Connect with us

KPT+

រឿងរ៉ាវ ៥ យ៉ាង ពីគំនូរជីវចលជប៉ុន “ឈីងចាំង”

បានផុស

នៅ

គំនូរជីវចលឈីងចាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រមកពីជុំវិញពិភពលោក ។ ប៉ុន្តែទស្សនិកជនភាគច្រើនរវល់តែសើចសប្បាយនឹងសាច់រឿងមិនសូវដឹងពីរឿងរ៉ាវ ៥យ៉ាង ខាងក្រោមនេះទេ ៖

១. អ្នកបង្កើតឈីងចាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈីងចាំងមានឈ្មោះមកពីភាសាជប៉ុន Shin-Chan ផលិតឡើងដោយលោក Yoshito Usui ជនជាតិជប៉ុន ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍របស់ប្រទេសជប៉ុនគឺ Weekly Manga Action បោះពុម្ពដោយ Futabasha ។

២. ថ្ងៃកំណើតឈីងចាំង

ឆ្នាំ ១៩៩០ គឺជាឆ្នាំដែលឈីងចាំងធ្វើការបង្ហាញខ្លួនលើកដំបូងនៅក្នុងពិភពសៀវភៅត្លុក និងរះម្ដងទៀតនារដូវក្តៅឆ្នាំ ២០១០ ដោយប្ដូរដាក់ឈ្មោះថា Crayon Shin-Chan ថ្មី ។

៣. ថ្ងៃបញ្ចប់របស់ឈីងចាំង

ពឹងពាក់លើលោក Yoshito Usui ទើបឈីងចាំងអាចមានវត្តមានមកដល់សព្វថ្ងៃនេះ ។ ជាអកុសល លោក Yoshito ក៏ធ្លាក់ពីលើភ្នំ Arafune ហើយបាត់បង់ជីវិតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០៩ ។ យ៉ាងណាក្ដី តុក្កតាឈីងចាំងនៅតែមានជីវិតបន្តទៅមុខដើម្បីអ្នកគាំទ្រ ។

៤. រឿងរ៉ាវនៅពីក្រោយតុក្កតាឈីងចាំង

យោងទៅតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ឈីងចាំងមានឈ្មោះពិត Shinnosuke Nohara អាយុ ៥ឆ្នាំ ដែលបាត់បង់ជីវិតដោយសារឡានបុកពេលទៅជួយសង្គ្រោះប្អូនស្រី ។ ក្រៅពីនេះ លោក Yoshito ធ្លាប់បង្ហើបថា ជាតុក្កតាតំណាងឲ្យខ្លួនលោកផ្ទាល់កាលពីកុមារភាព លោកធ្លាប់ជាក្មេងរពិស និងក្បាលរឹងតែម្ដង ។

៥. ប្រាក់ចំណូល

បើគិតពីប្រាក់ចំណូលសរុបវិញគឺរាប់សិបលានដុល្លារឯណោះ ប៉ុន្តែតួរលេខពិតប្រាកដក្នុងបញ្ជី The Number គេបង្ហាញតែ ៥វគ្គ ប៉ុណ្ណោះរួមមាន ៖

_ Kureyon Shinchan: Shūrai! Uchūjin Shiriri (២០១៧) រកបាន ១៥,២២៧,៦១២ដុល្លារ

_ Crayon Shin-chan: My Moving Story (២០១៦) រកបាន ១,២២២,៨២០ដុល្លារ

_ Crayon Shin-chan Arashi wo Yobu Ougon no Spy Daisakusen (២០១១) រកបាន ១២,៨០១,៣៤៥ដុល្លារ

_ Crayon Shin-chan 16 (២០០៩) រកបាន ១០,៥៣៦,៩៨៧ដុល្លារ

_  Kureyon Shinchan: Arashi o Yobu: Utau Ketsudake Bakudan! (២០០៦) រកបាន ១១,៧៧៧,១៧១ដុល្លារ

សូមបញ្ជាក់ដែរថា រឿងរ៉ាវពីក្រោយគំនូរជីវចលឈីងចាំងខាងលើនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការថាជាការពិតនៅឡើយទេ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលចែករំលែកពីសំណាក់អ្នកគាំទ្រប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ រឿងតុក្កតាឆ្កែ Courage មានប្រភពមកពីរឿងពិតគួរឲ្យខ្លាចនៅញូវម៉ិចស៉ិចកូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម