Connect with us

KPT+

មកស្គាល់ផ្ទះតារាហូលីវូដ ៧ ដួង ធ្លាប់រស់នៅកាលពីវ័យក្មេង

បានផុស

នៅ

តារាល្បីៗតែងរកលុយបានច្រើនមហាសាល មិនចម្លែកទេដែលពួកគេមានផ្ទះធំៗនៅ ។ ចុះមុនពេលល្បី តើអ្នកទាំងនោះនៅផ្ទះបែបណា ? ខាងក្រោមនេះជារូបផ្ទះរបស់ពួកគាត់ ៖

១. ផ្ទះរបស់ Elvis Presley

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងអាមេរិកាំង Elvis រស់នៅក្នុងផ្ទះបន្ទប់ពីរក្នុងទីក្រុងធូប៉េឡូ រដ្ឋមីស៊ីស៊ីពី ។ យោងទៅតាមគេហទំព័រសារមន្ទីរមួយបានឲ្យដឹងថា កាលពីឆ្នាំ ១៩៣៤ ឪពុករបស់ Elvis ខ្ចីប្រាក់ ១៨០ដុល្លារដើម្បីសង់ផ្ទះនេះ ប៉ុន្តែត្រូវគេរឹបអូសវិញក្នុងឆ្នាំ ១៩៣៥ ដោយសារគ្មានប្រាក់សង ។ 

២. ផ្ទះរបស់ Leonardo DiCaprio

គាត់ធ្លាប់និយាយថា គាត់ធំឡើងជាមួយភាពក្រីក្រនៅក្នុងទីក្រុងឡូស អេនជែលឡែស រដ្ឋខាលីហ្វញ៉ា ដែលជាតំបន់ពោរពេញដោយអំពើអបាយមុខ ។

៣. ផ្ទះរបស់ Ben Affleck

គាត់ធំឡើងក្នុងទីក្រុងខេមប្រីដជ៍ រដ្ឋម៉ាសាឈូសេត ឆ្ងាយពីផ្ទះតារាសម្ដែង Matt Damon ពីរប្លុកប៉ុណ្ណោះ ហើយត្រូវម្ដាយបង្ខំឲ្យធ្វើជាមិត្តភក្តិនឹងគ្នាដោយសារម្ដាយអ្នកទាំងពីរជាអ្នកស្គាល់គ្នាដែរ ។

៤. ផ្ទះរបស់ Arnold Schwarzenegger

គាត់រស់នៅក្នុងភូមិថាល់ ប្រទេសអូទ្រីស ដោយគ្មានទឹកម៉ាស៊ីន និងអគ្គិសនីសម្រាប់ប្រើទេ ។ ជាមួយគ្នានេះដែរ ផ្ទះរបស់គាត់មានតែបង្គន់អង្គុយចោងហោងប៉ុណ្ណោះសម្រាប់ប្រើ ។

៥. ផ្ទះរបស់ Judy Garland

ផ្ទះនេះមានទីតាំំងនៅទីក្រុងហ្គ្រន រ៉ាភីដស៍ រដ្ឋមីននេសូតា ប្រៀបដូចជាវត្ថុបុរាណស្រដៀងស្បែកជើងរូប៊ីរបស់នាងដែរ ។ 

៦. ផ្ទះរបស់ Dolly Parton 

ផ្ទះធ្វើពីឈើមែន ប៉ុន្តែមានសមាជិករស់នៅដល់ទៅ ១៤នាក់ ទាំង Dolly ម្នាក់ទៀត ។ ផ្ទះ Dolly មានទីតាំងនៅទីក្រុងសេវៀវីល រដ្ឋថេនេស៊ី ។

៧. ផ្ទះរបស់ The Jackson ទាំងប្រាំ

Michael, Janet, និងសមាជិក ៧នាក់ ទៀតធំធាត់ឡើងក្នុងផ្ទះពណ៌សតូចមួយក្នុងទីក្រុងហ្គារី រដ្ឋIndiana ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ តើតារាហូលីវូដណាខ្លះ មានរឿងអាស្រូវល្បីប្រចាំឆ្នាំ ២០២២ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម