KPT+
បកស្រាយពាក្យចចាមអារ៉ាម “ផ្លុំដែកខួងធ្វើឲ្យលែងមុត”
កាលពីក្មេងនរណាៗក៏ធ្លាប់ឆ្លងកាត់ខ្មៅដៃឈើដែរ ដូច្នេះខ្វះដែកខួងមិនបានឡើយ ។ បន្ទាប់ពីខួងរួចដែកខួងតែងប្រឡាក់កម្ទេចកម្ទីខ្មៅដៃទើបយើងនាំគ្នាផ្លុំសម្អាតវា ដល់ពេលនោះមានអ្នកមកប្រាប់ថា “កុំផ្លុំ! ចាំមើលលែងមុតហើយ” តើរឿងនេះជាការពិត ឬយ៉ាងណា ?

ជាធម្មតាដែកប្រាកដជាច្រែះរាល់ពេលត្រូវទឹក ដូចគ្នាទៅនឹងទឹកមាត់ដែរ ព្រោះកាលណាអ្នកផ្លុំខ្យល់ទៅកាន់ដែកខួងវាតែងតែមានវត្តមានទឹកមាត់បន្តិចបន្តួចជាមិនខាន ។ មួយវិញទៀតរៀងរាល់ការប្រើប្រាស់ធ្វើឲ្យដែកសឹករិចរឹលលែងមុតដូចដើម ដោយសារដែកដែលគេយកមកធ្វើដែកខួងជាដែកមានគុណភាពអន់ផង ។ ដែកខួងត្រូវបង្កើតឡើងដំបូងក្នុងឆ្នាំ ១៨២៨ ខែតុលា ថ្ងៃទី២០ ដោយលោក Bernard Lassimone ជាគណិតវិទូ ជនជាតិបារំាង ។ មកទល់បច្ចុប្បន្ន ដែកខួងក្លាយជាសម្ភារៈសិក្សាសំខាន់មានគ្រប់ពណ៌គ្រប់ម៉ូដ ប៉ុន្តែវិចិត្រករមួយចំនួនងាកមកប្រើកាំបិតចិតខ្មៅដៃជំនួសដែកខួងវិញដើម្បីឲ្យខ្មៅដៃប្រើបានយូរ ។

ជាក់ស្ដែងគ្មានវិធីណាដើម្បីរក្សាដែកខួងរបស់អ្នកឲ្យបានយូរអង្វែងនោះទេ មានតែផ្លាស់ប្ដូរញឹកញាប់ប្រសិនបើវាខូច ឬប្រើការលែងបានប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ រឿងមិនពិត ៣ យ៉ាង ខំជឿស្លុងតាមចាស់ៗរាប់ឆ្នាំ មកទល់សព្វថ្ងៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ