KPT+
គ្មានអារម្មណ៍ធ្វើការ គួរធ្វើយ៉ាងណា?
ប្រសិនបើយើងមានអារម្មណ៍អស់កម្លាំង មិនថាមកពីធ្វើការ ឬធ្វើដំណើរ ធ្វើឲ្យយើងមានអារម្មណ៍ធុញទ្រាន់រហូតមិនចង់ធ្វើអ្វីឡើយ។ ជាពិសេសបញ្ហាស្ត្រេសដែលឈានដល់ការប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង ហើយជាមូលហេតុធំមួយទៀត ដែលយើងមិនរីករាយនឹងការងារប្រឈមមុខនឹងបញ្ហាមួយចំនួន នៅកន្លែងធ្វើការជាដើម។
ទាំងអស់គឺជាមូលហេតុចម្បង ដែលមនុស្សភាគច្រើននិយាយថាជាហេតុផលដែលពួកគេមិនចង់ធ្វើការ បើអ្នកមានអារម្មណ៍បែបនេះ តើអ្នកគួរធ្វើដូចម្តេច?

១ ស្វែងយល់ពីមូលហេតុដែលអ្នកមិនចង់ធ្វើការ
ចូរចាប់ផ្ដើមដោយព្យាយាមរកមូលហេតុដែលយើងមិនចង់ធ្វើការ។ តើអារម្មណ៍មិនចង់ធ្វើការមកពីអ្វី? ដើម្បីកែវាឲ្យបានត្រឹមត្រូវ
២ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្ជិល ព្យាយាមធ្វើលំហាត់ប្រាណ
អាចស្ដាប់ទៅចម្លែក បើអ្នកមានអារម្មណ៍ថាខ្ជិលមានអារម្មណ៍ធុញ ចូរព្យាយាមរកពេលធ្វើលំហាត់ប្រាណ។ លំហាត់ប្រាណជួយឲ្យយើងមានអារម្មណ៍សប្បាយរីករាយ។ មានថាមពលដើម្បីធ្វើការ ផ្ដោតលើការងារកាន់តែច្រើន។
៣ ព្យាយាមសុំធ្វើការពីកន្លែងផ្សេង
ពិភពលោកបច្ចុប្បន្នបានផ្លាស់ប្ដូរ យើងមិនចាំបាច់ក្នុងការធ្វើការនៅកន្លែងធ្វើការនោះទេ។ ប្រសិនបើក្រុមហ៊ុនអនុញ្ញាតឲ្យយើងព្យាយាមធ្វើការពីផ្ទះពីកន្លែងផ្សេងទៀត វានឹងជួយឲ្យយើងមានអារម្មណ៍ចង់ធ្វើការកាន់តែច្រើន។
៤ ចាប់ផ្តើមជាមួយនឹងកិច្ចការសាមញ្ញ
ចូរចាប់ផ្តើមជាមួយកិច្ចការសាមញ្ញ កិច្ចការតូចមុនគេ នឹងជួយយើងឲ្យមានអារម្មណ៍ថាយើងអាចគ្រប់គ្រងកិច្ចការនោះបន្តិចម្តងៗ។
៥ សម្រាកឲ្យបានញឹកញាប់
ជារៀងរាល់ម៉ោង ព្យាយាមស្វែងរកការសម្រាក ៥-១០ នាទីសម្រាប់ខ្លួនអ្នក ដើម្បីឲ្យខ្លួនឯងមានអារម្មណ៍សម្រាក និងផ្ដោតអារម្មណ៍បន្ថែមទៀតលើការគ្រប់គ្រងកិច្ចការ។ ទីបំផុតរៀបចំផែនការវិស្សមកាល ស្វែងរកសកម្មភាពដែលអ្នកចូលចិត្តបន្ទាប់ពីធ្វើការ។ បែងចែកពេលវេលាការងាររបស់អ្នកឲ្យបានល្អ វានឹងជួយឲ្យអ្នកភ្ញាក់ពីដំណេកនៅថ្ងៃនេះ ហើយចង់ធ្វើការបន្ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង តាមរបៀប ៥ នេះ បើកំពុងតែរងសំពាធពីការងារ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ