៃឡើងដោយលោក Victor Edelstein ធ្វើពីសូត្រកាមេញីជាមួយនឹងឡេវមាស ៣គ្រាប់នៅពីក្រោយ ។


វាជារ៉ូបដ៏លេចធ្លោមួយក្នុងចំណោមរ៉ូបជាច្រើនរបស់ព្រះនាង ទ្រង់ធ្លាប់ស្លៀកវាដើម្បីថតរូបជាមួយព្រះអង្គម្ចាស់ Charles ក្នុងឆ្នាំ ១៩៩១ ដោយមានព្រះអង្គម្ចាស់ Snowdon ជាអ្នកថត ។ នៅឆ្នាំដដែលនោះ វិចិត្រករ Douglas Hardinge Anderson បានគូររូបព្រះនាងស្លៀករ៉ូបស្វាយខាងលើនេះម្ដងទៀតដើម្បីដាក់តាំងនៅមន្ទីរពេទ្យ Royal Marsden (ជាមន្ទីរពេទ្យដែលទទួលជំនួយពីព្រះនាង) ។ ក្រោយមក ក្នុងឆ្នាំ ១៩៩៨ ក្រុមហ៊ុនផលិតតុក្កតា Franklin Mint ក៏ធ្វើតុក្កតាព្រះនាង Diana ស្លៀករ៉ូបស្វាយនេះជាផលិតផលចំនួនមានកំណត់ទៀតផង ។

យ៉ាងណាមិញ រ៉ូបនេះត្រូវបានគេដាក់ដេញថ្លៃនៅថ្ងៃទី២៧ ខែមករា ខាងមុខនេះហើយ ។ នាយកផ្នែកសិល្បៈ និងវត្ថុសកលរបស់ Sotheby រំពឹងថានឹងអាចដេញថ្លៃបានរហូតដល់ ១២ម៉ឺនដុល្លារ ឯណោះ ទោះបីជាធ្លាប់មានអ្នកទិញម្ដងរួចមកហើយកាលពីឆ្នាំ ១៩៩៧៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ជនអនាមិកដេញថ្លៃខ្ពស់បំផុតលើរថយន្ត Ford Escort ដែលព្រះនាង Diana សព្វព្រះរាជហឫទ័យជាងគេ
ចុចអាន ៖ មកទស្សនាបណ្ដុំសំលៀកបំពាក់ Meghan តែងប្រើប្រាស់ស្ទីលស្រដៀងព្រះនាង Diana ដែលជាមាតាក្មេក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ