KPT+
ប្រវត្តិនំឆាខ្វៃ ឬ យ៉ាវឆាខ្វៃ ដែលអ្នកបរិភោគមួយចំនួនមិនធ្លាប់ដឹង
នំឆាខ្វៃ ជានំដែលប្រជាជនខ្មែរ និង ចិន និយមទទួលទាន។ ភាគច្រើន គេតែងបរិភោគ នំឆាខ្វៃ ជាមួយ បបរ គុយទាវ នំបញ្ចុក កាហ្វេ ម៉ៃឡូ ទឹកដោះគោ ស្ករស និងជួនកាលដាក់ជាមួយបង្អែមជាដើម។ល។

នៅពេលដែលបានទៅដល់កន្លែងលក់គុយទាវ បបរ ឬ កាហ្វេ អ្នកតែងតែឃើញនូវ នំឆាខ្វៃ ដែលគេបានដាក់ក្នុងចាន ជាការបន្ថែមរសជាតិរបស់អាហារ ឬភេសជ្ជៈទាំងនោះ ទៅដល់អតិថិជន ដ្បិតអីមានមនុស្សច្រើនណាស់ដែលចូលចិត្តទទួលទាន ជាមួយនឹងតម្លៃសមរម្យអាចទទួលយកបាន។

នំមួយប្រភេទនេះ ត្រូវបានប្រជាជនខ្មែរ ពិសាជាញឹកញាប់ បើទោះបីអ្នកមួយចំនួន មិនបានដឹងពីប្រវត្តិ នៃនំឆាខ្វៃ នេះក៏ដោយ។
តើអ្នកដឹងទេ នំឆាខ្វៃ មានដើមកំណើតមកពីណា? ហេតុអ្វីបានជាគេដាក់ឈ្មោះ ឆាខ្វៃ ដូច្នេះ?
បើយោងតាមសៀវភៅវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ យ៉ាវឆាខ្វៃ ជាឈ្មោះពេញរបស់ នំឆាខ្វៃ នេះ។
សៀវភៅវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យដឹងទៀតថា យ៉ាវឆាខ្វៃ ជាពាក្យចិន ផ្សំឡើងដោយ ៣ ពាក្យ គឺ ៖
១-យ៉ាវ មានន័យថា ខ្លាញ់
២-ឆា មានន័យថា ចម្រាញ់
៣- ខ្វៃ មានន័យថា មនុស្សក្បត់ឈ្មោះខ្វៃ
( ចិ. យ៉ាវ “ខ្លាញ់” + ឆា “ចម្រាញ់” + ខ្វៃ “មនុស្សក្បត់ឈ្មោះខ្វៃ” > យ៉ាវឆាខ្វៃ ) បានទៅជា យ៉ាវឆាខ្វៃ។
យ៉ាវឆាខ្វៃ គឺជាឈ្មោះនំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវ នៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនបុរាណនាសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់ខ្លួន ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗ យកតម្រាប់តាម។

បន្ថែមនោះ គេឲ្យធ្វើនំមួយបែបទុកជាព័ស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ “នំចម្រាញ់ខ្លាញ់អាខ្វៃ”។
ជនជាតិចិន នៅប្រទេស កម្ពុជា បានពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ។ រូបថ្មអាខ្វៃនោះ មាននៅប្រទេស ចិន ដរាបមកដល់សព្វថ្ងៃនេះ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច