KPT+
ឱកាសល្អនៅខេត្តកំពង់ស្ពឺ កម្មវិធីពិព័ណ៌សៀវភៅដ៏ធំលើកទី១ មានកម្មវិធីពិសេសៗជាច្រើន
ក្រុមការងារ សៀវភៅមួយ សហគមន៍មួយ គ្រោងបើកសម្ពោធជាផ្លូវការនៃ កម្មវិធីសៀវភៅមួយ សហគមន៍មួយ (One book One community) នៅទាំង ២៥ រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមដំបូងនៅ ខេត្តកំពងស្ពឺ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ One Book One Community” ប្រារព្ធនៅទីប្រជុំជន នៃខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ១៤ ១៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹកតទៅ នៅបណ្ណាល័យខេត្តកំពងស្ពឺ ខេត្តកំពងស្ពឺ។

ក្នុងនោះរួមមានកម្មវិធីពិសេសមួយចំនួនដូចជា ការប្រកួតប្រជែងការអាន, កម្មវិធីចែកសៀវភៅ, បណ្ណាល័យចល័ត និងការតាំងបង្ហាញផ្សព្វផ្សាយលក់សៀវភៅពីបណ្តាអ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើនទៀត។ នៅក្នុងកម្មវិធីបើកសម្ពោធគម្រោងសៀវភៅមួយ សហគមន៍មួយ ក៏មានកម្មវិធីចែកសៀវភៅ Free Free ផងដែរ។

យុទ្ធនាការ ថែមទាំងមានកម្មវិធី ចែករំលែក និងពិភាក្សាស្តីពី ការជ្រើសរើសមុខវិជ្ជាសិក្សានៅមហាវិទ្យាល័យ និងការតម្រង់ទិសការងារ, គន្លឹះក្នុងការកំណត់គោលដៅជីវិត, ភាពជាអ្នកដឹកនាំខ្លួនឯង និងភាពជាយុវជនឆ្នើម, សៀវភៅប្ដូរផ្លុវជីវិត និងផ្នត់គំនិតដែលផ្លាស់ប្ដូរជីវិត ដោយមានវាគ្មិនជំនាញៗជាច្រើនចូលរួមបកស្រាយ។

លោក សុខ ឡាក់ ប្រធាន កម្មវិធីអភិវឌ្ឍន៍បណ្ណាល័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា គោលបំណងសំខាន់របស់កម្មវិធី គឺផ្ដោតលើការរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់ដល់ការអប់រំ និងកម្មវិធីបណ្ដុះទន្លាប់ការអាន ដោយផ្ដល់ជូនជាសៀវភៅចំនួន ២៥ ០០០ ក្បាល សម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា, បង្កើនការយល់ដឹងបន្ថែមពីវប្បធម៌អានសៀវភៅ និងសង្គមពុទ្ធិ ចូលរួមគាំទ្របណ្ណាល័យនៅតាមសហគមន៍ កសាងសមត្ថភាពធនធានមនុស្សចាប់ពីថ្នាក់មូលដ្ឋាន និងផ្ដល់ឱកាសឱ្យពួកគេទទួលបាននូវជីវភាពដែលល្អប្រសើរ និងអាចបន្តការសិក្សានៅក្រៅប្រទេស។

លោក សុខ ឡាក់ លើកឡើងថា វប្បធម៌អាន ពិតជាមានសារៈសំខាន់ក្នុងការជំរុញគុណភាពធនធានមនុស្ស និងការអភិវឌ្ឍន៍សង្គមជាតិ។ សង្គមដែលខ្វះវប្បធម៌អាន នឹងបង្កើនថ្លៃដើមផលិតកម្ម និងហានិភ័យសង្គម។ លោក អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួម យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ទាំងអស់គ្នា និងអាចចូលរួមបរិច្ចាគតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដើម្បីរួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍ នៅទូទាំង ២៥ខេត្ត/រាជធានី នៅកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ