KPT+
បវរកញ្ញាចក្រវាល ២០២២ ចេះដល់ទៅ ៦ភាសា ថែមទាំងមានប្រវត្តិការអប់រំខ្ពស់ទៀត
R’Bonney Gabriel គឺជាម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២២ និងជាបវរកញ្ញាមានអាយុចាស់ជាងគេ (២៨ឆ្នាំ) ក្នុងប្រវត្តិសាស្ត្រមកុដ Miss Universe ជាង ៧០ជំនាន់មកនេះ។ នាងបានក្លាយជាបេក្ខនារីទី៩ មកពីសហរដ្ឋអាមេរិកដែលបានឈ្នះពានរង្វាន់ Miss Universe ខណៈសាវតារបស់បវរកញ្ញា USA រូបនេះ មហាជនបានដឹងហើយ ពិតជាស្ងើចសរសើរគ្រប់គ្នា។

R’Bonney Gabriel ជាកូនកាត់ហ្វីលីពីន-អាមេរិក មានឈ្មោះពេញថា R’Bonney Nola Gabriel កើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៤ នៅទីក្រុង Houston រដ្ឋតិចសាស់ ដែលមានឪពុកជនជាតិហ្វីលីពីន និងម្តាយជនជាតិអាមេរិក ។ នាងជាកូនពៅក្នុងគ្រួសារ ដែលមានបងប្រុស ៣នាក់។

បវរកញ្ញា Gabriel បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែករចនាម៉ូដ ( Fashion Designer ) ពីសាកលវិទ្យាល័យ North Texas ។ អ្វីដែលកាន់តែគួឱ្យចាប់អារម្មណ៍ពី Gabriel គឺនាងអាចនិយាយបាន ៦ភាសាឯណោះរួមមាន ភាសាហ្វីលីពីន អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី អេស្ប៉ាញ និងបាំរាំង។

បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដល្បីល្បាញមួយរូបនៅរដ្ឋតិចសាស់ និងជាសាស្រ្តាចារ្យផ្នែកកាត់ដេរផងដែរ។ មិនតែប៉ុណ្ណោះ Gabriel ជាអ្នករចនាម៉ូដផ្នែកសរសៃសូត្រ និងវត្ថុធាតុដែលមិនប៉ះពាល់ដល់បរិស្ថាន និងផលិតសម្លៀកបំពាក់ដោយដៃផ្ទាល់ (Home made) ។

នៅដើមឆ្នាំ២០២៣នេះ ក្នុងនាមជាម្ចាស់តំណែង Miss Universe USA ឆ្នាំ២០២២ បវរកញ្ញាវ័យ ២៨ឆ្នាំរូបនេះបានតំណាងឱ្យសហរដ្ឋអាមេរិកចូលរួមនៅក្នុងកម្មវិធី Miss Universe 2022 និងដណ្ដើមបានជយលាភីឯក ក្លាយម្ចាស់មកុដ MU ឆ្នាំ២០២២៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ថ្ងៃផ្ទេរមកុដ បវរកញ្ញាចក្រវាល ២០២១ រងពាក្យរិះគន់លើរូបរាង ទោះដឹងថានាងមានជំងឺធ្វើឱ្យលើសទម្ងន់

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច